ស្វែងរកពួកយើង:

Honor Magic 8 Pro នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ភ្ជាប់នូវមុខងារ 3D Face ID

ដោយ

Koun Jab Luffy

09 កញ្ញា 2025 01:41 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor ត្រូវគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 Series នៅខែតុលាខាងមុខនេះហើយ។ យោងតាមព័ត៌មានថ្មីៗដែលទម្លាយដោយក្រុមហ៊ុននេះ បានបង្ហាញថា ស្មាតហ្វូន Magic 8 Pro នឹងបំពាក់នូវកាមេរ៉ា 200MP Periscope Telephoto ដូចទៅនឹងស្មាតហ្វូន vivo X300 Pro និង OPPO Find X9 Pro។ តាមប្រភពខាងលើបបន្ថែមថា ក្រុមហ៊ុន vivo និង OPPO នឹងដំណើរការនៅលើឈីប Dimensity 9500 ខណៈដែល Magic 8 Pro នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5។
នៅថ្ងៃនេះមានការចែករំលែកនូវព័ត៌មានលម្អិតអំពីស្មាតហ្វូន Magic 8 Pro ថែមទៀតហើយ។ តាមរយៈព័ត៌មានថ្មីនេះ អោយដឹងថា ស្មាតហ្វូន Honor Magic 8 Pro នេះ នឹងក្លាយជាស្មាតហ្វូនដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 3D ToF face recognition រួមជាមួយនិងសិនស័រស្កែន Ultrasonic ដូចគ្នាទៅនឹងស្មាតហ្វូន Magic 7 Pro កាលពីឆ្នាំមុននេះអញ្ចឹង។ ស្មាតហ្វូនថ្មីនេះ នឹងបំពាក់នូវកាមេរ៉ាគោលទំហំ 50MP សិនស័រ 1/1.3 អ៊ីង និងគ្រាប់ទីពីរទំហំ 50MP ultra-wide lens និងទីបីទំហំ 200MP Periscope Telephoto ទ្រទ្រង់ជាមួយនឹងសិនស័រ 1/1.4 អ៊ីង wide aperture និង 85mm focal length។
Article image
នៅក្នុងប្រព័ន្ធ 3C Certificate Platform របស់ប្រទេសចិន មានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 Pro នឹងមានថាមពលថ្មចាប់ពី 7,000mAh ដែលមានលេខកូដ BKQ-AN00 / AN80 ហើយនឹងមានភ្ជាប់ជាមួយនឹងឆ្នាំងសាកកម្លាំង 90W fast charger ផងដែរ។ បើតាមរបាយការណ៍ជាច្រើនមុននេះ បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Magic 8 Pro នេះនឹងមានអេក្រង់រាបស្មើរទំហំ 6.7 អ៊ីង OLED ខណៈស្មាតហ្វូន Magic 8 នឹងមានអេក្រង់រាបស្មើរទំហំ 6.58-អ៊ីង OLED។
Article image
ក្រៅពីស្មាតហ្វូនទាំង 2 នេះ ស្មាតហ្វូន Honor ថ្មីនេះ ក៏នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Magic 8 Mini និង Magic 8 Ultra ផងដែរ។ ស្មាតហ្វូន Magic 8 Mini  នឹងមានអេក្រង់ទំហំ 6.3 អ៊ីង និងបន្ទះឈីប  Dimensity 9500 ខណៈ Magic 8 Ultra នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ហើយនឹងមានកាមេរ៉ាទំហំ 50MP ប្រើប្រាស់សិនស័រ 1/0.98-អ៊ីង OV LOFIC sensor, ultra-wide និង 200MP Samsung HP9 Periscope គាំទ្រជាមួយនឹងកម្រិត 4.3x ទៅ 7x optical zoom ។ ស្មាតហ្វូន Mini និង Ultra នឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2025 នេះនៅក្នុងប្រទេសចិន៕
Honor Magic 8 Pro នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ភ្ជាប់នូវមុខងារ 3D Face ID