ស្វែងរកពួកយើង:

Honor Magic 6 RSR បង្ហាញខ្លួននៅលើ MIIT ជាមួយនិងការទ្រទ្រង់នូវបច្ចេកវិទ្យាផ្កាយរណប Satellite Connectivity

ដោយ

Koun Jab Luffy

16 កុម្ភៈ 2024 10:51 ព្រឹក

អាន 2 នាទី

Article image
យោងតាមការទម្លាយព័ត៌មានថ្មីនៅពេលនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុន Honor មានការបែកធ្លាយជាថ្មី តាមរយៈនៃបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ MIIT ជាមួយនិងលេខកូដ BAL-AN20 ហើយថែមទាំងមានភ្ជាប់ជាមួយនូវការទ្រទ្រង់នូវ Satellite Connectivity ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរំពឹងថា គឺជាស្មាតហ្វូន Magic 6 RSR។ សូមជំរាបផងដែរថា ស្មាតហ្វូននេះ ក៏ធ្លាប់ត្រូវបានគេទម្លាយព័ត៌មានជាច្រើននៅលើអ៊ីនធឺណិតផងដែរ។ បើតាមការចែកចាយកន្លងមក គឺបានបញ្ជាក់ថា ស្មាតហ្វូន Honor Magic 6 RSR Porsche Design គ្រោងនឹងបង្ហាញខ្លួននៅក្នុងខែមីនាខាងមុខនេះហើយ។ ប៉ុន្តែក្រុមហ៊ុននេះ មិនទាន់បានបញ្ជាក់លម្អិតអំពីរឿងនេះនៅឡើយទេ។
ប៉ុន្តែនៅក្នុងព័ត៌មានលម្អិតចុងក្រោយនេះ គឺមានទម្លាយថា ស្មាតហ្វូន Honor Magic 6 RSR Porsche Design នេះ នឹងមានការបង្ហាញខ្លួនឆាប់ៗនេះហើយ។ តាមបញ្ជីនៃការទទួលស្គាល់ពីស្ថាប័នវាយម្លៃ MIIT របស់ប្រទេសចិនមួយនេះ គឺបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 6 RSR នេះ គឺនឹងមានការទ្រទ្រង់នូវប្រព័ន្ធផ្កាយរណប satellite connectivity ជាមួយនឹងការនាំយកនូវបច្ចេកវិទ្យា 5G, Dual-SIM និង Dual Standby ថែមទៀតផង។
Article image
ក្រៅពីនេះការបង្ហាញវត្តមាននៅលើវិញ្ញាបនបត្រនេះ ស្មាតហ្វូននេះ នៅមិនទាន់មានការបញ្ចេញនូវលក្ខណៈសម្បត្តិជាច្រើនទៀតនោះទេ ខណៈដែលថ្មីៗនេះ មានបែកធ្លាយរូបភាពជាច្រើន បាននិយាយពីការឌីស្សាញទៅលើស្មាតហ្វូន Magic 6 RSR Porche Design រួមជាមួយនិងបច្ចេកវិទ្យាថ្មីៗមួយចំនួនរបស់ស្មាតហ្វូននេះរួចហើយ។ ស្មាតហ្វូននេះ នឹងមានការបំពាក់នូវសិនស័រកាមេរ៉ាគោល OV50K ដែលគាំទ្រជាមួយនឹង CIS ថែមទៀតផង។ បើតាមការព្យាករណ៌នៅក្នុងពេលនេះ បានអោយដឹងថា ស្មាតហ្វូន Honor Magic 6 RSR នេះ អាចនឹងមានលក្ខណៈសម្បត្តិជាច្រើនដូចគ្នាទៅនឹងស្មាតហ្វូន Magic 6 Pro ផងដែរ៕
Honor Magic 6 RSR បង្ហាញខ្លួននៅលើ MIIT ជាមួយនិងការទ្រទ្រង់នូវបច្ចេកវិទ្យាផ្កាយរណប Satellite Connectivity