ស្វែងរកពួកយើង:

Honor Magic 8 Pro នឹងដាក់សម្ពោធនៅម៉ាឡេស៊ីនៅថ្ងៃទី 27 ខែវិច្ឆិកាខាងមុខនេះ

ដោយ

Koun Jab Luffy

21 វិច្ឆិកា 2025 07:29 ព្រឹក

អាន 2 នាទី

Article image
នៅទីបំផុត ក្រុមហ៊ុន Honor បានប្រកាសនូវកាលបរិច្ឆេទក្នុងការបង្ហាញចេញស្មាតហ្វូនជំនាន់ថ្មី Magic 8 Pro សម្រាប់ទីផ្សារសកលហើយ។ យោងតាមព័ត៌មាននេះបានសសេរថា ស្មាតហ្វូន Magic 8 Series ថ្មីនេះ នឹងបង្ហាញវត្តមានជាផ្លូវការនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី 27 ខែវិច្ឆិកាខាងមុខនេះបន្ទាប់ពីបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិនកាលពីនៅថ្ងៃទី 15 ខែតុលារួចមក។ ក្រុមហ៊ុននេះ ក៏បានប្រកាសបន្ថែមថា ស្មាតហ្វូនម៉ូដែល Standard និង Pro ដែលមានមុខងារថ្មីៗជាច្រើន និងការប្រើប្រាស់នូវបច្ចេកវិទ្យា AI ដំបូងបំផុតនៅក្នុងឧស្សាហកម្មនេះថែមទៀត។
ប៉ុន្មានសប្តាហ៍ក្រោយមក ក្រុមហ៊ុននេះ ក៏បានប្រកាសថា ស្មាតហ្វូន Honor Magic 8 Pro នឹងបង្ហាញខ្លួននៅទីផ្សារសកលក្នុងនាមជាស្មាតហ្វូន Master-Grade Imaging Flagship ដែលមានភាពខ្លាំងក្លាក្នុងការថតរូបភាព។ លោក Nicholas Tse នឹងក្លាយជាតួអង្គសំខាន់នៅក្នុងការបង្ហាញស្មាតហ្វូននេះជាមួយនឹងលក្ខណៈពិសេសរបស់វាផងដែរ។ ក្រុមហ៊ុន Honor បាននិយាយថា “ការរង់ចាំដល់ទីបញ្ចប់ហើយ! កុំខកខានជាមួយនឹងការប្រកាសបង្ហាញស្មាតហ្វូន  #HONORMagic8Pro ជាមួយនឹងលោក Nicholas Tse។
Article image
ជាមួយនឹងវត្តមានស្មាតហ្វូន Master-Grade Imaging Flagship នេះ នឹងអនុញ្ញាតអោយអ្នកអាចថតរូបភាពដ៏អស្ចារ្យ។ ការប្រកាសជាផ្លូវការនៅថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2025 វេលាម៉ោង 3 រសៀល យើងនឹងនាំយកនុវភាពអស្ចារ្យសម្រាប់លោកអ្នក!” ជាពិសេសទៀតនោះ ក្រុមហ៊ុន ក៏នឹងមានការបង្ហាញនូវផ្ទាំងផ្សព្វផ្សាយអំពីការ pre-order ស្មាតហ្វូននេះ នៅលើវេបសាយរបស់ក្រុមហ៊ុន Honor នៅម៉ាឡេស៊ីផងដែរ។ អតិថិជនអាចចុចនៅលើ “Notify Me” នៅលើវេបសាយផ្លូវការចាប់ពីថ្ងៃទី 27 ខែវិច្ឆិកា ដល់ថ្ងៃទី 4 ខែធ្នូ។ អ្នកមានសំណាងនឹងទទួលបានការដូ Insta360 Ace Pro និងកាសឥតគិតថ្លៃផងដែរបន្ថែមពីលើការ pre-order នេះ។
Honor Magic 8 Pro នឹងដាក់សម្ពោធនៅម៉ាឡេស៊ីនៅថ្ងៃទី 27 ខែវិច្ឆិកាខាងមុខនេះ