ស្វែងរកពួកយើង:

Honor Magic 8 Mini នឹងក្លាយជាស្មាតហ្វូនដែលមានកាមេរ៉ាល្អបំផុតជាមួយនឹងសិនស័រទំហំ 200MP

ដោយ

Koun Jab Luffy

20 តុលា 2025 09:27 ព្រឹក

អាន 2 នាទី

Article image
តាមការគ្រោងទុល ស្មាតហ្វូនស៊េរីថ្មី Honor Magic 8 mini នឹងមានការបង្ហាញខ្លួនជាផ្លូវការណ៌នៅឆ្នាំក្រោយនេះហើយ ដោយអាចនឹងមកដល់នៅក្នុងត្រីមាសទី 1 ឆ្នាំក្រោយនេះ ជាមួយនឹងកាមេរ៉ាសិនស័រទំហំធំដល់ទៅ 200MP។ ស្មាតហ្វូនថ្មីនេះមានរូបរាងតូច ហើយនឹងផ្តល់នូវបទពិសោធន៍នៃការថតកម្រិត Flagship ជាមួយនឹងមុខងារជាច្រើនក្នុងការផលិតថតរូបភាព និងការផលិតវីដេអូ។
យោងតាមអ្នកទម្លាយ SmartPikachu ដែលទើបតែចែករំលែកព័ត៌មានលម្អិតនៃកាមេរ៉ារបស់ស្មាតហ្វូន Honor Magic 8 mini ។ អ្នកទម្លាយរូបនេះ បាននិយាយថា បន្ទាប់ពីការបង្ហាញស្មាតហ្វូន Flagship ចុងក្រោយបំផុតនេះ ក្រុមហ៊ុននច្ចេកវិទ្យាយក្សមួយនេះ ក៏កំពុងតែមមាញឹកខ្លាំងទៅលើស្មាតហ្វូនដែលមានរូបរាងស្តើង និងមានទំហំអេក្រង់តូចក្នុងការប្រើប្រាស់។ អ្នកទម្លាយនេះកំពុងតែនិយាយអំពីស្មាតហ្វូន Magic 8 mini ហើយកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ គឺនឹងមានសេនស័រទំហំ 200MP ទៀតផង។
Article image
មកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា សិនស័រ 200MP នេះគឺសម្រាប់កាមេរ៉ា Zoom ឬយ៉ាងណានោះ។ តាមព័ត៌មានមុននេះ បានទម្លាយថា ក្រុមហ៊ុន Honor អាចនឹងប្រើប្រាស់នូវសិនស័រស្រដៀងគ្នាសម្រាប់ស្មាតហ្វូន Magic 8 Ultra ។ សម្រាប់ព័ត៌មានលម្អិតនៃស្មាតហ្វូន “mini” នេះ នៅមិនទាន់ដឹងនៅឡើយទេ។ ក្រុមហ៊ុន Honor អាចនឹងបញ្ចេញនូវស្មាតហ្វូនចំនួន 4 នៅក្នុងត្រកូលស្មាតហ្វូន Magic 8។ សម្រាប់ស្មាតហ្វូនម៉ូដែលស្តង់ដារ និងម៉ូដែល Pro បានបង្ហាញខ្លួននៅក្នុងថ្ងៃទី 15 ខែតុលារួចមហើយ ខណៈដែលស្មាតហ្វូន Ultra និង Mini ត្រៀមនឹងបង្ហាញខ្លួននៅពេលក្រោយឆាប់ៗនេះ៕
Honor Magic 8 Mini នឹងក្លាយជាស្មាតហ្វូនដែលមានកាមេរ៉ាល្អបំផុតជាមួយនឹងសិនស័រទំហំ 200MP