
ក្រោយពីក្រុមហ៊ុនផលិតស្មាតហ្វូនធំជាច្រើនបានប្រកាសចេញនូវស្មាតហ្វូនដែលមានកម្រ៉ាស់ស្តើងនៅលើទីផ្សារមួយរយៈមក នៅពេលនេះ Honor បានជាក្រុមហ៊ុនថ្មីមួយទៀត ដែលធ្វើការនៅលស្មាតហ្វូនដែលមានរូបរាងកម្រ៉ាស់ស្តើងរបស់ខ្លួនដែរហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានឈ្មោះថា Magic 8 Pro Air ហើយទើបតែបែកធ្លាយព័ត៌មានថ្មីរបស់វាដែលមានការឌីស្សាញ ទម្ងន់តួខ្លយនស្រាល និងលក្ខណៈសម្បត្តិនៃកាមេរ៉ា Telephoto របស់វាផងដែរ។ ស្មាតហ្វូនស៊េរីថ្មី Magic 8 Pro Air របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ទើបតែបែកធ្លាយរូបរាងរបស់វានៅលើ Poster ថ្មីមួយដែលមានការបង្ហាញរូបរាងស្មាតហ្វូននេះថែមទៀតផង។
ទៅលើការឌីស្សាញរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានកម្រាស់ស្តើងត្រឹមតែ 6.1mm ប៉ុណ្ណោះ ហើយបើមើលទៅលើកាមេរ៉ានៅខាងក្រោយវិញ គឺមានចំនួន 3 គ្រាប់។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបំពាក់នូវកាមេរ៉ា periscope telephoto lens ដែលមានសិនស័រ 64MP។ ក្រៅពីរូបរាងស្តើងនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ មានទម្ងន់ស្រាលជាងគូប្រជែងជាច្រើនរបស់ខ្លួន។ បើមើលទៅលើស្មាតហ្វូន iPhone Air និង Galaxy S25 Edge មានទម្ងន់ 165g និង 163g រៀងគ្នា ខណៈពេលដែលស្មាតហ្វូន Magic 8 Pro Air នេះមានទម្ងន់ 155g ។

ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Honor នេះ នឹងបង្ហាញខ្លួនជាមួយនឹង 4 ពណ៌សម្រាប់ជ្រើសរើស ដែលពណ៌ទាំងនោះរួមមានដូចជា Fairy Purple, Light Orange, Feather White និង Shadow Black។ កាមេរ៉ាគោលរបស់ស្មាតហ្វូននេះមានទំហំ 1/1.3-inch sensor។ សម្រាប់កាមេរ៉ា Telephoto វិញ គឺមានកម្រិត 3.2x optical zoom។ ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9500 SoC និងថាមពលថ្មទំហំ 5,500mAh។ ស្មាតហ្វូននេះ នឹងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 80W wired fast charging រ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB ៕
