ស្វែងរកពួកយើង:

Honor GT2 នឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការលេងហ្គេមជាមួយនឹងអេក្រង់កម្រិត 165Hz

ដោយ

Koun Jab Luffy

01 វិច្ឆិកា 2025 09:35 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor ត្រូវបានគេបង្ហើបថានឹងបង្ហាញចេញនូវស្មាតហ្វូនលេងហ្គេមរបស់ខ្លួន Honor GT2 Series នាពេលឆាប់ៗនេះហើយដោយម៉ូដែលនេះត្រូវគេរំពឹងថានឹងមានអេក្រង់កម្រិតគុណភាពខ្ពស់ជាមួយនឹងកម្រិតល្បឿន 165Hz refresh rate ទៀតផង។បើតាមប្រភពចុងក្រោយបំផុតនេះបានទម្លាយថាស្មាតហ្វូនជំនាន់ថ្មី Honor GT2 Series នេះនឹងមានអេក្រង់ Lightweight Thin-Plate (LTPS) មានទំហំ 6.8 អ៊ីងទ្រទ្រង់ជាមួយនឹងកម្រិតភាពច្បាស់ 1.5K pixel និងល្បឿន 165Hz ultra-high refresh rate ដូចគ្នា។
បើមើលលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះគឺខ្ពស់ជាងស្មាតហ្វូន Honor GT Proមានអេក្រង់ទំហំ 6.78 អ៊ីងកម្រិត FHD+ resolution និងមានល្បឿន 144Hz refresh rate LTPO ប៉ុណ្ណោះ។សម្រាប់ការ upgrade ថ្មីនេះគឺធានាបាននូវកម្រិតភាពច្បាស់ល្អបំផុតការទស្សនាដោយរលូននិងកម្រិត touch response rate លឿនក្នុងការប្រើប្រាស់ថែមទៀត។សូមជំរាបថាថ្មីៗនេះក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមួយនេះទើបតែបង្ហាញនូវស្មាតហ្វូនថ្មីជាច្រើនរបស់ខ្លួននៅក្នុងប្រទេសចិនដែលមានថាមពលថ្មដល់ទៅ 9000mAh។ស្មាតហ្វូនម៉ូដែលថ្មីនេះត្រូវបានគេជឿជាក់ថាគឺជាស្មាតហ្វូន Honor GT2។
ស្មាតហ្វូនជំនាន់់ថ្មីនេះនឹងមានថាមពលថ្មធំដែលអាចលេងហ្គេមបានយូរហើយវានឹងក្លាយជាចំណុចនៃការលក់ទៅលើស្មាតហ្វូននេះនៅលើទីផ្សារ។បើមើលទៅលើស្មាតហ្វូន Honor GT Pro ដែលចេញលក់កន្លងមកមានថាមពលថ្មជំនាន់ទី 3 ទំហំ 7200mAh Qinghai Lake ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 90W wired Supercharge សាកថ្មពេញក្នុងពេល 38 នាទី។នៅលើស្មាតហ្វូននេះក៏មានបំពាក់នូវបន្ទះឈីប SoC voltage regulator ជាមួយនឹង Honor E2 energy efficiency enhancement ផងដែរ។
Article image
ស្មាតហ្វូនជំនាន់ថ្មី Honor GT Pro បំពាក់នូវ Qualcomm Snapdragon 8 Elite mobile platform រ៉េម LPDDR5X Ultra + UFS 4.1 flash storage។បន្ថែមពីនេះស្មាតហ្វូនស៊េរីថ្មី GT2 Series នេះនឹងនាំយកនូវកម្រិតថ្មីបន្ថែមទៀតជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 5 នេះ។ក្នុងពេលនេះក្រុមហ៊ុន Honor មិនទាន់ប្រកាសអំពីពេលវេលានៃការសម្ពោធទៅលើស្មាតហ្វូន Honor GT series នោះទេប៉ុន្តែពេលវេលានៃការបង្ហាញស្មាតហ្វូននេះនៅមិនឆ្ងាយទៀតនោះទេ៕
Honor GT2 នឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការលេងហ្គេមជាមួយនឹងអេក្រង់កម្រិត 165Hz