ស្វែងរកពួកយើង:

Honor Magic 8 RSR មកជាមួយ Camera Kit នឹងប្រែក្លាយស្មាតហ្វូននេះទៅជាកាមេរ៉ា DSLR ខ្លាំងបំផុត!

ដោយ

Koun Jab Luffy

17 មករា 2026 12:59 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅពេលនេះ ស្មាតហ្វូនស៊េរីថ្មី Honor Magic 8 RSR Porsche Design នៅតែស្ថិតនៅក្នុងចំណងជើងធំៗរបស់ព័ត៌មានថ្មីៗជាច្រើន ហើយនៅក្នុងរូបភាពផ្សព្វផ្សាយចុងក្រោយនេះ មានការទម្លាយអំពី Camera Kit បែបអាជីពសម្រាប់ប្រើប្រាស់ជាមួយនឹងស្មាតហ្វូននេះផងដែរ។ ហើយស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Honor ក៏បានបញ្ជាក់អំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ឧបករណ៌ថ្មីនេះ សម្រាប់ប្រើប្រាស់ជាមួយនឹងស្មាតហ្វូនជំនាន់ថ្មីលំដាប់ Flagship នេះដូចគ្នា។
យោងតាមព័ត៌មានចុងក្រោយបំផុតនេះបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 RSR Porsche Design ថ្មីនេះ នឹងមានបំពាក់នូវមុខងារ CIPA 6.5-level image stabilization ដែលនេះគឺជាលើកដំបូងបំផុតសម្រាប់ប្រើប្រាស់នៅក្នុងឧស្សាហកម្មរូបភាពនេះ។ CIPA គឺដំណាងមកពីពាក្យថា Camera and Imaging Products Association ហើយសម្រាប់ 6.5 level image stabilization គឺសំដៅទៅលើសមត្ថភាពនៃការថតរូបភាពកម្រិតខ្ពស់ ដែលភាគច្រើនប្រើប្រាស់នៅលើកាមេរ៉ា High-end។
Article image
អ្វីដែលធ្វើអោយបច្ចេកវិទ្យានេះ កាន់តែមានភាពទាក់ទាញសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 RSR នោះគឺ Camera Kit។ ក្រុមហ៊ុនបានបំពាក់នូវ CIPA 6.5 Level Image Stabilization ជាមួយនឹង Teleconverter imaging kit ដែលធ្វើអោយការថតរូបភាពគឺមានលក្ខណៈអាជីពតែម្តង។ សម្រាប់ Teleconverter គឺជា Lens ដែលមានកម្រិត Optical Zoom Range ធំជាងការប្រើប្រាស់នូវ Optical Zoom ធម្មតានៅលើស្មាតហ្វូន។
Article image
សម្រាប់ព័ត៌មានបន្ថែមពី Camera Kit នេះ ក្រុមហ៊ុន Honor បាននិយាយថា “#HonorMagic8# RSR Porsche Design  CIPA 6.5 Level Image Stabilization ដែលនាំមុខគេនៅក្នុងឧស្សាហកម្មនេះ ហើយនឹងភ្ជាប់ជាមួយនឹង Teleconverter Professional Imaging Kit កាន់តែធ្វើអោយការថតរូបឈានទៅកាន់លក្ខណៈអាជីព និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត!” ដូចនេះ ស្មាតហ្វូនជំនាន់ថ្មី Magic 8 RSR Porsche Design នឹងកាន់តែមានភាពអស្ចារ្យទៅលើបច្ចេកវិទ្យាថតរូបភាព និងលក្ខណៈសម្បត្តិរបស់វាបើធៀបទៅនឹងម៉ូឌែលជំនាន់មុនៗ៕
Honor Magic 8 RSR មកជាមួយ Camera Kit នឹងប្រែក្លាយស្មាតហ្វូននេះទៅជាកាមេរ៉ា DSLR ខ្លាំងបំផុត!