ស្វែងរកពួកយើង:

Honor Magic 8 Pro បង្ហាញខ្លួននៅលើទីផ្សារសកល ជាមួយឈីប Snapdragon 8 Elite Gen 5 និងកាមេរ៉ាទំហំ 200MP

ដោយ

Koun Jab Luffy

02 ធ្នូ 2025 09:16 ព្រឹក

អាន 3 នាទី

Article image
បន្ទាប់ពីស្មាតហ្វូននេះបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិនកាលពីខែមុន នៅថ្ងៃនេះ ក្រុមហ៊ុន Honor បានបង្ហាញចេញស្មាតហ្វូនជំនាន់ថ្មី Magic 8 Pro នៅលើទីផ្សារសកលហើយដោយម៉ុដែលនេះគឺជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនជាច្រើនដែលដំណើរការនូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite Gen 5។ ជាមួយនិងវត្តមានស្មាតហ្វូននៅលើទីផ្សារសកលនេះ ទៅលើលក្ខណៈសម្បត្តិទូទៅជាច្រើន គឺដូចគ្នាទៅនឹងម៉ូដែលលក់នៅប្រទេសចិនអញ្ចឹងដែរ លើកលែងតែទំហំថាមពលថ្ម និងល្បឿននៃបច្ចេកវិទ្យាសាកថ្មលឿនប៉ុណ្ណោះដែលខុសគ្នា។
នៅលើស្មាតហ្វូន Magic 8 Pro ដែលលក់លើទីផ្សារសកលនេះ មានថាមពលថ្មទំហំ 7,100mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាក ថ្មលឿនកម្លាំង 100W wired charging និង 80W wireless charging ខណៈដែលម៉ូដែលនៅចិនវិញ មានថាមពលថ្មទំហំ 7,200mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 120W wired charging និង 80W wireless charging ។
ស្មាតហ្វូនជំនាន់ថ្មី Magic 8 Pro ដំណើរការនៅលើស្បែកកម្មវិធី MagicOS 10 ផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការ Android 16។ ស្មាតហ្វូនថ្មីនេះ មានអេក្រង់ទំហំ 6.71 អ៊ីង LTPO OLED display ទ្រទ្រង់ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution 1,256 x 2,808 pixels និងមានល្បឿន 120Hz refresh rate។ ក្រុមហ៊ុន Honor និយយាថាអេក្រង់នេះមានកម្រិត 6,000nits HDR brightness។ ស្មាតហ្វូនថ្មីនេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite Gen 5 SoC ជាមួយនឹងក្រាហ្វិកកាត Adreno 840 GPU។ ស្មាតហ្វូននេះ មានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB ។
Article image
ទាក់ទងជាមួយនិងកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះវិញ គឺមាន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 200MP 1/1.4 អ៊ីង sensor គាំទ្រជាមួយនឹងមុខងារហ៊្សូម 3.7x optical zoom និង 100x digital zoom។ ចំពោះគ្រាប់ទីពីរមានទំហំ 50MP គាំទ្រដោយសិនស័រ 1/1.3 អ៊ីង អមជាមួយនឹងបច្ចេកវិទ្យា CIPA 5.5 stabilisation ហើយនិងគ្រាប់ទីបីមានទំហំ 50 MP Ultra wide angle។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 50MP និងមានមុខងារ 3D depth sensor។
Article image
ស្មាតហ្វូនជំនាន់ថ្មី Magic 8 Pro នេះទ្រទ្រង់នូវបច្ចេកវិទ្យា IP68, IP69 និង  IP69K សម្រាប់ការពារធូលី និងទឹកផងដែរ។ សម្រាប់ការតភ្ជាប់នៅលើស្មាតហ្វូននេះ មានដូចជា 5G, Wi Fi 7, Bluetooth 6.0, GPS, AGPS, Galileo, GLONASS, Beidou, NFC, OTG និង  USB Type C។ ស្មាតហ្វូននេះក៏មានសិនស័រស្កែនម្រាមដៃ ultrasonic fingerprint scanner ផងដែរ។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏នូវមានសិនស័រជាច្រើនទៀតដូចជា accelerometer, gravity sensor, infrared sensor, gyroscope, compass, ambient light sensor និង proximity sensor ទៀតផង។ ស្មាតហ្វូននេះមានវិមាត្រ 161.15 x 75 x 8.32mm និងទម្ងន់ 219g ។
Article image
ស្មាតហ្វូន Magic 8 Pro ដាក់លក់នៅក្នុងប្រទេសម៉ាឡេស៊ី មានតម្លៃប្រហែលជា  RM 4,599 (~$1,113) សម្រាប់រ៉េមទំហំ 12GB-512GB ខណៈដែលរ៉េមទំហំ 16GB-1TB មានតម្លៃទំហំ RM 5,199។ ស្មាតហ្វូននេះមានពណ៌  Black, Sunrise Gold និង Sky Cyan។ សម្រាប់ការ Pre-order ទៅលើស្មាតហ្វូននេះអាចរកទិញបាននៅលើវេបសាយរបស់ក្រុមហ៊ុន Honor និងហាងលក់រាយជាច្រើនទៀត ខណៈពេលដែលការចែកចាយស្មាតហ្វូននេះចាប់ផ្តើមពីថ្ងៃទី 5 ខែធ្នូខាងមុខនេះហើយ។ ក្រឡេកមើលនៅក្នុងប្រទេសចិនវិញ ស្មាតហ្វូននេះ មានតម្លៃចាប់ផ្តើមពី CNY 5,999 (~$840) សម្រាប់ទំហំ 12GB-256GB ហើយមានពណ៌ Velvet Black, Snow White, Azure Glaze និង Sunrise Gold Sand ៕
Honor Magic 8 Pro បង្ហាញខ្លួននៅលើទីផ្សារសកល ជាមួយឈីប Snapdragon 8 Elite Gen 5 និងកាមេរ៉ាទំហំ 200MP