ស្វែងរកពួកយើង:

Honor Magic 7 Series ត្រូវគេទម្លាយថា នឹងបង្ហាញវត្តមាននៅថ្ងៃ 30 ខែតុលាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

04 តុលា 2024 03:57 រសៀល

អាន 2 នាទី

Article image
Honor Magic 7 series ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនៅថ្ងៃទី 30 ខែតុលាខាងមុខនេះហើយ។ ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា ឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន 3C ហើយថែមទាំងមានការបញ្ជាក់ ពីការប្រកាសចេញថែមទៀតផង។ យោងតាមការទម្លាយថ្មីៗនេះ គឺមានការបង្ហាញពីព័ត៌មានថ្មីស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Honor ហើយ។
ផ្អែកតាមអ្នកទម្លាយ @FixedFocus នៅថ្ងៃនេះ បានធ្វើការចែករំលែកនូវពេលវេលានៃការបង្ហាញវត្តមានស្មាតហ្វូន Honor Magic 7 series, Vivo X200 series និង Xiaomi 15 series ហើយ។ ស្មាតហ្វូនទាំងបីនេះ អាចនឹងបង្ហាញវត្តមាននៅខែនេះ ប៉ុន្តែមិនច្បាស់ថ្ងៃនោះទេ។
អ្នកទម្លាយរូបនេះ បាននិយាយថា Honor Magic 7 series អាចនឹងមានការប្រកាសចេញជាផ្លូវការណ៌នៅថ្ងៃទី 30 តុលាខាងមុខនេះ ហើយក្រុមហ៊ុន Honor នេះ ក៏នឹងមានការបង្ហាញចេញនូវស្មាតហ្វូន X60 ជាលើកដំបូងផងដែរ បន្ទាប់ពីព្រឹត្តិការណ៌ Chinese National holidays ហើយបន្ទាប់ពីម៉ូដែលនេះ ក្រុមហ៊ុននេះ អាចនឹងប្រកាសចេញនូវស្មាតហ្វូន flagship ម៉ូដែល Magic 7 series ជាមួយនិងមុខងារ dynamic features ថែមទៀត។ ក្រៅពី ការបង្ហាញវត្តមាននៅលើបញ្ជី 3C នេះ ស្មាតហ្វូន Magic 7 series ត្រវូវគេនិយាយថា អាចនឹងបង្ហាញខ្លួននៅខែនេះ។
Article image
យោងតាមការបែកធ្លាយកន្លងមក បាននិយាយថា Honor Magic 7 series will អាចនឹងមានការប្រកាសចេញចំនួន 5 ម៉ូដែល ខណៈដែលនៅលើបញ្ជី 3C បានបញ្ជាក់ថា ស្មាតហ្វូនចំនួន 2 ម៉ូដែល គឺស្មាតហ្វូនម៉ូដែល Pro និង Ultimate គឺមានការបំពាក់នូវមុខងារប្រព័ន្ធផ្កាយរណប។ Magic 7 series នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 4 ហើយនិងមានការពង្រឹងខ្លាំងទៅលើប្រព័ន្ធកាមេរ៉ា រួមជាមួយនិងការបំពាក់នូវមុខងារ AI ផងដែរ។
Honor Magic 7 Series ត្រូវគេទម្លាយថា នឹងបង្ហាញវត្តមាននៅថ្ងៃ 30 ខែតុលាខាងមុខនេះហើយ