ស្វែងរកពួកយើង:

Honor Magic 8 Pro នឹងមានជម្រើសពណ៌ ‘Snow White’ ដ៏ស្រស់ស្អាតបំផុត

ដោយ

Koun Jab Luffy

09 តុលា 2025 08:46 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ មានការបែកធ្លាយនៅលើអ៊ីនធឺណិតជាច្រើនរូចមកហើយ ដែលបានបង្ហាញនូវការឌីស្សាញរូបរាងរបស់ស្មាតហ្វូនស៊េរីថ្មី Honor Magic 8 Pro ដែលគ្រោងនឹងបង្ហាញខ្លួននៅលើទីផ្សារនាពេលឆាប់ៗនេះ។ ខណៈដែលក្រុមហ៊ុននេះកំពុងតែញាប់ដៃញាប់ជើងនៅក្នុងការរៀបចំព្រឹត្តិការណ៌សម្ពោធនោះ នៅថ្ងៃនេះ មានរូបភាពបែកធ្លាយមួយទៀតរបស់ស្មាតហ្វូននេះ បានថា Honor Magic 8 Pro នឹងមានជម្រើសពណ៌ ‘Snow White’ ដ៏ស្រស់ស្អាតទាក់ទាញបំផុត។
តាមការទម្លាយថា ខាងលើបង្ហើបថា ស្មាតហ្វូនថ្មីនេះបង្ហាញខ្លួនជាមួយនឹងពណ៌ដ៏ទាក់ទាញដែលនឹងទាក់ចិត្តអ្នកប្រើប្រាស់ជាច្រើន។ ថ្មីៗនេះ មានអ្នកទម្លាយម្នាក់បង្ហោះនៅលើ Weibo ដែលបានចែករំលែកនូវរូបភាពរបស់ស្មាតហ្វូន Honor Magic 8 Pro ជាមួយនឹងពណ៌ Pure White។
ខុសប្លែកពីពណ៌ខៀវ សម្រាប់ពណ៌ថ្មីនេះ គឺមានការឌីស្សាញច្បាស់មែនទែន។ បើមើលទៅលើរូបភាពនេះ គឺមានការបង្ហាញនូវផ្នែកខាងក្រោយពណ៌សច្បាស់ៗតែម្តង។ នៅលើកាមេរ៉ារបស់ស្មាតហ្វូននេះមាន 4 Lens ហើយវាក៏មានភ្លើង LED Flash នៅចន្លោះសេនស័រចំនួន ២ នៅខាងក្រោមផងដែរ។ នៅផ្នែកកណ្តាលរបស់វាក៏មានឡូហ្គោ AiMAGE logo ផងដែរ។
Article image
ក្រៅពីពណ៌ និងការឌីស្សាញផ្នែកខាងក្រោយនោះ រូបរាងនៃផ្នែកផ្សេងទៀតរបស់ស្មាតហ្វូននេះ គឺមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន Magic 8 Pro ពណ៌ខៀវអញ្ចឹងដែរ។ ស្មាតហ្វូន Honor Magic 8 Pro នឹងបង្ហាញខ្លួននៅចុងខែនេះ។ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះមិនទាន់បញ្ជាក់នូវកាលបរិច្ឆេទនៅក្នុងការប្រកាសបង្ហាញស្មាតហ្វូននេះនៅឡើយទេ៕
Honor Magic 8 Pro នឹងមានជម្រើសពណ៌ ‘Snow White’ ដ៏ស្រស់ស្អាតបំផុត