ស្វែងរកពួកយើង:

Honor Magic 8 Pro គូប្រជែងដ៏ខ្លាំងជាមួយ iPhone 17 Pro និង Xiaomi 17 Series

ដោយ

Koun Jab Luffy

14 តុលា 2025 08:49 ព្រឹក

អាន 2 នាទី

Article image
យោងតាមការទម្លាយថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មី Honor Magic 8 Pro នឹងបង្ហាញខ្លួននៅថ្ងៃទី 15 ខែតុលាស្អែកនេះហើយ។ ស្របពេលជាមួយគ្នានេះ នៅមុនការប្រកាសជាផ្លូវការចូលមកដល់ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ ក៏បែកធ្លាយអនឡាញជាច្រើនរួចហើយផងដែរ។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនប្រណិត Flagship នេះចាប់ពីកាមេរ៉ា បន្ទះឈីប ថាមពលថ្ម រួមជាមួយនិងផ្នែកជាច្រើនទៀត។ តាម Digital Chat Station បានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Honor Magic 8 Pro នេះហើយ។
ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ទំហំ 6.71 អ៊ីង Quad-Curved គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution។ ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ដ៏អស្ចារ្យ និងពង្រឹងនូវបទពិសោធន៍នៃការទស្សនាអស្ចារ្យបំផុត។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺមានការពង្រឹងទៅលើ Dual 3D biometric security system ខណៈដែលមុខងារ 3D Face Recognition អាចធ្វើការចាប់លម្អិតទៅលើមុខ និងភ្នែកបានយ៉ាងល្អ។ បន្ថែមពីនេះ នៅលើអេក្រង់នេះ ក៏មានការប្រើប្រាស់នូវ 3D Ultrasonic Fingerprint Sensor ការពារទៅលើសុវត្ថិភាពថែមទៀតផង។
Article image
យោងតាមបញ្ជាក់នៅលើវិញ្ញាបនបត្រ 3C បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Magic 8 Pro នេះ នឹងមានបំពាក់នូវថាមពលថ្មទំហំ 7200mAh និងបច្ចេកវិទ្យាសាកថ្មលឿន  superfast 120W charging។ បើមើលទៅលើប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូន Flaghsip នេះ គឺមានកាមេរ៉ាទំហំ 50MP super គាំទ្រជាមួយនឹង 23mm (f/1.6 aperture) និងកាមេរ៉ាទំហំ 50MP ultrawide-angle shooter ហើយនិងមួយគ្រាប់ទៀតមានទំហំ 200MP periscope sensor ជាមួយនឹង 85mm (f/2.6 aperture) ។
Article image
សូមជំរាបថា ក្រុមហ៊ុន Honor ក៏បានប្រកាសលម្អិតទៅលើបន្ទះឈីប និងមានបង្ហាញពីសមត្ថភាពរបស់ស្មាតហ្វូននេះខ្ពស់ជាងស្មាតហ្វូន iPhone 17 Pro និង Xiaomi 17 series ទៀតផង។ ស្មាតហ្វូន Magic 8 series នេះនឹងប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន 2025 flagship ជាច្រើនទៀតដែលបំពាក់នូវលក្ខណៈសម្បត្តិ Top-End នោះ។ ជាមួយនឹងប្រព័ន្ធ MagicOS 10 និង AI នេះ ស្មាតហ្វូននេះ នឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុត។ សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះនឹងទម្លាយនៅថ្ងៃទី 15 ខែតុលានេះ៕
Honor Magic 8 Pro គូប្រជែងដ៏ខ្លាំងជាមួយ iPhone 17 Pro និង Xiaomi 17 Series