
ថ្មីៗនេះ Honor បានប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី Magic 7 series ដែលមានការតម្លើងមកជាមួយនូវបច្ចេក វិទ្យា AI ជាច្រើននៅលើទីផ្សារប្រទេសចិនហើយ ដែលស្មាតហ្វូនទាំងនេះ មានដូចជា Honor Magic 7 និង Honor Magic 7 Pro។
Honor Magic 7 មានអេក្រង់ទំហំ 6.78 អ៊ីង ជាប្រភេទ ultra-narrow flat OLED display ខណៈដែល Magic 7 Pro មានអេក្រង់ទំហំ 6.8-អ៊ីងជាប្រភេទអេក្រង់ quad-curved OLED display។ អេក្រង់ស្មាតហ្វូនទាំងពីរនេះ គឺដំណើរការជាមួយល្បឿន 1Hz-120Hz LTPO adaptive refresh rate និងមានការគាំទ្រនូវកម្រិតពន្លឺ peak HDR brightness ដល់ទៅ 5000 nits ដោយបានធ្វើអោយអេក្រង់នេះ ក្លាយជាអេក្រង់ដែលមានពន្លឺខ្ពស់ជាងគេផងដែរ។

បន្ទះអេក្រង់នេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យា Honor’s AI Oasis Eye-Care technology រូមជាមួយនិង Polarized Light Protection ដែលអាចជួយការពារនូវកម្រិត Blue light បានថែមទៀតផង។ អេក្រង់នេះ ក៏មានការបញ្ជាក់ពីវិញ្ញាបនបត្រ TÜV Rheinland certifications ទៅលើ flicker-free សម្រាប់ការទស្សនា ក៏ដូចជា eye comfort ផងដែរ។

និយាយពីកម្លាំងម៉ាស៊ីនវិញ នៅលើស្មាតហ្វូនទាំងពីរនេះ គឺដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite ដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យា 3nm ជំនាន់ទី 2 ដូចគ្នា។ នេះគឺជាបន្ទះឈីប octa-core architecture ដែលមាន 2 Prime Cores ល្បឿន 4.32GHz និង 6 Performance Cores រត់បានល្បឿន 3.53GHz ហើយនិងមានការគាំទ្រដោយក្រាហ្វិកកាត Adreno 830 GPU ដែលមានការពង្រឹងទៅលើសមត្ថភាពនៃការលេងហ្គេមបានដល់ទៅ 40% ថែមទៀតផង។ ស្មាតហ្វូនទាំងនេះ ក៏មានការតម្លើងមកជាមួយនូវប្រព័ន្ធត្រជាក់ Honor ultra-wide liquid cooling system ដែលជួយបន្សាបការឡើងកំដៅនៅពេលដែលលេងហ្គេមយូរទៀតផង។

ស្មាតហ្វូន Magic 7 series រត់នៅលើស្បែកមុខកម្មវិធី MagicOS 9.0 ផ្អែកលើ Android 15។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថា OS ថ្មីនេះ គឺនឹងមានការបំពាក់នូវបច្ចេកវិទ្យា AI ជាច្រើន ក្នុងនោះមានដូចជា YOYO Smart Assistant ដែលជាមួយសម្រួលដល់ការមើលផែនទី និងមានមុខងារ single voice command ផងដែរ។ ការឌីស្សាញថ្មីនេះ គឺនឹងផ្តល់នូវបទពិសោធន៌ថ្មីសម្រាប់អ្នកប្រើប្រាស់ ជាពិសេសគឺទៅលើមុខងារ AI Face Swap Detection សម្រាប់ការខលវីដេអូថែមទៀតផង។

Honor Magic 7 មានកាមេរ៉គោលទំហំ 50MP (OmniVision OVH9000) Ultra-Dynamic Eagle Eye និងគ្រាប់ទីពីរទំហំ 50MP ultra-wide lens ខណៈដែលទីបីមានទំហំ 50MP telephoto sensor គាំទ្រដោយ 3x optical zoom និង OIS។ ចំពោះ Magic 7 Pro ក៏មានាមេរ៉ាគោលទំហំ 50MP (OmniVision OVH9000) ដែលគាំទ្រដោយកម្រិត variable aperture (f/1.4-f/2.0) និងគ្រាប់ទីពីរមានទំហំ 200MP periscope telephoto lens (Samsung S5KHP3) គាំទ្រដោយមុខងារហ៊្សូម 100x digital zoom និងមុខងារ OIS ផងដែរ។ ស្មាតហ្វូន Honor Magic 7 series ទាំងពីរនេះមានកាមេរ៉ាមុខទំហំ 50MP ខណៈដែលម៉ូដែល Magic 7 Pro មានភ្ជាប់នូវ ToF depth-sensing camera សម្រាប់ដំណើរការជាមួយមុខងារ 3D facial recognition និងportrait effects។

នៅលើ Honor Magic 7 series ថ្មីនេះ គឺមានការតម្លើងនូវបច្ចេកវិទ្យា AI សម្រា់ការផលិតរូបភាព ហើយនិងមានមុខងារថ្មូ AI Eagle Eye Burst ដែលមានការទ្រទ្រង់សម្រាប់មុខងារ super portrait mode រួមជាមួយនិង AI-powered image enhancements ដែលផ្តល់នូវគុណភាពរូបភាពល្អជាងមុន និងច្បាស់ជាងមុនផងដែរ។
Magic 7 មានថ្មទំហំ 5650mAh ខណៈដែលម៉ូដែល Magic 7 Pro មានថ្មទំហំ 5850mAh ហើយស្មាតហ្វូនទាំងពីរនេះមានការប្រើប្រាស់បច្ចេកវិទ្យាសាកកម្លាំង 100W wired fast charging និង 80W wireless charging។ ស្មាតហ្វូន Honor Magic 7 series ក៏មានការប្រើប្រាស់នូវសិនស័រស្កែនម្រាមដៃ 3D ultrasonic fingerprint សម្រាប់ដោះសោរបានលឿនបើទោះបីជាដៃរបស់អ្នកសើមក៏ដោយ។ អេក្រង់ស្មាតហ្វូននេះ ក៏មុខងារដោះសោរ 3D facial recognition ដែលដោះបានលឿនដូចគ្នា។

Honor Magic 7 series មានមុខងារការពារទឹក និងធូលី IP68 និង IP69 ratings ហើយនិងមាន 5G connectivity, Wi-Fi 7, Bluetooth 5.4, NFC ក៏ដូចជា DTS Ultra technology ជំនួយដល់ប្រព័ន្ធសម្លេងថែមទៀតផង។ Honor Magic 7 មានការទ្រទ្រង់ជាមួយនូវមុខងារ Beidou satellite messaging ខណៈដែល Magic 7 Pro ក៏មានការបន្ថែមនូវមុខងារ Tiantong satellite communication ដែលអាចសន្ទនាបានបើទោះបីជាអត់សេវាក៏ដោយ។

Honor Magic 7 series ធន់ជាងមុន 10x ដងទៅលើការធ្លាក់ និងមានការបញ្ជាក់ពី SGS ទៅលើការធ្វើតេស្តអេក្រង់ច្រើនទម្រង់ផងដែរ។ ស្មាតហ្វូន Honor Magic 7 នេះមានទំហំ 162.1x75.8x7.95mm និងទម្ងន់ 199g ខណៈដែល Magic 7 Pro មានទំហំ 162.7x77.1x8.8mm និងមានទម្ងន់ 223g។
Honor Magic 7 មាន 5 ពណ៌ រួមមានដូចជា Sunrise Gold, Moon Shadow Grey, Snowy White, Sky Blue និង Velvet Black។ សម្រាប់ម៉ូដែល Honor Magic 7 Pro គឺមាន 4 ពណ៌ រួមមាន Moon Shadow Grey, Snowy White, Sky Blue និង Velvet Black។

Honor Magic 7:
12GB RAM + 256GB Storage មានតម្លៃ 4,499 យ៉ន់ ($631)
12GB RAM + 512GB Storage: មានតម្លៃ 4,799 យ៉ន់ ($673)
16GB RAM + 512GB Storage: មានតម្លៃ 4,999 យ៉ន់ ($701)
16GB RAM + 1TB Storage: មានតម្លៃ 5,499 យ៉ន់ ($771)
Honor Magic 7 Pro:
12GB RAM + 256GB Storage: មានតម្លៃ 5,699 យ៉ន់ ($799)
16GB RAM + 512GB Storage: មានតម្លៃ 6,199 យ៉ន់ ($869)
16GB RAM + 1TB Storage: មានតម្លៃ 6,699 យ៉ន់($940)
Magic 7 series នឹងមានលក់នៅលើទីផ្សារចិនចាប់ពីថ្ងៃទី 8 ខែវិច្ឆិកាឆ្នាំ 2024 ។
