ស្វែងរកពួកយើង:

Honor Magic 8 RSR Porsche បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា 200MP Zoom និងការឌីស្សាញថ្មី

ដោយ

Koun Jab Luffy

20 មករា 2026 07:46 ព្រឹក

អាន 3 នាទី

Article image
នៅពេលនេះ ការទន្ទឹងរង់ចាំវត្តមានស្មាតហ្វូនស៊េរីថ្មី Honor Magic 8 RSR Porsche Design គឺបានដល់ទីបញ្ចប់ហើយ ដោយស្មាតហ្វូនថ្មីនេះ បានប្រកាសជាផ្លូវការហើយ! ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំនេះ ទើបតែបានបង្ហាញចេញស្មាតហ្វូននេះជាមួយនិងការច្នៃប្រឌិតដែលមានទម្រង់ស្ព័រយ៉ាងទាក់ទាញ ហើយនៅលើស្មាតហ្វូននេះ ក៏មានបំពាក់នូវមុខងារថ្មីៗជាច្រើន និងលក្ខណៈសម្បត្តិដ៏ខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមកនោះទេ។
ស្មាតហ្វូនជំនាន់ថ្មី Magic 8 RSR Porsche Design នេះ គឺជាសមាជិកចុងក្រោយរបស់ស្មាតហ្វូនត្រកូល Magic 8 ។ ស្មាតហ្វូនថ្មីនេះ មានកម្រាស់ 8.45mm និងទម្ងន់ 239g។ ស្មាតហ្វូន Honor Magic 8 RSR Porsche នេះបង្ហាញខ្លួនជាផ្លួវការជាមួយនឹងកាមេរ៉ាការ៉េគែមមូលនៅខាងក្រោយ។ ស្មាតហ្វូននេះមាន ២ ពណ៌គឺ Moonstone និង  Slate Ash Gray។ សម្រាប់តួខ្លួនរបស់ស្មាតហ្វូនថ្មីនេះ គឺប្រើប្រាស់នូវ crystal nano ceramic និងគែមធ្វើពីលោហធាតុ។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ មានរូបរាងថ្មី មានកម្រ៉ាស់ស្តើង ហើយនិងមានភាពងាយស្រួលកាន់ក្នុងដៃ។ក្រុមហ៊ុន Honor បំពាក់នូវអេក្រង់ទំហំ 6.71 អ៊ីង Full-Depth នៅលើស្មាតហ្វូន Magic 8 RSR នេះ ហើយអេក្រង់នេះ គឺមានការគាំទ្រជាមួយនឹងកម្រិតពន្លឺ 6000nits peak brightness និងអេក្រង់ AI Oasis Eye Protection Screen ថែមទៀត។ ស្មាតហ្វូន Magic 8 RSR នេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 chipset ជាមួយនឹង 16GB/24GB RAM និងម៉េមូរីទំហំ  512GB/1TB storage។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 7200mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន  120W wired និង  80W wireless fast charging ។
Article image
ស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 RSR នេះមានកាមេរ៉ា 3 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 50MP សិនស័រ 1/1.3- អ៊ីង និងមាន Aperture f/1.6 ហើយនិងមុខងារទប់លំនឹង OIS។ សម្រាប់គ្រាប់ទីពីរមានទំហំ 50MP ultrawide-angle មាន Aperture f/2.0 lens ខណៈដែលទីបីមានទំហំ 200MP periscope telephoto មានសិនស័រ 1/1.4-អ៊ីង មាន Aperture f/2.6 និងមានមុខងារ OIS រួមនិងមុខងារហ៊្សូម 3.7x optical zoom និង 100x digital zoom។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 50MP selfie និងកាមេរ៉ា 3D deep-sensing ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុនក៏បញ្ចេញនូវ Professional Camera Kit ដើម្បីធ្វើអោយស្មាតហ្វូននេះអាចប្រើប្រាស់បានជាកាមេរ៉ា DSLR ។ នៅលើស្មាតហ្វូននេះ ក៏មាន 200mm telephoto teleconverter ដែលអាចថតរូបភាពបានច្បាស់មិនធម្មតានោះទេ។
Article image
សម្រាប់មុខងារជាច្រើនទៀតនៅលើស្មាតហ្វូន Honor Magic 8 RSR Porsche Design នេះគឺ RF enhancement chip C1+,self-developed energy efficiency enhancement chip E2, AI off-focus eye protection chipset និង  Honor satellite ជំនាន់ទី 2 ផងដែរ។ ស្មាតហ្វូន Honor Magic 8 RSR នេះមាន 2 ទំហំគឺ 16GB+512GB មានតម្លៃ 7999 យ៉ន់ និង 24GB+1TB មានតម្លៃ 8999 យ៉ន់។ ស្មាតហ្វូននេះនឹងលក់ជាផ្លូវការនៅថ្ងៃទី 23 ខែមករាខាងមុខនេះ៕
Honor Magic 8 RSR Porsche បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា 200MP Zoom និងការឌីស្សាញថ្មី