
កាលពីខែមករាកន្លងទៅនេះ Honor បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Magic 6 និង Magic 6 Pro នៅលើទីផ្សារប្រទេសចិន។ នៅមុនពេលសម្ពោធស្មាតហ្វូននោះ ក៏មានការបញ្ជាក់វត្តមានរបស់ម៉ូដែលពិសេស RSR Porsche Design ផងដែរ ប៉ុន្តែក្រុមហ៊ុននេះ មិនមានការបង្ហាញចេញនូវម៉ូដែលពិសេសនេះនោះទេនៅក្នុងព្រឹត្តិការណ៌នោះ។ យោងាតាមព័ត៌មានថ្មីនៅពេលនេះបាននិយាយថា ស្មាតហ្វូនម៉ូដែលពិសេសនេះ នឹងប្រកាសចេញនៅខែមីនាខាងមុខនេះហើយ។
ខណៈពេលនេះនៅមិនទាន់ដឹងថា ស្មាតហ្វូននេះមានឈ្មោះអ្វីនោះទេ ប៉ុន្តែកន្លងមកមានការរំពឹងថា ស្មាតហ្វូននេះមានឈ្មោះ Honor Magic 6 RSR Porsche Design ហើយពេលនេះ ក៏បានទទួលនូវការបញ្ជាក់វិញ្ញាបនបត្រពីស្ថាប័ន 3C របស់ប្រទេសចិនរួចរាល់ថែមទៀតផង។ ស្មាតហ្វូន Honor Magic 6 and Magic 6 Pro ថ្មីនេះ មានលេខម៉ូដែល BVL-AN00 និង BVL-AN16។ សូមជំរាបថា កាលពីខែមុននេះ មានស្មាតហ្វូនថ្មីមួយ ដែលមានលេខម៉ូដែល BVL-AN20 ក៏មានការទទួលស្គាល់ពីស្ថាប័ន MIIT authority នៅក្នុងប្រទេសចិនដូចគ្នា។ ស្មាតហ្វូននេះ អាចជា Magic 6 RSR Porsche Design។

ជាមួយនិងវត្តមាននៅលើ 3C នេះ គឺមានការបង្ហាញរូបភាពរបស់ Magic 6 RSR Porsche Design ហើយថែមទាំងមានការបញ្ជាក់ពីការប្រើប្រាស់បច្ចេកវិទ្យាសាកល្បឿនលឿន fast charging capabilities ទៀតផង។ នៅលើបញ្ជីនេះ ក៏មានការបង្ហាញពីឆ្នាំងសាកដែលមានលេខម៉ូដែល HN-200500C05 ផងដែរ។ ឆ្នាំងសាកនេះ អាចនឹងមានល្បឿនសាក 100W។ Magic 6 RSR ត្រូវគេរាយការណ៌ថា នឹងមានការប្រើប្រាស់សិនស័រ កាមេរ៉ា all-new 1 អ៊ីង របស់ OmniVision OV50K ទំហំ 50-Megapixel សម្រាប់កាមេរ៉ាគោល ខណៈដែលព័ត៌មានផ្សេង នៅមិនទាន់និយាយនោះទេ។
