ស្វែងរកពួកយើង:

Honor Magic 8 Series អាចនឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅពាក់កណ្តាលខែតុលាខាងមុខនេះហើយ!

ដោយ

Koun Jab Luffy

23 សីហា 2025 09:40 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បានបង្ហើបថា ស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីរបស់ Honor នឹងមានការដាក់សម្ពោធជាផ្លូវការណ៌លឿនជាជំនាន់មុន។ បើមើលទៅលើការបែកធ្លាយចេញពីអ្នកទម្លាយ Fixed Focus Digital ដែលបង្ហោះនៅបណ្តាញ Weibo បានបង្ហាញថា ការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Magic 8 Series នឹងមកដល់នៅពាក់កណ្តាលខែតុលាខាងមុខនេះហើយ។ ដូច្នេះផ្អែកតាមការលើកឡើងនេះ បញ្ជាក់ថា វត្តមានរបស់ស្មាតហ្វូនថ្មីនេះ នឹងមកដល់មុន Magic 7 series ប៉ុន្មានសប្តាហ៌។
បើតាមការទម្លាយខាងលើនេះ បានបន្តថា Magic 8 series ដែបង្ហាញវត្តមាននៅខែតុលាខាងមុខនេះ អាចនឹងមានម៉ូដែលស្តង់ដារ Magic 8 និង Magic 8 Pro ខណៈដែលម៉ូដែល Magic 8 Mini និងម៉ូដែល Magic 8 Ultra អាចនឹងមកដល់ដើមឆ្នាំ 2026 ខាងមុខ។
Article image
យោងតាមការរបាយការណ៌កន្លងមក បានទម្លាយថា Magic 8 និង 8 Pro អាចនឹងមានការបំពាក់នូវអេក្រង់ OLED displays មានទំហំ 6.6 អ៊ីងទំហំ 6.7 អ៊ីង ហើយស្មាតហ្វូនទាំងពីរនេះ ក៏នឹងមានការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite 2 ដូចគ្នា ហើយថែមទាំងមានការបំពាក់នូវបច្ចេកវិទ្យាសាក wireless charging ព្រមទាំងសិនស័រស្កែនម្រាមដៃនៅលើអេក្រង់ថែមទៀតផង។ ប្រភពដដែលនេះ បន្តថា ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ ក៏នឹងមានថ្មទំហំធំជាងជំនាន់មុនផងដែរ។
Magic 8 Pro អាចនឹងមានថ្មទំហំ 7000mAh គាំទ្រដោយបច្ចេកវិទ្យាសាក 90W wired charging។ ហើយបើមើលទៅលើម៉ូដែល Magic 8 Mini អាចនឹងមានការប្រើប្រាស់នូវលក្ខណៈសម្បត្តិខុសគ្នា។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9500 និងមានអេក្រង់ទំហំ 6.3-អ៊ីង ខណៈដែលការឌីស្សាញគឺមានរូបរាងដូចគ្នា។
Article image
ចំពោះម៉ូដែល Magic 8 Ultra វិញ ត្រូវបានគេនិយាយថា នឹងមានកាមេរ៉ាទំហំ 200MP ចំនួនគ្រាប់ ដោយមួយជាកាមេរ៉ាគោល និងមួយទៀតជា Periscope Telephoto។ ស្មាតហ្វូននេះ នឹងប្រើប្រាស់ឈីប Snapdragon 8 Elite 2 ដូចគ្នាជាមួយ Magic 8 Pro ផងដែរ ទៅលើអេក្រង់ និងបច្ចេកវិទ្យាសាក។