ស្វែងរកពួកយើង:

Honor Magic 6 Ultimate អាចនឹងក្លាយជាស្មាតហ្វូនដំបូងគេដែលប្រើសិនស័រ OmniVision OV50K នៅលើកាមេរ៉ាគោល

ដោយ

Koun Jab Luffy

12 មីនា 2024 04:49 ល្ងាច

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Honor បានត្រៀមខ្លួនបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Magic 6 Ultimate និងស្មាតហ្វូនម៉ូដែលពិសេស Magic 6 RSR នៅក្នុងប្រទេសចិនក្នុងពេលឆាប់ៗនេះ។ នៅមុនការសម្ពោធជាផ្លូវការនេះ មានការទម្លាយ ចេញនូវបច្ចេកវិទ្យាកាមេរ៉ាដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Magic 6 Ultimate ហើយ ដោយស្មាតហ្វូន នេះ អាចនឹងក្លាយជាម៉ូដែលប្រណិតដំបូងគេ ដែលមានការបំពាក់នូវសិនស័រកាមេរ៉ា OmniVision ជំនាន់ចុងក្រោយបំផុត។
យោងតាមរបាយការណ៌ដែលចេញផ្សាយកាលពីពេលមុននេះ បានអោយដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេស ចិនមួយនះ គឺបានប្រកាសថា នឹងមានការសម្ពោធជាផ្លូវការនូវស្មាតហ្វូន Magic 6 RSR និង Magic 6 Ultimate នៅថ្ងៃទី 18 ខែមីនា ឆ្នាំ 2024 ខាងមុខនេះហើយ។ ទាក់ទងនឹងព័ត៌មាននេះ នៅពេលនេះ អ្នកទម្លាយ Digital Chat Station បានចែក ចាយនូវព័ត៌មានថ្មីស្តីពីលក្ខណៈសម្បត្តិរបស់កាមេរ៉ាគោលដែលប្រើប្រាស់នៅលើ Magic 6 Ultimate នេះថែមទៀតហើយ។ Magic 6 series ត្រូវបានគេរាយកាណ៌ថា នឹងក្លាយជាស្មាតហ្វូនដំបូងគេបំផុត ដែលមានការបំពាក់នូវសិនស័រ 1 អ៊ីង នៅលើ កាមេរ៉ាគោល ដែលជាសិនស័រជំនាន់ថ្មីមានការអភិវឌ្ឍដោយក្រុមហ៊ុន OmniVision។
គួរបញ្ជាក់ផងដែរថា កាលពីព្រឹកមិញនេះ ក្រុមហ៊ុន Honor ក៏បានទម្លាយចេញនូវរូបភាពថ្មីរបស់កាមេរ៉ាគោលនៃស្មាតហ្វូន ជំនាន់ថ្មីរបស់ខ្លួនផងដែរ ដោយមានការបញ្ជាក់ថា នៅលើស្មាតហ្វូន Magic 6 Ultimate គឺនឹងមានការតម្លើងនូវមុខងារកា មេរ៉ារបស់ SLR កម្រិត super dynamic Eagle Eye camera។ កាមេរ៉ានេះ នឹងក្លាយជាកាមេរ៉ាដំបូងគេបំផុតរបស់ពិភព លោកសម្រាប់ស្មាតហ្វូន ដែលនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា car-level LOFIC ដែលផ្តល់នូវសមត្ថភាពខ្ពស់សម្រាប់ការ ផលិតរូបភាពមានគុនភាពខ្ពស់បំផុត បើទោះបីជាស្ថិតនៅក្នុងទីតាំងដែលមិនមានពន្លឺគ្រប់គ្រាន់ក៏ដោយ។ អ្នលទម្លាយរូបនេះ បានបន្តថា Honor Magic 6 Ultimate អាចនឹងក្លាយជាស្មាតហ្វូនដំបូងគេបំផុត ដែលមានការប្រើប្រាស់នូវសិនស័រ OmniVision OV50K នេះ។
Article image
សូមជំរាបថា ជាមួយនិងសិនស័រថ្មីទំហំ 50-Megapixel គឺនឹងផ្តល់នូវកម្រិតនៃការផលិតរូបបានគុណភាពខ្ពស់បែបប្រណិត ពីព្រោះថា សិនស័រនេះ គឺនឹងមានដំណើរការជាមួយ variable aperture ដែលអាចធ្វើបានចាប់ពី f/1.4 ទៅ f/2.0។ សិនស័រនេះ ត្រូវបានគេបញ្ជាក់ថា គឺមានករប្រើប្រាស់នូវ Dynamic range កម្រិត 15EV ទៀតផង។