
Magic 6 Pro គឺជាស្មាតហ្វូនជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុន Honor ត្រូវបានសម្ពោធជាផ្លូវការនៅលើនៅក្នុងប្រទេសចិនរួចរាល់ហើយ។ ក្រោយមានការការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីការបង្ហាញវត្តមាននៅក្នុងទីផ្សារប្រទេសនេះ ក្រុមហ៊ុន Honorនេះ ក៏មានគម្រោងក្នុងការប្រកាសចេញនូវស្មាតហ្វូននេះនៅក្នុងទីផ្សារសកលផងដែរ។ នៅពេលនេះ ស្មាតហ្វូននេះក៏មានវត្តមាននៅលើ platform នៅក្នុងប្រទេសថៃផងដែរ ដែលរឿងនេះ គឺបង្ហាញច្បាស់អំពីសញ្ញានៃការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះនៅក្នុងពេលឆាប់ៗនេះ។
ស្មាតហ្វូន Magic 6 Pro ថ្មីៗនេះបានបង្ហាញខ្លួននៅលើ NBTC ជាមួយលេខម៉ូដែល BVL-N49។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ មិនត្រូវបានទម្លាយនៅក្នុងវិញ្ញាបនបត្រនេះទេ ប៉ុន្តែមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងពេលឆាប់ៗនេះ។ សូមជំរាបថា កាលពីថ្ងៃទី 15 ខែកុម្ភៈឆ្នាំ 2024 កន្លងទៅនេះ ស្មាតហ្វូនថ្មីនេះក៏មានវត្តមាននៅលើ IMDA certification នៅក្នុងប្រទេសសិង្ហបុរីផងដែរ។

នៅក្នុងរបាយការណ៍មួយទៀតដែលចេញកាលពីម្សិលមិញនេះ ក៏មានការទម្លាយអំពីតម្លៃរបស់ស្មាតហ្វូន Magic 6 Pro នេះ នៅក្នុងចក្រភពអង់គ្លេស និងសហភាពអ៊ឺរ៉ុបផងដែរ។ ស្មាតហ្វូននេះ មានតម្លៃ 1,299 Euros នៅក្នុងសហភាពអ៊ឺរ៉ុប និងតម្លៃ 1,099 Pounds នៅក្នុងចក្រភពអង់គ្លេស សម្រាប់ស្មាតហ្វូនដែលមានទំហំ 12GB+512GB។

ផ្អែកលើការបង្ហាញវត្តមាននៅក្នុងប្រទេសចិននោះ ស្មាតហ្វូន Magic 6 Pro នេះ គឹមានអេក្រង់ទំហំ 6.8-អ៊ីង LTPO OLED display ដែលមានកម្រិតភាពច្បាស់ FHD+ resolution និងមានកាមេរ៉ាមុខទំហំ 50-megapixel selfie និងមានល្បឿនអេក្រង់ 120Hz refresh rate។ សម្រាប់កាមេរ៉ាក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 50-Megapixel។

ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 3 SoC ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,600mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 80W wired fast charging, 66W wireless fast charging និង reverse charging។ ក្រុមហ៊ុន Honor ក៏បានត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Magic 6 Pro នៅក្នុងព្រឹត្តិការណ៍ MWC 2024 ខាងមុខនេះ ផងដែរ៕
