ស្វែងរកពួកយើង:

Honor Magic 6 Series ប្រើប្រាស់នូវបច្ចេកវិទ្យា AI និងមុខងារ Pro-Grade Precision ជួយទៅលើការផលិតរូបភាព

ដោយ

Koun Jab Luffy

08 កុម្ភៈ 2024 12:41 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅពេលនេះ បច្ចេកវិទ្យា AI កម្រិតខ្ពស់ បាននឹងកំពុងតែបន្តនៅក្នុងការឈានដល់កម្រិតកំពូលហើយថែមទាំងកំពុងជះឥទ្ធិពលទៅលើផ្នែកជាច្រើននៃការរស់នៅប្រចាំថ្ងៃរបស់យើងថែមទៀតផង។ ថ្មីៗនេះ បច្ចេកវិទ្យា AI នេះ ត្រូវបានឃើញប្រើប្រាស់ច្រើននៅក្នុងស្មាតហ្វូន ប៉ុន្តែស្ថិតនៅក្នុងចំនួនកំណត់ប៉ុណ្ណោះ ដោយសារតែការអង្គគណនាដែលមានប្រើប្រាស់នៅក្នុងបន្ទះឈីបនៅលើស្មាតហ្វូន។ នៅក្នុងការអភិវឌ្ឍថ្មីៗនេះយើងក៏ទទួលបាននូវបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យា AI នៅក្នុងស្មាតហ្វូននេះដូចគ្នា។
បើមើលទៅលើស្មាតហ្វូន Honor Magic 6 Series នេះ ដែលជាម៉ូដែលថ្មីមួយទើបតែមានវត្តមាននៅលើទីផ្សារនោះ ក៏មានបំពាក់នូវកាមេរ៉ា AI ដែលមានសមត្ថភាពកាន់តែខ្ពស់ទៅលើ telephoto និងបច្ចេកវិទ្យា HDR រួមជាមួយនិងមុខងារច្នៃប្រឌិតថ្មីៗជាច្រើនទៀត ដើម្បីជំនួយដល់ការថតរូបភាពនៅលើស្មាតហ្វូននេះកាន់តែមានភាពអស្ចារ្យ។ ក្រុមហ៊ុន Honor នៅតែបន្តក្នុងការពង្រីកទៅលើផលិតផលជាច្រើនរបស់ខ្លួន។
Article image
តាមរយៈការបញ្ចេញនូវស្មាតហ្វូនជាច្រើនម៉ូដែល កាលពីឆ្នាំមុននេះ ក្រុមហ៊ុននេះ បានក្លាយជាម៉ាកយីហោស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសចិននៅក្នុងឆ្នាំ 2023 កន្លងទៅនេះ។ នៅក្នុងឆ្នាំ 2024 ក្រុមហ៊ុននេះ ក៏មានគោលដៅក្នុងការរក្សានូវសន្ទុះនេះផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុននេះ ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Honor Magic 6 series ដែលមាន 3 ម៉ូដែល។ ស្មាតហ្វូនទាំងនេះ គឺមានបំពាក់នូវ AI ជំនាន់ទី 2 និងប្រព័ន្ធកាមេរ៉ា Pro grade Falcon Camera System ។
សម្រាប់ប្រព័ន្ធកាមេរ៉ា Pro grade Falcon Camera System នេះ គឺមានការបញ្ចូលគ្នានៃបច្ចេកវិទ្យា AI ដែលមានការពង្រឹងទៅលើ Motion Sensing ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចចាប់រូបភាពបានច្បាស់ និងលឿនក្នុងការប្រើប្រាស់។ ស្មាតហ្វូន Honor Magic 6 Series នេះ ក៏មានការទទួលស្គាល់ទៅលើកម្រិតនៃ telephoto lenses នៅក្នុងការថតប្រភេទកីឡាថែមទៀតផង។ តាមរយៈការកែប្រែទៅលើ HDR Sensor នេះ ក្រុមហ៊ុន Honor ក៏អាចដោះស្រាយទៅលើបញ្ហាជាច្រើននៅក្នុងពេលដែលថតរូបភាពមានពន្លឺទាប។
Article image
នៅក្នុងឆ្នាំ 2024 នេះ ស្ទើរតែគ្រប់ស្មាតហ្វូនទាំងអស់អាចថតរូបភាពបានយ៉ាងអស្ចារ្យនៅពេលថ្ងៃ។ ក្រុមហ៊ុន Honor បានប្រើប្រាស់នូវ Ultra-large Variable Aperture នៅក្នុងប្រព័ន្ធកាមេរ៉ា Pro Grade Falcon Camera System របស់ស្មាតហ្វូន Magic 6 series នេះ។ មុខងារនេះ អនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការកែប្រែទៅលើ depth of field និងថតរូបភាពមានពន្លឺល្អជាងមុន ការបង្កើតនូវ background blur effects បានយ៉ាងល្អ។ បច្ចេកវិទ្យា AI នេះ ក៏មានការប្រើប្រាស់នៅក្នុង  Motion Sensing របស់ស្មាតហ្វូន Honor Magic 6 series ផងដែរ៕
Honor Magic 6 Series ប្រើប្រាស់នូវបច្ចេកវិទ្យា AI និងមុខងារ Pro-Grade Precision ជួយទៅលើការផលិតរូបភាព