ស្វែងរកពួកយើង:

Honor Magic 7 Series កំពុងរង់ចាំការបង្ហាញវត្តមានរបស់ Huawei Mate 70 Series

ដោយ

Koun Jab Luffy

15 វិច្ឆិកា 2024 09:15 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសស្មាតហ្វូនជំនាន់ថ្មី Magic 7 Series នៅលើទីផ្សារប្រទេសចិនរួចមក នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Honor បាននឹងកំពុងតែរង់ចាំមើលការប្រកាសវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Series ដែលខ្លួនមើលឃើញថា គឺគូរប្រជែងដ៏សំខាន់បំផុតរបស់ខ្លួន។ នាយកប្រតិបត្តិមួយរូបរបស់ក្រុមហ៊ុននេះ បាននិយាយថា គាត់ពិតជាចង់ឃើញនូវការប្រកួតប្រជែងរបស់ស្មាតហ្វូនប្រណិតថ្មីទាំង 2 នេះនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Zhao Ming ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor ថ្មីៗនេះ ក៏បានឆ្លើយតបទៅនឹងសំណួរអំពីការកើនឡើងនៅក្នុងឧស្សាហកម្ម និងយុទ្ធសាស្រ្តតម្លៃរបស់ស្មតហ្វូន Magic 7 series ផងដែរ។ នៅក្នុងកំឡុងពេលនៃបទសម្ភាសន៍នេះ អ្នកសួរសំណួរបានសួរអំពីការប្រកួតប្រជែងរបស់ស្មាតហ្វូន Honor Magic 7 ជាមួយនឹងស្មាតហ្វូន  Huawei Mate 70 ផងដែរ។ នៅក្នុងការឆ្លើយតបនោះ នាយកប្រតិបត្តិនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 7 គឺកំពុងតែរង់ចាំវត្តមានរបស់ស្មាតហ្វូន Mate 70 ដើម្បីប្រកួតប្រជែងគ្នា!
ក្រុមហ៊ុន Honor ក៏រំពឹងអំពីការប្រកួតប្រជែងវិជ្ជមាន និងយុត្តិធម៌របស់ស្មាតហ្វូនប្រណិតទាំងពីរនេះ។ សូមជំរាបថា កាលពីពេលមុននេះ នាយកប្រតិបត្តិរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Mate 70 នេះ នឹងមានការបង្ហាញខ្លួននៅក្នុងទីផ្សារស្មាតហ្វូនរបស់ចិន ដែលជាគូប្រជែងដ៏ខ្លាំងក្លាបំផុតសម្រាប់គ្រប់ម៉ាកយីហោទាំងអស់។ ស្មាតហ្វូនទាំងពីរនេះនឹងនាំទៅកាន់កម្រតិថ្មីនៃការប្រកួតប្រជែងនៅលើទីផ្សារផងដែរ។
Article image
នាយកប្រតិបត្តិនេះ បាននិយាយទៀតថា ការប្រជែងរបស់ស្មាតហ្វូន flagship ទាំងពីរ  (Magic 7 vs Mate 70) នឹងក្លាយជាចំណុចផ្តោតថ្មីនៅក្នុងឧស្សាហកម្មស្មាតហ្វូននេះ។ ស្មាតហ្វូនទាំងនេះ អាចនឹងនាំយកនូវជំរើសថ្មីបន្ថែមទៀត និងភាពភ្ញាក់ផ្អើលជាច្រើនទៀតសម្រាប់អ្នកប្រើប្រាស់ជាច្រើន។ លោក Zhao បានបន្ថែមថា ក្រុមហ៊ុននេះ ក៏បោះជំហានថ្មីមួយទៀតនៅក្នុងវិស័យ AI ។ ស្មាតហ្វូននេះ នឹងនាំយកនូវបច្ចេកវិទ្យា AI កាន់តែអស្ចារ្យ ដែលផ្តល់នូវបទពិសោធន៍អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់ថែមទៀត៕