ស្វែងរកពួកយើង:

Honor Magic 6 RSR Porsche Design នឹងប្រជែងជាមួយ Huawei P70 Art ខណៈដែល Magic 6 Pro+ ក៏នឹងបង្ហាញខ្លួនផងដែរ

ដោយ

Koun Jab Luffy

01 កុម្ភៈ 2024 01:34 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor ត្រូវបានគេមើលឃើញថា បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Honor Magic 6 និងMagic 6 Pro នៅលើទីផ្សារប្រទេសចចិនហើយកាលពីខែមុននេះ ដោយស្មាតហ្វូនថ្នាក់ប្រណិតទាំងនេះ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ដូចគ្នា។ សម្រាប់សមាជិកមួយទៀត Magic 6 RSR Porsche Design ដែលជាម៉ូដែលពិសេសក្នុងចំណោមបងប្អូនទាំងនេះ នៅមិនទាន់មានការប្រកាសចេញនៅឡើយទេ។
យោងតាមប្រភពថ្មីមួយដែលទម្លាយចេញពីប្រទេសចិននៅថ្ងៃនេះ បានចែកចាយនូវព័ត៌មានកាលបរិច្ឆេតនៃការបង្ហាញស្មាតហ្វូននេះហើយ។ នៅក្នុងនោះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងក្លាយជាម៉ូដែលថ្មីមួយ ដែលប្រជែងជាមួយស្មាតហ្វូន Huawei P70 Art។
ស្មាតហ្វូន Honor Magic 6 RSR Porsche Design នឹងក្លាយជាម៉ូដែលទីពីររបស់ក្រុមហ៊ុននេះ ដែលត្រូវបានឌីស្សាញសហការគ្នារវាង Honor និង Porsche Design បន្ទាប់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Magic V2 RSR Porsche Design ដែលបានបង្ហាញវត្តមានជាផ្លូវការជាមួយនិង Magic 6 lineup កាលពីឆ្នាំមុន។ យោងតាមការទម្លាយនៅថ្ងៃនេះ បានង្ហាញថា Magic 6 RSR Porsche Design នឹងមានការបង្ហាញវត្តមានជាផ្លូវការនៅខែមីនាខាងមុខនេះ ខណៈដែល Huawei P70  ទំនងជានឹងមានការបង្ហាញវត្តមាននៅខែតែមួយផងដែរ។
Article image
Magic 6 RSR Porsche Design នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។ រីឯ Huawei P70 series នឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin ដែលមានលេខ 9000s ឬជំនាន់ថ្មីជាងនេះ។ របាយយការណ៌ខាងលើនេះបន្តថា P70 Art នឹងមានការប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50-megapixel Sony LYT-900 ដែលមានសិនស័រទំហំ 1-inch camera sensor ទៀតផង។ បើតាមការបញ្ជាក់ពីប្រភពខាងលើនេះបន្តថា សិនស័រកាមេរ៉ានេះ គឺមានប្រើប្រាស់នៅលើស្មាតហ្វូនប្រណិតៗ ជាច្រើនរួចមកហើយ ក្នុងនោះ មានដូចជា OPPO Find X7 Ultra និង Xiaomi 14 Ultra ហើយនិង Vivo X100 Ultra ជាដើម។
Article image
ក្រឡេកមកមើល Honor Magic 6 RSR Porsche Design វិញត្រូវបាបគេរាយការណ៌ថា នឹងក្លាយជាម៉ូដែលស្មាតហ្វូនដំបូងគេ ដែលមានបំពាក់នូវសិនស័រ 1-អ៊ីង OmniVision OV50K camera sensor ប៉ុន្តែសម្រាប់លក្ខណៈសម្បត្តិផ្សេងៗទៀតនៅមិនទាន់មានការទម្លាយនៅឡោះយទេ។ អ្នកទម្លាយរូបនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា Magic 6 Pro+ ក៏នឹងមានការបង្ហាញវត្តមានផងដែរ ប៉ុន្តែអត់មានទម្លាយលក្ខណៈសម្បត្តិនៅឡើយទេ។ ស្មាតហ្វូន Pro+ ត្រូវគេរាយការណ៌ថា នឹងបង្ហាញវត្តមានជាមួយនិង RSR Porsche Design នៅខែក្នុងខែមីនាខាងមុខនេះហើយ។
Honor Magic 6 RSR Porsche Design នឹងប្រជែងជាមួយ Huawei P70 Art ខណៈដែល Magic 6 Pro+ ក៏នឹងបង្ហាញខ្លួនផងដែរ