ស្វែងរកពួកយើង:

Honor Magic 8 បំពាក់អេក្រង់ OLED ទំហំ 6.59-អ៊ីង អាចនឹងប្រកាសចេញនៅខែតុលា!

ដោយ

Koun Jab Luffy

09 មីនា 2025 01:54 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor បានប្រកាសចេញនូវផែនការបង្ហាញចេញនូវស្មាតហ្វូនជាច្រើនម៉ូដែលនៅក្នុងទីផ្សាររបស់ប្រទេសចិន។ នៅក្នុងឆមាសទី 1 ឆ្នាំនេះ ក្រុមហ៊ុននេះ ត្រូវគេរាយការណ៌ថា បានត្រៀមបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មី Honor 400 Series, Honor GT Pro, Honor Magic V2 Flip និង Honor Magic V4។ សម្រាប់ឆមាសទី 2 ឆ្នាំ 2025 នេះ ក្រុមហ៊ុននេះ អាចនឹងមានការបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Honor X70 Series ផងដែរ។ កាលពីខែតុលាឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុន Honor បានប្រកាសចេញស្មាតហ្វូន Magic 7 Series ដំណើរការលើបន្ទះឈីប Snapdragon 8 Elite។
ផ្អែកទៅលើកាលបរិច្ឆេតថ្មីៗនេះ អាចនិយាយបាន ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនមួយនេះ អាចនឹងត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូន Honor Magic 8 នៅក្នុងខែតុលាឆ្នាំនេះផងដែរ។ តាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងខែតុលានេះ។ ខណៈពេលដែលអ្នកទម្លាយនេះ នៅមិនទាន់បញ្ចាក់អំពីឈ្មោះជាផ្លូវការនោះ មានការព្យាករណ៌ថា ម៉ូដែលថ្មីនេះ អាចជាស្មាតហ្វូន Honor Magic 8 Series។
Article image
បើតាមការបញ្ជាក់កន្លងមក អោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.59-អ៊ីង OLED Display គាំទ្រជាមួយនឹងកម្រិតបង្ហាញចេញ 1.5K+ resolution និងល្បឿន 120Hz refresh rate។ អេក្រង់ស្មាតហ្វូននេះ នឹងមានគែម bezels ស្តើងនៅជ្រុងទាំង 4 ដែលមានកម្រាស់តែ 1mm ប៉ុណ្ណោះ។ ប្រៀធៀបជាមួយនឹងស្មាតហ្វូន Honor Magic 7 Pro មានអេក្រង់ទំហំត្រឹមតែ 6.78-អ៊ីង ប៉ុណ្ណោះ។
Article image
ស្មាតហ្វូនថ្មីនេះ អាចនឹងប្រជែងគ្នាជាមួយនឹងស្មាតហ្វូន Flagship របស់ក្រុមហ៊ុនជាច្រើនទៀតដូចជា OPPO, vivo និង Xiaomi។ ស្មាតហ្វូន Honor Magic 8 Pro នេះ នឹងមានអេក្រង់ទំហំធំដល់ទៅ 6.59 អ៊ីង ដែលសក្តិសមបំផុតសម្រាប់អ្នកប្រើប្រាស់ ដែលត្រូវការស្មាតហ្វូនមានអេក្រង់ធំក្នុងការប្រើប្រាស់នោះ៕