ស្វែងរកពួកយើង:

Honor Magic 6 Ultimate Edition បង្ហាញខ្លួនជាមួយនិងកាមេរ៉ា Super Dynamic Eagle Eye និងបន្ទះឈីប Snapdragon 8 Gen 3

ដោយ

Koun Jab Luffy

19 មីនា 2024 02:42 រសៀល

អាន 3 នាទី

Article image
នៅពេលនេះក្រុមហ៊ុន Honor បានបន្តពង្រីកបន្ថែមនូវចំនួនស្មាតហ្វូនរបស់ខ្លួននៅលើទីផ្សារថែមទៀតហើយ។ ថ្មីៗនេះ ក្រុមហ៊ុននេះបានរៀបចំនូវព្រឹត្តការណ៌មួយនៅប្រទេសចិន ដោយបានប្រកាសចេញនូវបច្ចេកវិទ្យា ថ្មីចុង ក្រោយរបស់ខ្លួនជាច្រើន។ សម្រាប់ផលិតផលលេចធ្លោនៅលើក្នុងកម្មវិធីនោះ មានដូចជា Honor Band 9 និង ស្មាតហ្វូន Honor Magic 6 Ultimate ជាដើម។ ស្មាតហ្វូនថ្មីនេះត្រូវបានក្រុមហ៊ុនបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើន សម្រាប់អ្នកប្រើប្រាស់។
Honor Magic 6 Ultimate Edition ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 3 និងមាន អមដំណើរដោយរ៉េមទំហំ 16GB ហើយនិងអង្គចងចាំទំហំ 512GB និង 1TB ដូចគ្នាជាមួយនិងកំពូលស្មាតហ្វូន របស់ Samsung ម៉ូដែល Galaxy S24 Ultra អញ្ចឹងងដែរ។ ស្មាតហ្វូនថ្មីនេះមានអេក្រង់ទំហំធំដល់ទៅ 6.8-អ៊ីង និងអាចបង្ហាញចេញបាន 2800×1280 ហើយនិងមានល្បឿនរត់បាន 120Hz គាំទ្រដោយបច្ចេកវិទ្យា LTPO OLED panel ថែមទៀតផង។
Article image
ជាមួយនិងវត្តមាន Magic 6 Ultimate Edition នៅពេលនេះ ក្រុមហ៊ុនេះ បានតម្លើងនូវកាមេរ៉ា “super dynamic eagle eye camera” ដែលមានសមត្ថភាពមអាចផលិតរូបភាពគុណភាពខ្ពស់ដូចគ្នាជាមួយនិង f single-lens reflex (SLR) cameras ផងដែរ។ ស្មាតហ្វូននេះបានប្រើប្រាស់ប្រព័ន្ធកាមេរ៉ាគោល H9800 (Howell OV50K) ដែលជា super dynamic eagle eye ដំបូងបំផុត។ សម្រាប់សិនស័រ H9800 នេះ គឺមានកម្រិតសិនស័រ 1/1.3″ sensor និងមានកម្រិតទូលាយ wide 15EV dynamic range ហើយនិងអាចប្រើប្រាស់ versatile F1.4-2.0 variable aperture ព្រមទាំងមានការគាំទ្រនូវប្រព័ន្ធទប់លំនឹង optical image stabilization (OIS) ទៀតផង។
Article image
សមត្ថភាពកាមេរ៉ា Magic 6 Ultimate Edition គឺមានកម្រិតខ្ពស់ជាងកាមេរ៉ាដែលប្រើននៅលើស្មាតហ្វូនទូទៅ ដោយសារតែ នៅលើកាមេរ៉ាថ្មីនេះ គឺមានការបំពាក់នូវប្រព័ន្ធរ៉ាដាចំនួន 1200 ចំណុច ដែលមានការផ្តោតខ្លាំង ទៅលើការចាប់រូបភាព តាមរយៈនៃការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីបំផុត របស់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ។ មួយវិញ ទៀតកាមេរ៉ានេះ ក៏មានការរួមបញ្ចូលគ្នានូវមុខងារថ្មីៗ ដែលអនុញាតអោយអ្នកប្រើប្រាស់ធ្វើការចាប់រូបភាពជាមួយ SLR-grade និង Full-directional motion អាចចាប់រូបភាពបានលឿនថែមទៀតផង។ បន្ថែមពីនេះ កាមេរ៉ានេះ ក៏មានការគាំទ្រដោយសិនស័រ LOFIC image sensor មានសមត្ថភាពនៅក្នុងការគណនាទៅលើទំហំ និងល្បឿននៃការផលិតរូបភាពបានល្អផងដែរ ជាពិសេសទៅលើការផលិតវីដេអូ។
ស្មាតហ្វូនម៉ូដែលពិសេសនេះ គឺមានកម្រ៉ាស់ 8.9mm និងមានទម្ងន់ 227g ហើយនិងមានថ្មទំហំ 5600mAh គាំទ្រនូវកម្លាំងសាក 80W និង 66W wireless charging។ ស្មាតហ្វូននេះក៏មានការបំពាក់នូវបច្ចេកវិទ្យា ការពារទឹក និងធូលី IP68។
Article image
Honor Magic 6 Ultimate នឹងមានដាក់លក់នៅថ្ងៃទី 22nd ខែមីនានេះ។  Honor Magic 6 Ultimate Edition ដែលមានទំហំ 16GB+512GB មានតម្លៃ 6.999 យ៉ន់ និងទំហំ 16GB+1TB មានតម្លៃ 7.699 យ៉ន់។