
យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៌ថ្មីៗនេះ បានបញ្ជាក់ថា នៅថ្ងៃនេះ ក្រុមហ៊ុន Honor នឹងមានការប្រកាសសចេញនូវស្មាតហ្វូនម៉ូដែលពិសេស Magic 7 RSR Porsche Design នៅលើទីផ្សារប្រទេសចិននាថ្ងៃនេះហើយ។ នៅមុនការសម្ពោធនេះ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេប្រទះឃើញថា បានបង្ហាញវត្តមាននៅលើវិបសាយផ្លូវការរបស់ក្រុមហ៊ុន Honor ជាមួយនិងជម្រើសពណ៌ Provence Purple និង Agate Gray ហើយនឹងមានការបញ្ជាក់ថា មានពីរទំហំគឺ 16GB+512GB និង 24GB+1TB។
ក្រុមហ៊ុននេះបានបញ្ជាក់បន្ថែមថា ស្មាតហ្វូនថ្មីនេះ ក៏បំពាក់នូវមុខងារ 100x AI Super-Telephoto Camera ដំបូងគេបំផុត ទៀតផង។ បច្ចេកវិទ្យាថ្មីនេះ គឺនឹងផ្តល់អោយនូវសមត្ថភាពនៃការផលិតរូបភាពបានខ្ពស់បំផុត ទាំងការថតជិត និងការថតចម្ងាយឆ្ងាយ ហើយនៅក្នុងនោះក៏មានការគាំទ្រដោយ periscope telephoto lens ដែលមានការទ្រទ្រង់នូវមុខងារ super-large កម្រិត f/1.88 aperture ទៀតផង។ ក្រុមហ៊ុន Honor បានបញ្ជាក់ថា មុខងារនេះ គឺអាចថតកម្រិត low-light limitations ជាមួយនិង superior resolution បានផងដែរ។ នៅលើស្មាតហ្វូននេះ ក៏មានការតម្លើងម៉ូទ័រភ្លោះដំបូងគេ ដែលផ្តល់នូវល្បឿនលឿននៅក្នុងការចាប់រូបភាពទៀតផង។
កន្លងមកមានរបាយការណ៌ថា ស្មាតហ្វូនជំនាន់ថ្មី Magic 7 RSR Porsche Design នឹងមានអេក្រង់ទំហំ 6.8-អ៊ីង LTPO display បង្ហាញចេញបានទំហំ 2800×1280 pixels (1.5K)។ អេក្រង់ស្មាតហ្វូននេះ ក៏មានការគាំទ្រដោយបច្ចេកវិទ្យាការពារភ្នែកកម្រិត 4320Hz PWM dimming ហើយនិងបច្ចេកវិទ្យា circular polarized light technology ដែលជួយដល់ការពារដល់ភ្នែកស្រវាំងទៀតផង។ ស្មាតហ្វូននេះ ត្រូវបានគេនិយាយថា នឹងមានកាមេរ៉ាទំហំ 200MP មានសិនស័រ 1/1.4″ sensor size និងមានមុខងារហ៊្សូម 3x optical zoom ផងដែរ។

ស្មាតហ្វូនថ្មីនេះ ក៏នូវមានការគាំទ្រដោយកាមេរ៉ា ទំហំ 50MP wide-angle sensor មានមុខងារ OIS ហើយនិងមានមុខងារ variable aperture (f/1.4–f/2.0) រួមនិងកាមេរ៉ាទំហំ 180MP periscope telephoto lens ហ៊្សូមបាន 100x zoom ហើយនិងកាមេរ៉ាទំហំ 50MP ultra-wide lens ដែលអាចថតបានកម្រិត 4K video ទៀតផង។ ស្មាតហ្វូននេះ នឹងមានថ្មទំហំ 5600mAh មានបច្ចេកវិទ្យាសាកកម្លាំង 80W wired, 66W wireless ហើយនិង reverse wireless charging ផងដែរ។
