ស្វែងរកពួកយើង:

Honor Magic 8 Pro Air បង្ហាញខ្លួនជាមួយកម្រ៉ាស់ស្តើងត្រឹមតែ 6.1mm ថាមពលថ្មធំ 5500mAh និងកាមេរ៉ាគោល 50MP

ដោយ

Koun Jab Luffy

21 មករា 2026 11:00 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីថ្ងៃទី 19 ខែមករាឆ្នាំ 2025 នេះ ក្រុមហ៊ុន Honor បានប្រកាសចេញជាផ្លូវការណ៌ទៅលើស្មាតហ្វូនស៊េរីថ្មី Magic 8 Pro Air ដែលមានកម្រ៉ាស់ស្តើងត្រឹមតែ 6.1mm ប៉ុណ្ណោះ ប៉ុន្តែបើប្រៀបធៀបជាមួយនិងស្មាតហ្វូន iPhone Air គឺមានកម្រាស់ 5.64mm។ ស្មាតហ្វូន Honor Magic 8 Pro Air ថ្មីនេះ មានរូបរាងស្តើង និងតូចងាយស្រួលកាន់ក្នុងដៃ។ គែមរបស់ស្មាតហ្វូននេះ ផលិតចេញពី 530MPa Aviation-Grade Aluminum ខណៈពេលដែលស្មាតហ្វូន iPhone Air ផលិតចេញពី 400MPa Titanium។
សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ មានរូបរាងដូចជាគ្រាប់ថ្នាំ ហើយនឹងមានឡែនកាមេរ៉ាចំនួន 3 គ្រាប់ ដែលតំរៀបគ្នាពីឆ្វេងទៅស្តាំ។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានការបន្ថែមនូវប៊ូតុងមួយហៅថា “AI button” ដែលប្រើប្រាស់សមម្រាប់ប្រតិបត្តិការងារជាច្រើនដូចជាការផ្លាស់ប្តូរទៅលើ Zoom ការគ្រប់គ្រងទៅលើ Gallery និងជាច្រើនទៀត។
Article image
កាមេរ៉ាគោលរបស់ស្មាតហ្វូននេះ មានសិនស័រទំហំ 50MP 1/1.3 អ៊ីង lens គាំទ្រជាមួយនឹង F/1.6 Aperture ខណៈដែលកាមេរ៉ាទី 2 មានទំហំ 50MP Ultra-Wide Angle និងគ្រាប់ទីបីមានទំហំ 64MP ½ អ៊ីង f/2.6 aperture telephoto zoom ហើយនិងមានការទ្រទ្រង់ជាមួយនឹងមុខងហ្ស៊ូម 3.2x optical zoom និង 100x digital zoom។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ មានអេក្រង់រាបស្មើរទំហំ 6.31 អ៊ីង ទ្រទ្រង់ជាមួយនឹងល្បឿន 120Hz LTPO panel, និងមានបំពាក់នូវបច្ចេកវិទ្យាការពារកម្រិត 4320Hz PWM dimming ហើយនិងមានពន្លឺ 6000 nits Peak Brightness ទៀតផង។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានបំពាក់នូវសេនស័រ 3D Ultrasonic Fingerprint Sensorដែលនឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ជីវសាស្រ្តប្រកបដោយសុវត្ថិភាពបំផុត។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានកាមេរ៉ាខាងមុខទំហំ 50MP selfie ផងដែរ។
Article image
ទៅលើស្មាតហ្វូនជំនាន់ថ្មី Magic 8 Pro Air នេះ មានថាមពលថ្មទំហំ 5500mAh ដែលអាចចាក់វីដេអូបានដល់ទៅ 17 ម៉ោង និងទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង 50W wireless charging។ ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប MediaTek dimensity 9500 និង MagicOS 10 ជាមួយនឹងមុខងារ AI ជាច្រើន។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានពណ៌ទឹកក្រូច ស្វាយ ស និងខ្មៅ៕
Honor Magic 8 Pro Air បង្ហាញខ្លួនជាមួយកម្រ៉ាស់ស្តើងត្រឹមតែ 6.1mm ថាមពលថ្មធំ 5500mAh និងកាមេរ៉ាគោល 50MP