ស្វែងរកពួកយើង:

Honor Magic 7 RSR Porsche Design បង្ហាញខ្លួនជាមួយបន្ទះឈីប Snapdragon 8 Elite និងកាមេរ៉ាដែលមានសមត្ថភាពខ្ពស់បំផុត

ដោយ

Koun Jab Luffy

24 ធ្នូ 2024 10:03 ព្រឹក

អាន 3 នាទី

Article image
ដូចការគ្រោងទុកអញ្ចឹង នៅពេលនេះ HONOR បានប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែលពិសេសរបស់ខ្លួន Magic 7 RSR Porsche Design នៅលើទីផ្សារប្រទេសចិនហើយ។ ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានការឌីស្សាញរួមគ្នាជាមួយនិង Porsche Design ដែលរំលេចចេញនូវរូបរាងថ្មី មានលក្ខណៈខុសប្លែកពីស្មាតហ្វូននានា ហើយនិងមានការបំពា់នូវបច្ចេកវិទ្យាថ្មីៗខុសពីស្មាតហ្វូនរបស់ក្រុមហ៊ុននេះដែលកំពុងតែមានលក់នៅលើទីផ្សារ។
នៅលើស្មាតហ្វូនម៉ូដែលពិសេស Magic 7 RSR Porsche Design ថ្មីនេះ គឺមិនត្រឹមតែមានរូបរាងខុសគេនោះទេ សម្រាប់មុខងារនៅលើស្មាតហ្វូននេះ ក៏មានការឌីស្សាញតាមទម្រង់ស្ថាបត្យកម្មរបស់ Porsche design heritage ទៀតផង។ នៅលើស្មាតហ្វូននេះមានការឌីស្សាញម៉ូឌុលកាមេរ៉ាក្រោយ ជាមួយនិងកាមេរ៉ា 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 50MP ultra-wide lens ខណៈដែលគ្រាប់ទីបីគឺមានទំហំ 200MP periscope telephoto lens  គាំទ្រនូវការហ៊្សូមបានដល់ទៅ 100x digital zoom។
Article image
បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងទៀទថា ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវកញ្ចក់ 1Glass+5Plastic lens setup និងមានការគាំទ្រដោយ Dual Electromagnetic Motors ជំនួយដល់ការចាប់រូបភាព និងផ្តោតលើការ focusing ផងដែរ។ បន្ថែមពីនេះនៅលើស្មាតហ្វូននេះ ក៏មានការតម្លើងមកជាមួយនូវសិនស័រ 1200 LiDAR sensor សម្រាប់វាស់ទៅលើកម្រិតហ៊្សូម និងកម្រិតទៅលើភាពជាក់លាក់នៃរូបភាពថែមទៀតផង។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 50MP និងមានអមជាមួយនិង 3D Depth camera ផងដែរ។
Article image
និយាយពីភាពធន់នៅលើស្មាតហ្វូន Magic 7 RSR Porsche Design វិញ គឺត្រូវបានតម្លើងមកជាមួយនូវស្រទាប់ការពារ NanoCrystal Shield សម្រាប់ទប់ទល់នឹងការជ្រាបទឹក ក៏ដូចជា ការធ្លាក់ថែមទៀតផង។ ស្មាតហ្វូននេះមានការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ថ្មី ដែលមានការបញ្ជាក់ទទួលស្គាល់ពីវិញា្ញបនបត្រ Swiss SGS five-star certification ទៅលើភាពធន់ផងដែរ។ អ្វីដែលចាប់អារម្មណ៌ជាងនេះនៅលើស្មាតហ្វូននេះ គឺមានការតម្លើងនូវបច្ចេកវិទ្យាការពារទឹក និងធូលី IP69 និង IP68 ដែលធានាទៅលើការធ្លាក់ចូលទឹក និងត្រាំទឹកជ្រៅ និងយូរបានកម្រិតខ្ពស់ជាងមុនថែមទៀតផង។
Article image
ក្រឡេកមកមើលកម្លាំងម៉ាស៊ីនវិញ នៅលើស្មាតហ្វូនម៉ូដែលពិសេស Magic 7 RSR Porsche Design គឺត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite SoC អមដោយរ៉េម 24GB LPDDR5X RAM និងមានអង្គចងចាំទំហំ 1TB UFS 4.0។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.8-អ៊ីង FHD+ OLED មានគែមកោង Quad-curved display គាំទ្រដោយល្បឿន 120Hz refresh rate ហើយនិងមានបច្ចេកវិទ្យាចាក់ពណ៌កម្រិត HDR10+ រួមនិង vibrant color rendering ថែមទៀតផង។ អេក្រង់នេះមានកម្រិតពន្លឺ 5000 nits peak brightness និងបច្ចេកវិទ្យា 4320Hz High-Frequency PWM Dimming។
Article image
ស្មាតហ្វូននេះរត់នៅលើស្បែកមុខកម្មវិធី Magic UI 9.0 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 15 និងមានថ្មទំហំ 5850mAh ហើយនិងមានការប្រើប្រាស់នូវបច្ចេកវិទ្យា 100W wired និង 80W wireless charging ទៀតផង។ ស្មាតហ្វូន the Magic 7 RSR Porsche Design មានពណ៌ Agate Gray និង Provence Purple នឹងមានតម្លៃ CNY 7,999 យ៉ន់ ($1,096) សម្រាប់ទំហំ 16GB+512GB និងតម្លៃ CNY 8,999 យ៉ន់ ($1,233) ទៅលើទំហំ 24GB+1TB។ ស្មាតហ្វូននេះចេញលក់នៅលើទីផ្សារប្រទេសចិននាថ្ងៃទី 24 ខែធ្នូនេះហើយ។
Honor Magic 7 RSR Porsche Design បង្ហាញខ្លួនជាមួយបន្ទះឈីប Snapdragon 8 Elite និងកាមេរ៉ាដែលមានសមត្ថភាពខ្ពស់បំផុត