ស្វែងរកពួកយើង:

Honor Magic 8 Series នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5

ដោយ

Koun Jab Luffy

27 កញ្ញា 2025 11:32 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor បានបញ្ជាក់ថា Magic 8 Series ដែលជាស្មាតហ្វូនលំដាប់ថ្នាក់ Flagship របស់ខ្លួន នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 បន្ទាប់បន្ទះឈីបថ្មីនេះបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Qualcomm 2025 រួចមមក។ ក្រុមហ៊ុននេះបានប្រកាសថា ស្មាតហ្វូន Magic ជំនាន់ថ្មីនឹងក្លាយជាម៉ូដែលមួយក្នុងចំណោមម៉ូដែលប្រណិតៗជាច្រើន ដែលប្រើប្រាស់នូវបន្ទះឈីបដ៏ខ្លាំងក្លានេះ។ សូមជំរាបថា ក្រុមហ៊ុន Qualcomm បានបង្ហាញនូវបន្ទះឈីប Snapdragon 8 Elite Gen 5 នៅក្នុងប្រទេសចិន ហើយនិងបញ្ជាក់នូវលក្ខណៈសម្បត្តិជាច្រើនរបស់បន្ទះឈីបនេះថែមទៀតផង។
តាមការបញ្ជាក់ពីក្រុមហ៊ុនផលិតបន្ទះឈីបនេះ បានអោយដឹងថា បន្ទះឈីបនេះ នឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់នូវ AI បានលឿនជាងមុនសម្រាប់ស្មាតហ្វូនជាច្រើនជាច្រើន។ បន្ទះឈីប Snapdragon 8 Elite Gen 5 នេះ គឺដំណើរការដោយ 2x Prime Cores ល្បឿន 4.6GHz និង 6x Performance Cores ល្បឿន 3.62GHz។ បន្ទះឈីបនេះ ក៏មានការបង្កើនប្រសិទ្ធិភាពល្អជាងមុន 35% ប្រៀបធៀបជាមួយនិងជំនាន់មុននេះ។
ក្រុមហ៊ុននេះ ក៏មានការបង្កើនទៅលើ Adreno GPU លឿនជាង មុន 23% ទៅលើការលេងហ្គេម និងការប្រើប្រាស់ថាមពលតិចជាងមុន 20% ផងដែរ។ បន្ទះឈីប Snapdragon 8 Elite Gen 5 នេះ មានបំពាក់នូវ X85 modem និងទ្រទ្រង់ទៅលើ APV (Advanced Professional Video) សម្រាប់បង្កើនភាពប្រសើរឡើងទៅលើ Context-Aware Autofocus, Auto Exposure និង Auto White Balance ថែមទៀតផង។
Article image
សូមជំរាបថា ក្រុមហ៊ុន Qualcomm និង Honor ទើបតែបង្ហាញនូវដំណោះស្រាយរួមគ្នាទៅលើ AI ដែលមានការបង្កើនល្បឿនលឿនជាងមុន 15% និងកាត់បន្ថយទៅលើការប្រើប្រាស់ថាមពលដល់ទៅ 20% ផងដែរ។ ស្មាតហ្វូន Honor Magic 8 seriesនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ហើយនឹងកា្លយជាស្មាតហ្វូន AI ល្អបំផុតនៅលើទីផ្សារ។ ក្រៅពីស្មាតហ្វូន Magic 8 series នេះ ថេប្លេត MagicPad 3 Pro នឹងបំពាក់នូវបន្ទះឈីបថ្មីនេះផងដែរ។ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ ទើបតែប្រកាសនូវមុខងារ AI ថ្មីៗជាច្រើនសម្រាប់ស្មាតហ្វូន Magic 8 series នេះ ដែលរួមមាន  AI Magic Color និង AI YOYO ដែលជាជំនួយការសម្រាប់ការប្រើប្រាស់ផងដែរ៕