ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Honor Magic 7 Series អាចនឹងបង្ហាញខ្លួនខែតុលានេះជាមួយបន្ទះឈីប Snapdragon 8 Gen 4

ដោយ

Koun Jab Luffy

28 កញ្ញា 2024 04:07 ទៀបភ្លឺ

អាន 2 នាទី

Article image
យោងតាមអ្នកទម្លាយ DigitalChatStation ដែលបានបង្ហោះនៅថ្ងៃនេះ បានបញ្ជាក់អំពីពេលវេលានៃការប្រកាសចេញនូវស្មាត ហ្វូនជំនាន់ថ្មីម៉ូដែល Honor Magic 7 series ហើយ។ នៅសារនោះ ត្រូវបានអ្នកទម្លាយរូវនេះ និយាយថា ក្រុមហ៊ុន Honor អាចនឹងបង្ហាញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ខ្លួននេះនៅក្នុងខែតុលាខាងមុខនេះ ហើយស្មាតហ្វូននេះ ក៏នឹងមានការបំពាក់មកជាមួយនឹងបន្ទះឈីប  Snapdragon 8 Gen 4 chipset ដែលមានសមត្ថភាពយ៉ាងខ្លាំងក្លាក្នុងការប្រើប្រាស់ថែមទៀតផង។
តាមរយៈនៃការបង្ហាញខ្លួននៅខែក្រោយនេះ ត្រូវបាន DigitalChatStation បន្តថា ក្រុមហ៊ុននេះ បានពន្លឿនការងារជាច្រើនទៅលើការអភិវឌ្ឍស្មាតហ្វូន Flagship របស់ខ្លួននេះ។ ហើយជាពិសេសក្រុមហ៊ុននេះ ក៏អាចនឹងបង្កើនទៅលើសមត្ថភាពនៃ Software ដែលមិនធ្លាប់មានពីមុនមកថែមទៀតផង។
Article image
សម្រាប់វត្តមាននៅខែក្រោយនេះ ស្មាតហ្វូន Magic 7 Series នេះ ក៏អាចនឹងធ្វើការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Xiaomi 15 Series ផងដែរ ដោយសារតែម៉ូដែលអាចនឹងមកដល់ពេលដំណាលគ្នា។ ប៉ុន្តែពេលនេះ កាលបរិច្ឆេទជាក់ស្តែងនៃការសបង្ហាញស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ។ យើងអាចនឹងដឹងនូវព័ត៌មានលម្អិតអំពីបញ្ហានេះនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
Article image
សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 7 Series នេះ ត្រូវបានគេបញ្ជាក់មុននេះថា អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 ដែលជាឈីប Octa-Core ដែលដំណើរការនៅលើបច្ចេកវិទ្យា 3nm ទៀតផង។ ឈីបនេះ មាន 2 cores Oryon clocked រត់បាននៅក្នុងល្បឿន 4.9GHz និង 6 cores Oryon រត់បាននៅក្នុងកម្រិតល្បឿន 2.78GHz។ ស្មាតហ្វូន Honor Magic 7 Series នេះអាចនឹងបង្ហាញខ្លួននៅក្នុងខែតុលានេះ ជាមួយនឹងបន្ទះឈីប  Snapdragon 8 Gen 4។ ក្រុមហ៊ុននេះមិនទាន់បញ្ជាក់នូវព័ត៌មានលម្អិតអំពីរឿងនេះនៅឡើយទេ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Honor Magic 7 Series អាចនឹងបង្ហាញខ្លួនខែតុលានេះជាមួយបន្ទះឈីប Snapdragon 8 Gen 4