ស្វែងរកពួកយើង:

Honor Magic 7 Series ត្រូវគេរាយការណ៌ថា នឹងប្រើប្រាស់សិនស័រកាមេរ៉ា 1-អ៊ីង មានសមត្ថភាពខ្ពស់ក្នុងការផលិតរូបភាពថ្មីកាន់តែអស្ចារ្យ

ដោយ

Koun Jab Luffy

16 កុម្ភៈ 2024 11:25 ថ្ងៃត្រង់

អាន 2 នាទី

Article image
បន្ទាប់ពីបានប្រកាសពីការចូលរួមនៅក្នុងព្រឹត្តិការណ៌សមាជទូរស័ព្ទ Mobile World Congress 2024 នៅលើទីក្រុងបាសេឡូណារួចមក ក្រុមហ៊ុន Honor ត្រូវបានគេមើលឃើញថា ហាក់ទទួលបាននូវការចាប់អារម្មណ៌ខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រ និងអ្នកតាមដានព័ត៌មាននៅក្នុងឧស្សាហកម្មស្មាតហ្វូនជាច្រើននៅជុំវិញពិភពលោក។ បើតាមការបញ្ជាក់នៅពេលថ្មីៗនេះ បានអោយដឹងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ក៏បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន Magic 6 នៅក្នុងទីផ្សារសកលឆាប់ៗនេះផងដែរ។
យោងតាមការទម្លាយព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Honor Magic 7 Series គឺនឹងមានការបំពាក់មកជាមួយនូវសិនស័រកាមេរ៉ាទំហំ 1-អ៊ីង ដោយសិនស័រនេះ នឹងមានសមត្ថភាពនៃការថតរូបភាពដ៏អស្ចារ្យបើធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុនៗ។ ជាមួយនិងព័ត៌មាននេះ មានការលើកឡើងថា ក្រុមហ៊ុន Honor គឺមានគម្រោងប្រហែលគ្នាជាមួយក្រុមហ៊ុន Huawei នៅក្នុងការផ្តោតទៅលើការផ្តោតនៃបច្ចេកវិទ្យាកាមេរ៉ាថ្មីទៅលើស្មាតហ្វូនរបស់ខ្លួន។ ជាមួយគ្នានេះ អ្នកទម្លាយ @SmartPikachu ក៏បង្ហោះនៅលើ Weibo ដែរថា ស្មាតហ្វូន Honor Magic 7 series នេះនឹងប្រើប្រាស់នូវ  image algorithm framework ថ្មីថែមទៀតផង។
Article image
ប្រភពដដែលនេះបានបន្តថា ក្រុមហ៊ុន Honor នឹងធ្វើការនៅលើការពង្រឹងរូបភាពកាន់តែប្រសើរជាមួយនឹងកាមេរ៉ាទំហំ 1-អ៊ីង នេះ សម្រាប់ស្មាតហ្វូន Magic series ជំនាន់ថ្មី។ នៅពេលនេះ បើទោះបីជាអ្នកទម្លាយនេះ មិនទាន់និយាយជាក់លាក់ទៅលើរឿងនេះក៏ដោយ ក៏យើងអាចរំពឹងថា ក្រុមហ៊ុន Honor នឹងប្រើប្រាស់នូវសមត្ថភាពកាន់តែខ្លាំងក្លាសម្រាប់កាមេរ៉ារបស់ខ្លួននៅលើស្មាតហ្វូនថ្មីនេះ។ សម្រាប់ imaging lens នេះ គឺជាបច្ចេកវិទ្យាកាមេរ៉ាថ្មី ដែលអាចចាប់បានពន្លឺច្រើនជាងមុន និងភ្លឺជាងមុន ជាមួយនឹងការបន្ថែមនូវ vibrant effects នៅស្ថានភាពដែលមានពន្លឺទាប។ បច្ចេកវិទ្យាថ្មីនេះ អាចពង្រឹងទៅលើគុណភាពរូបភាពទាំងមូលបានយ៉ាងល្អថែមទៀតផង៕
Honor Magic 7 Series ត្រូវគេរាយការណ៌ថា នឹងប្រើប្រាស់សិនស័រកាមេរ៉ា 1-អ៊ីង មានសមត្ថភាពខ្ពស់ក្នុងការផលិតរូបភាពថ្មីកាន់តែអស្ចារ្យ