ស្វែងរកពួកយើង:

Honor Magic 6 RSR Porsche Design បង្ហាញខ្លួននៅលើទីផ្សារសកល ជាមួយតម្លៃ 1,599 ផោន

ដោយ

Koun Jab Luffy

03 ឧសភា 2024 03:01 រសៀល

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសចេញនៅលើប្រទេសចិននៅក្នុងខែមីនាកន្លងទៅនេះ នៅថ្ងៃនេះ ក្រុមហ៊ុនHonor បានបន្តបង្ហាញនូវស្មាតហ្វូន Magic 6 RSR Porsche Design ដែលជាស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីរបស់ខ្លួននៅលើទីផ្សារសកលថែមទៀតហើយ ។ បើមើលទៅលើឈ្មោះរបស់ស្មាតហ្វូននេះ ស្មាតហ្វូនជំនាន់នេះ មានការអភិវឌ្ឍនៅក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុនផលិតរថយន្ត Porsche។ ស្មាតហ្វូននេះ មានរូបរាងប្រណិត និងបំពាក់នូវលក្ខណៈសម្បត្តិជាច្រើនដ៏ខ្លាំងក្លា។ សម្រាប់ស្មាតហ្វូននៅក្នុងទីផ្សារសកលនៅពេលនេះ គឺមានសមត្ថភាព និងលក្ខណៈសម្បត្តិដូចទៅនឹងម៉ូដេលរបស់ប្រទេសចិនអញ្ចឹង។
ស្មាតហ្វូន Honor Magic 6 RSR Porsche Design ថ្មីនេះ ត្រូវបានគេមើលឃើញថា គឺមានការជម្រុញចេញពីរថយន្ត  Porsche Taycan។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានការឌីស្សាញកាមេរ៉ាទម្រង់ Hexagonal-shaped ពណ៌ខ្មៅយ៉ាងទាក់ទាញ។ បន្ថែមពីនេះទៀត តួរបស់ស្មាតហ្វូននេះ ក៏មានគែមធ្វើពីទីតាញ៉ូមដែលធន់ នៅក្នុងការប្រើប្រាស់ និងស្រាលថែមទៀត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានទម្រង់ឌីស្សាញថ្មីយ៉ាងទាក់ទាញ និងបំពាក់នូវ IP68 សម្រាប់ការពារធូលី និងទឹកថែមទៀត។
Article image
ស្មាតហ្វូន Honor Magic 6 RSR Porsche Design នេះ មានអេក្រង់គែមកោង quad-curved AMOLED ទំហំ 6.8 អ៊ីង និងកម្រិតភាពច្បាស់  FHD+ resolution ។ អេក្រង់នេះ មានល្បឿន 120Hz adaptive refresh rate, 5,000nits HDR peak brightness និងមានកម្រិត 1,800nits global peak brightness និងការពារដោយកញ្ចក់ Honor anti-scratch NanoCrystal shield ថែមទៀតផង។
បើមើលទៅលើការថតរូបភាពវិញនោះ ស្មាតហ្វូន Honor Magic 6 RSR Porsche Design នេះមានកាមេរ៉ាខាងក្រោយ 3 គ្រាប់។ ស្មាតហ្វូននេះ មានកាមេរ៉ោគោលទំហំ 50MP កម្រិត 1/1.3-អ៊ីង និងគ្រាប់ទីពីរមានទំហំ 50MP ultra-wide-angle lens និង 180MP ទំហំ 1/1.49-អ៊ីង Periscope Telephoto ជាមួយនឹងការគាំទ្រការហ៊្សូមបានដល់ទៅ 100x digital zoom។ នៅលើស្មាក៏មាន LiDAR onboard។ ស្មាតហ្វូន Honor Magic 6 RSR Porsche នេះ មានកាមេរ៉ាខាងមុខទំហំ 50MP និង 3D depth។
Article image
ស្មាតហ្វូន Honor Magic 6 RSR Porsche Design នេះ មានបន្ទះឈីប Snapdragon 8 Gen 3 រ៉េមទំហំ 24GB និង 1TB ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,600mAh ជាមួយនឹង 80W wired និង 66W wireless charging។  ស្មាតហ្វូន Honor Magic 6 RSR Porsche Design នេះ មានពណ៌ Frozen Berry និង Agate Grey ដែលរកឃើញនៅលើរថយន្ត  Porsche Taycan ។ ស្មាតហ្វូននេះ មានតម្លៃ £1,599 នៅក្នុងចក្រភពអង់គ្លេស និងអាចរកទិញបានចាប់ពីថ្ងៃនេះនៅលើវេបសាយរបស់ Honor និង Porsche-Design.com៕
Honor Magic 6 RSR Porsche Design បង្ហាញខ្លួននៅលើទីផ្សារសកល ជាមួយតម្លៃ 1,599 ផោន