ស្វែងរកពួកយើង:

Honor Magic 6 RSR Porsche Design បង្ហាញខ្លួនជាផ្លូវការជាមួយប្រព័ន្ធកាមេរ៉ាជំនាន់ថ្មី និងមានតម្លៃ $1,389

ដោយ

Koun Jab Luffy

20 មីនា 2024 11:40 ថ្ងៃត្រង់

អាន 4 នាទី

Article image
ដូចអ្វីដែលបានរំពឹងទុកអញ្ចឹង ក្រុមហ៊ុន Honor បានប្រកាសចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិត Flagship ជំនាន់ចុងក្រោយបំផុតរបស់ខ្លួនម៉ូដែល Honor Magic 6 RSR Porsche Design នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងប្រទេសចិន។ ស្មាតហ្វូនម៉ូដែលពិសេសនេះ បានបង្ហាញវត្តមានជាមួយនិងស្មាតហ្វូន Magic 6 Ultimate, MagicBook Pro 16 series និង Band 9 ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានរូបរាងនៃការឌីស្សាញយ៉ាងប្រណិតក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុន Porsche។
បើមើលទៅលើលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនម៉ូដែលពិសេសនេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់ថ្មី Honor Magic 6 Ultimate អញ្ចឹង។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានភាពច្នៃប្រឌិតថ្មីទៅលើការឌីស្សាញ។ ស្មាតហ្វូននេះ គឺមានការរចនាដោយផ្តោតគំនិតចេញពីរថយន្ត Porsche Taycan ។ បន្ថែមពីនេះ ស្មាតហ្វូនថ្មីនេះ មានការឌីស្សាញគែម និងផ្នែកខាងក្រោយធ្វើពីលោហធាតុយ៉ាងទាក់ទាញបំផុត។
Article image
បើមើលទៅលើអេក្រង់ស្មាតហ្វូន Magic 6 RSR Porsche Design វិញ គឺជាអេក្រង់ OLED មានទំហំ 6.80-អ៊ីង គាំទ្រជាមួយនឹងកម្រិត Aspect Ratio 19.69:9 និងមានសមត្ថភាពបង្ហាញចេញនូវកម្រិតភាពច្បាស់បាន FHD+ (1280×2800 pixels) ។ អេក្រង់ស្មាតហ្វូននេះ មានកម្រិតពណ៌ 1.07 ពាន់លានពណ៌ គាំទ្រជាមួយនឹង DCI-P3 wide color gamut ហើយនិងបច្ចេកវិទ្យា Honor Oasis Eye Protection Screen technology ជាមួយនឹងមុខងារការពារភ្នែកជាច្រើនទៀតដូចជា  4320Hz PWM dimming, Eye Protection Mode, Natural Light-Like Eye Protection និង Sleep Aid Display ថែមទៀតផង។
អេក្រង់នេះ ក៏មានការទ្រទ្រង់នូវមុខងារ HDR សម្រាប់ការថតរូបភាព និងវីដេអូថែមទៀត និងពន្លឺអេក្រង់ 5000 nits HDR content និងមានពន្លឺ 1800 nits។ បន្ថែមពីនេះទៀតនោះ អេក្រង់ស្មាតហ្វូននេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យា LTPO 1Hz-120Hz Adaptive Refresh Rate ដែលបង្កើននូវល្បឿនរលូនក្នុងការប្រើប្រាស់បំផុត។ ស្មាតហ្វូននេះ មានអេក្រង់គែមកោង និងការពារដោយកញ្ចក់ Honor Diamond Giant Rhino Glass។
ស្មាតហ្វូននេះ មានបន្ទះឈីបចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm ម៉ូដែល Snapdragon 8 3 គាំទ្រជាមួយនឹងក្រាហ្វិកកាត Adreno 750 GPU។ ស្មាតហ្វូននេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកជាមួយនឹង MagicOS 8.0 ។ ស្មាតហ្វូននេះមានរ៉េមទំហំ 24GB និងមានអង្គចងចាំទំហំ 1TB។ ស្មាតហ្វូន Honor Magic 6 RSR Porsche Design នេះមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50MP wide-angle គាំទ្រជាមួយនឹង OIS និងគ្រាប់ទីពីរមានទំហំ 180MP periscope telephoto គាំទ្រជាមួយនឹង OIS ហើយនិងគ្រាប់ទីបីមានទំហំ 50MP ultra-wide-angle។
កាមេរ៉ាគោលរបស់ស្មាតហ្វូននេះ មានការប្រើប្រាស់នូវសិនស័រ Ultra Dynamic Variable Eagle Eye H9800 និងមានការគាំទ្រនូវបច្ចេកវិទ្យា LOFIC technology ហើយនិងមានសិនស៌រ 1/1.3-អ៊ីង photosensitive។ នៅលើកាមេរ៉ាថ្មីនេះ ក៏មាន ការប្រើប្រាស់មុខងារ intelligent variable aperture អាចដំណើរការចាប់ពី f/1.4 ទៅ  f/2.0 និងបច្ចេកវិទ្យា OIS optical image stabilization នៅក្នុងការពង្រឹងទៅលើគុណភាពរូបភាព និងស្ថេរភាពយ៉ាងប្រសើរថែមទៀតផង។ កាមេរ៉ានេះ មានការទ្រទ្រង់ទៅលើការផលិតរូបភាពបានកម្រិត 4K ល្បឿន 60fps ហើយនិងវីដេអូ slow-motion នៅក្នុងកម្រិត 1080P និង  frame rates 120/240 FPS ថែមទៀតផង។
Article image
ប្រព័ន្ធកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ ក៏មានការទ្រទ្រង់នូវ 100x Digital Zoom, Video Stabilization, Video Beautification និងមានមុខងារ Stereo Recording។ នៅលើកាមេរ៉ានេះ ក៏មានមុខងារ movie mode ជាមួយនឹង HDR និង Magic-Log, Time-Lapse Photography ដល់ទៅ 4K Resolution និងកម្រិតភាពច្បាស់នៃរូបភាពដល់ទៅ  16384×12288 pixels។ បើមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះ មានកាមេរ៉ាទំហំ 50MP wide-angle គាំទ្រជាមួយនឹងមុខងារ 3D depth និងវីដេអូកម្រិត 4K។
បើមើលទៅលើថាមពលថ្មរបស់ស្មាតហ្វូននេះគឺមានថាមពលថ្មទំហំ 5600mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា 80W Honor SuperCharge។ នៅលើស្មាតហ្វូននេះ ក៏មានទ្រទ្រង់នូវ wireless charging ជាមួយនឹង 66W Honor Wireless SuperCharge និង reverse wireless charging។ បន្ថែមពីនេះ ស្មាតហ្វូននេះ មាន Smart charging mode សម្រាប់គ្រប់គ្រងថាមពលថ្មបានយ៉ាងល្អ។ ជាមួយគ្នានេះ នៅលើស្មាតហ្វូននេះ ក៏មាន DTS:X Ultra Sound Effects និង stereo speakers។ ស្មាតហ្វូននេះ ក៏មានបច្ចេកវិទ្យា IP68 សម្រាប់ការពារធូលី និងទឹក និងបំពាក់នូវ USB Type-C។
Article image
តម្លៃ និងកាលបរិច្ឆេទនៃការលក់
ស្មាតហ្វូន Honor Magic6 RSR Porsche Design នេះ មាន 2 ពណ៌គឺ Agate Gray និង Frozen Berry Pink ។ ស្មាតហ្វូននេះមានតម្លៃ 9999 yuan ($1,389) និងចាប់ផ្តើមធ្វើការ pre-sale នៅម៉ោង 21:08 ហើយការលក់ជាផ្លូវការនៅម៉ោង 10:08 នៅថ្ងៃទី 22 ខែមីនានេះ។ ស្មាតហ្វូននេះមានទំហំ 24GB+1TB៕
Honor Magic 6 RSR Porsche Design បង្ហាញខ្លួនជាផ្លូវការជាមួយប្រព័ន្ធកាមេរ៉ាជំនាន់ថ្មី និងមានតម្លៃ $1,389