
ក្រុមហ៊ុន Xiaomi ត្រូវបានគេរំពឹងថា អាចនឹងក្លាយជាម៉ាកយីហោក្រុមហ៊ុនដំបូងបំផុតដែលបង្ហាញស្មាតហ្វូនជាច្រើនបំពាក់នូវបន្ទះឈីប Snapdragon 8 Elite 2 សម្រាប់ឆ្នាំនេះ។ ស្មាតហ្វូន Xiaomi 16 ដែលនឹងបង្ហាញខ្លួននៅចុងខែកញ្ញានេះ ត្រូវគេរំពឹងថា ក៏នឹងក្លាយជាស្មាតហ្វូនថ្មីដែលនឹងបំពាក់នូវបន្ទះឈីបថ្មីនេះផងដែរ។ ជាមួយនិងវត្តមានបន្ទះឈីប Snapdragon 8 Elite 2 ក៏មានក្រុមហ៊ុនជាច្រើទៀត ត្រៀមបញ្ចេញស្មាតហ្វូន Flagship របស់ខ្លួនដូចគ្នា។
ស្មាតហ្វូន Honor Magic 8 Series ដែលនឹងបង្ហាញខ្លួននៅចុងខែកញ្ញា ឬដើមខែតុលាខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងបំពាក់នូវបន្ទះឈីប Flagship នេះផងដែរ។ នៅក្នុងការបែកធ្លាយចេញពីអ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Magic 8 Series នឹងមាន 4 ម៉ូដែល ដែលក្នុងនោះ មានដូចជា ស្មាតហ្វូនខ្នាតតូច (compact flagship) ដែលមានឈ្មោះហៅថា Magic 8 Mini និងស្មាតហ្វូនដែលមានអេក្រង់ធំដល់ទៅ 6.9-អ៊ីងជាដើម។

តាមការបញ្ជាក់របស់ Digital Chat Station រូបនេះ បន្តថា ស្មាតហ្វូន Magic 8 អាចនឹងមានទំហំច្រើនចាប់ពី 6.3-អ៊ីង, 6.58-អ៊ីង និង 6.7-អ៊ីង ហើយនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2 ទៀតផង។ អ្នកទម្លាយរូបនេះបន្ថែមថា ក្រុមហ៊ុន Honor មិនទាន់បញ្ជាក់អំពីម៉ូដែលទំហំ 6.3-អ៊ីង ដែលជាប្រភេទ Magic 8 Mini នៅឡើយទេថាតើស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Magic 8 និង 8 Pro ឬយ៉ាងណានោះ។

សម្រាប់ស្មាតហ្វូនដែលមានអេក្រង់ទំហំ 6.58-អីង អាចជាម៉ូដែល Honor Magic 8 ដែលមម៉ូដែលនេះ ក៏នឹងមានការបំពាក់នូវកាមេរ៉ា Periscope ផងដែរ។ សម្រាប់គំរូ Engineering Prototype ក៏មានការតេស្តជាមួយនឹង OmniVision OV64B និងសិនស័រកាមេរ៉ា Sony IMX882 Periscope។ ចំណែកស្មាតហ្វូន Honor Magic 8 Pro នេះ អាចនឹងមានអេក្រង់ទំហំ 6.7-អ៊ីង នឹងមានការតម្លើងមកជាមួយនឹងសិនស័រកាមេរ៉ា 200-Megapixel Periscope ដែលមានសេនស័រធំជាងមុន។
Digital Chat Station បានអះអាងថា ស្មាតហ្វូន Flagship Series នេះ គឺមានអេក្រង់ទំហំ 6.9-អ៊ីង ដែលអាចនឹងមានឈ្មោះហៅថា Honor Magic 8 Max ឬ Ultra ។ បន្ថែមពីនេះ ក្រុមហ៊ុន Honor ក៏ធ្វើការនៅលើស្មាតហ្វូនថ្មីមួយទៀតដែលមានអេក្រង់ធំដល់ទៅ 6.96 អ៊ីង ផងដែរ៕
