
យោងតាមសេចក្តីរាយការណ៌កន្លងមកបានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 ហើយនិងម៉ូដែល Pro គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិននៅក្នុងខែនេះហើយ។ ថ្ងៃនេះមុននៅមុនការប្រកាសជាផ្លូវការណ៌ ស្មាតហ្វូន ជំនាន់ថ្មី Honor Magic 8 Ultra ត្រូវបានគេទម្លាយថា នឹងមានការបំពាក់នូវសិនស័រកាមេរ៉ាថ្មី OmniVision OV50R។ តាមការបញ្ជាក់ក្នុងប្រភពខាងលើនេះ និយាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលនឹងប្រើប្រាស់នូវសិនស័រថ្មីនេះទៀទផង។
តាមការទម្លាយចេញពី DigitalChatStation នៅថ្ងៃនេះ គឺបាននិយាយថា សិនស័រ OmniVision OV50R នេះនឹងធ្វើការផលិតទ្រង់ទ្រាយធំនៅត្រីមាសទី 1 ឆ្នាំ 2026 ខាងមុខនេះ ហើយថែមទាំងនិយាយថា សម្រាប់ម៉ូដែលថ្មី Honor Magic 8 Ultra អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលនឹងប្រើប្រាស់នូវសិនស័រនេះផងដែរ។ ដូចគ្នាដែរ អ្នកលេងនៅលើអ៊ីនធឺណិតជាច្រើន បាននិយាយដូចគ្នាថា ស្មាតហ្វូនស៊េរីថ្មី Honor Magic 8 Ultra នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតបំពាក់នូវកាមេរ៉ាគោល OV50R។ តាមការបញ្ជាក់កន្លងមកធ្លាប់បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំក្រោយនេះ។

សូមជំរាបថា មុននេះ មានព័ត៌មានជាច្រើនបាននិយាយដែរ សិនស័រ OV50R ថ្មីនេះ នឹងក្លាយជា Primary Lens សម្រាប់ស្មាតហ្វូនជាច្រើន។ សិនស័រនេះ គឺមានកាមេរ៉ាទំហំ 50MP គាំទ្រជាមួយនឹងសិនស័រ 1/1.3 អ៊ីង និងមានកម្រិត 1.2µm pixel units ហើយនៅលើសិនស័រនេះ ក៏មានការប្រើប្រាស់នូវ 100% QPD (Quad Phase Detection) ដែលអាចថត autofocus បានយ៉ាងល្អបានយ៉ាងកល្អទៀតផង។

មួយវិញទៀទកាមេរ៉ា OV50R នេះ ក៏នឹងមានការទ្រទ្រង់នូវ LOFIC (Lateral OverFlow Integration Capacitor ដែលបង្កើនទៅលើកម្រិត HDR និងមានការផ្តល់នូវការផលិតវីដេអូកម្រិត 4K triple-channel HDR និង 10bit ទៅ 14-bit RGB RAW រួមនិង DAG HDR output ផងដែរ៕
