
នៅពេលនេះ មានសេចក្តីរាយការណ៌ថ្មី បាននិយាយថា ក្រុមហ៊ុន Honor បាននឹងកំពុងតែធ្វើការនៅលើកំពូលស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Magic 7 series របស់ខ្លួនថែមទៀតហើយ បន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បង់បានម៉ូដែល Magic V3 និង Magic Vs 3 រួចរាល់កាលពីពេលថ្មីៗនេះ។ បើតាមរបាយការណ៌ថ្មីកាលពីម្សិលមិញនេះ បានបង្ហាថា Magic 7 series នឹងមានការបំពាក់នូវថាមពលថ្មដែលមានទំហំធំដល់ទៅ 6,000mAh ឯណោះ។
នៅថ្ងៃនេះ មានការបញ្ចេញនូវព័ត៌មានថ្មីពីស្មាតហ្វូននេះថែមទៀតហើយ។ យោងតាមអ្នកទម្លាយ @RODENT950 ដែលបានបង្ហោះនៅលើបណ្តាញ X នៅថ្ងៃនេះ គឺបានបង្ហោះនូវចំណុចសំខាន់ៗដែលមាននៅលើស្មាតហ្វូនថ្មីនេះថែមទៀតហើយ។ ផ្អែកតាមអ្នកទម្លាយនេះ គឺបានសសេរថា ស្មាតហ្វូន Magic 7 series គឺនឹងមានការតម្លើងមកជាមួយនូវប្រព័ន្ធកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយមានកាមេរ៉ាគោលទំហំ 50MP Omnivision OV50K និងគ្រាប់ទីពីរមានទំហំ 50MP Omnivision 50H ultra-wide sensor ហើយនិងគ្រាប់ទីបីមានគឺមានការប្រើប្រាស់សិនស័រ Samsung ISOCELL HP3 ដែលមានទំហំធំដល់ទៅ 200MP ដែលសិនស័រនេះ គឺប្រើប្រាស់សម្រាប់ជា Telephoto camera។

និយាយពីកម្លាំងម៉ាស៊ីនវិញនៅលើស្មាតហ្វូននេះ គឺនឹងមានដំណើរការនៅលើបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4 ដែលមានការបំពាក់នូវថាមពលខ្ពស់ ហើយថែមទាំងមានការសន្សំសំចៃថាមពលថ្ម បានល្អជាងមុន។ ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបន្ទះអេក្រង់ “tandem OLED” display ដែលជាកញ្ចក់ដែលគេឌីស្សាញឡើងសម្រាប់ម៉ូដែល Magic 7 lineup នេះ តែមួយប៉ុណ្ណោះ។ សូមជំរាបថាកន្លងមក Honor Magic 6 RSR ក៏ធ្លាប់បានប្រើប្រាស់នូវបច្ចេកវិទ្យាអេមក្រង់ស្រដៀងគ្នានេះដែរ។

Tandem OLED displays គឺជាអេក្រង់ដែលមានគុណភាពខ្ពស់ ហើយនិមានការរយៈពេលនៃការប្រើប្រាស់បានយូរជាងមុន ព្រមទាំងមានសមត្ថភាពខ្ពស់ជាង OLED displays ដែលមានប្រើប្រាស់នៅលើស្មាតហ្វូននាពេលនេះទៀតផង។ ប៉ុន្តែសម្រាប់តម្លៃអេក្រង់នេះវិញ គឺមានកម្រិតខ្ពស់ជាងអេក្រង់ OLED ធម្មតា។ បើតាមការទម្លាយចេញពីអ្នកទម្លាយកន្លងមក បានបញ្ជាក់ថា ស្មាតហ្វូននេះ អាចនឹងមានការបង្ហាញខ្លួននៅខែធ្នូរខាងមុខនេះហើយ។
