ស្វែងរកពួកយើង:

Honor Magic 7 បង្ហាញខ្លូនជាមួយពណ៌ Gold

ដោយ

Koun Jab Luffy

27 តុលា 2024 10:27 ព្រឹក

អាន 2 នាទី

Article image
នៅមុនការសម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 30 ខែតុលាខាងមុខនេះ ក្រុមហ៊ុន Honor បានធ្វើការបញ្ចេញនូវភាពភ្ញាក់ផ្អើលកាន់តែខ្លាំងជាមួយនិងស្មាតហ្វូន Magic 7 Series ដែលជាម៉ូដែល Flagship របស់ខ្លួន។ កាលពីពេលមុននេះ ក្រុមហ៊ុននេះ ធ្លាប់បានបញ្ចេញនូវជម្រើសពណ៌ Shadow Gray របស់ស្មាតហ្វូននេះម្តងរួចមកហើយ។
នៅថ្ងៃនេះ មានការបង្ហាញនូវពណ៌ថ្មីសម្រាប់ម៉ូដែល Magic 7 វិញម្តង ដែលពណ៌ថ្មីមានឈ្មោះថា “Chaoha Gold”។ ក្រុមហ៊ុនបានបញ្ជាក់ថា ពណ៌ថ្មីនេះ គឺមានការឌីស្សាញចាមួយភាពស្រស់ស្អាតនៃពន្លឺថ្ងៃនៅពេលព្រឹកព្រឹលឹម “the beauty of the morning light.”។
Article image
ទាក់ទងទៅនឹងការបញ្ចេញនូវជម្រើសពណ៌ថ្មីនេះ ក្រុមហ៊ុនបានបង្ហាញចេញជាមួយកញ្ញា Zhu Zhu ដែលជាតារាចំរៀង និងជាតារាសម្តែងដ៏ល្បីមួយរូបដែមានឈ្មោះល្បីល្បាញក្នុងប្រទេសចិន។ កញ្ញា Zhu Zhu បានកា្លយជាតារាតំណាងផលិតថ្មី Art Aesthetic Ambassador របស់ក្រុមហ៊ុន Honor និងបង្ហាញនូវរូបភាព Magic 7 ជាមួយនិងពណ៌ថ្មីនេះស្អាតខ្លាំងមែទែន។ តាមរយៈនៃការបង្ហាញរូបភាពថ្មីនេះ ក្រុមហ៊ុននេះ នៅមិនទាន់មានការបញ្ជាក់ពីលក្ខណៈសម្បត្តិផ្លូវការណ៌ណាមួយពីស្មាតហ្វូននេះនៅឡើយទេ។
Article image
សម្រាប់វត្តមានរបស់ Magic 7 series នេះ ក្រុមហ៊ុន Honor បានបញ្ជាក់ថា ស្មាតហ្វូនថ្មីៗទាំងនេះ គឺនឹងមានការបំពាក់នូវបច្ចេកវិទ្យាការពារភ្នែកជំនាន់ថ្មី AI Defocus Eye Protection technology ដែលខ្លួនទើបតែបានអភិវឌ្ឍឡើងកាលពីពេលថ្មីៗនេះផងដែរ។ បច្ចេកវិទ្យាថ្មីនេះ គឺនឹងជួយអ្នកអាចទស្សនានៅលើអេក្រង់ស្មាតហ្វូន កាន់តែសុវត្ថិភាពខ្លាំងជាងមុននេះ តាមរយៈនៃការប្រើប្រាស់បច្ចេកវិទ្យា AI។
បើតាមការបញ្ជាក់របស់ Honor បាននិយាយថា បច្ចេកវិទ្យានេះ គឺមានការពង្រឹងខ្លាំងមែនទែនទៅលើការការពារភ្នែក ហើយនៅលើស្មាតហ្វូនMagic 7 series ក៏នឹងមានការបំពាក់នូវបច្ចេកអេក្រង់ 4,320 Hz Pulse-Width Modulation (PWM) dimming ដែលគ្រប់គ្នាធ្លាប់បានស្គាលថា គឺជាបច្ចេកវិទ្យាជំនួយភ្នែក និងកាត់បន្ថយនូវ flicker និង eye strain ផងដែរ។
Honor Magic 7 បង្ហាញខ្លូនជាមួយពណ៌ Gold