
កាលពីនៅចុងខែតុលាកន្លងទៅនេះ ក្រុមហ៊ុន Honor បានប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី Magic 7 Series របស់ខ្លួននៅក្នុងប្រទេសចិន។ នៅពេលនេះ មានការបែកធ្លាយថ្មីមួយ បានទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូន Honor Magic 7 Pro នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបថែមទៀតហើយ ដោយអាចនឹងធ្វើឡើងនៅខែមករាឆ្នាំ 2025 ខាងមុខនេះ ហើយវាពិតជាមានតម្លៃថ្លៃមទែន។
នៅក្នុងរបាយការណ៌ដែលបានបង្ហោះនៅលើ X ចេញពីអ្នកទម្លាយ @RODENT950 នោះ បាននិយាយថា ក្រុមហ៊ុន Honor នឹងមានប្រកាសចេញនូវស្មាតហ្វូន Magic 7 Pro នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប នៅថ្ងៃទី 25 ខែមករាឆ្នាំ 2025 ខាងមុខនេះហើយ។ អ្នកទម្លាយនេះរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួនជាមួយនឹងតម្លៃ €1,399 ដែលមានតម្លៃខ្ពស់ជាងម៉ូដែល Magic 6 Pro ដល់ទៅ €100។ មានការរំពឹងថា ម៉ូដែលលក់នៅលើទីផ្សារអ៊ឺរ៉ុបនេះ គឺដូចទៅនឹងម៉ូដែលនៅក្នុងប្រទេសចិនអញ្ចឹងដែរ គឺនឹងមានការប្រើប្រាស់ជាមួយនឹងបន្ទះឈីប Snapdragon 8 Elite។

សូមជំរាបថា ស្មាតហ្វូន Honor Magic 7 Pro ដែលបង្ហាញខ្លួននៅលើទីផ្សារប្រទេសចិនមុននេះ គឺមានអេក្រង់ទំហំ 6.8-អ៊ីង ជាប្រភេទកញ្ចក់ Quad-curved OLED រត់បានជាមួយនឹងល្បឿន 1Hz-120Hz LTPO adaptive refresh rate ហើយនិងពន្លឺអេក្រង់ HDR 5000nits ថែមទៀតផង។
ស្មាតហ្វូនជំនាន់ថ្មីនេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite កម្រិត 3nm និងជាប្រភេទឈីប Octa-core architecture (2x prime cores 4.32GHz និង 6x performance cores3.53GHz) គាំទ្រដោយក្រាហ្វិកកាត Adreno 830 GPU ដែលបង្កើនទៅ លើល្បឿននៃការលេងហ្គេមដល់ទៅ 40% ថែមទៀតផង។ នៅលើស្មាតហ្វូននេះ ក៏មានការប្រើប្រាស់ននូវប្រព័ន្ធ ultra-wide liquid cooling system របស់ក្រុមហ៊ុន Honor ដែលាចអាចរក្សាស្មាតហ្វូននេះអោយ នៅកំដៅក្រោម 44.8°C នៅក្នុងពេលលេងហ្គេមបានផងដែរ។

ស្មាតហ្វូន Magic 7 Pro មានកាមេរ៉ាគោលទំហំ 50MP OmniVision OVH9000 គាំទ្រជាមួយនឹងបច្ចេកវិទ្យា variable aperture (f/1.4-f/2.0) ហើយនិងមានគ្រាប់ទីពីរមានទំហំ 200MP Samsung S5KHP3 periscope telephoto lens គាំទ្រជាមួយនឹងមុខងារ ហ៊្សូម 100x digital zoom និង OIS។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 50MP selfie និង ToF depth sensor សម្រាប់ 3D facial recognition កម្រិតខ្ពស់ថែមទៀតផង។
ស្មាតហ្វូន Magic 7 Pro នេះបំពាក់មកជាមួយនឹងថាមពលថ្មទំហំ 5850mAh នេះ និងមានការគាំទ្រនូវបច្ចេកវិទ្យាសាកថ្មលឿន 100W wired និង 80W wireless fast charging ។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវ 3D ultrasonic fingerprint sensor ផងដែរ។ ស្មាតហ្វូនទាំងពីរនេះប្រើប្រាស់នូវ IP68 / IP69 សម្រាប់ការពារការជ្រាបទឹក និងធូលី ហើយវាក៏ទ្រទ្រង់ទៅលើ 5G, Wi-Fi 7, Bluetooth 5.4, NFC និង DTS Ultra ផងដែរ៕
