
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនស៊េរីថ្មី Honor Magic 8 Ultra និង Mini នៃត្រកូលស្មាតហ្វូន Magic 8 Flagship នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 ខាងមុខនេះ ដោយក្នុងនោះមានការបញ្ជាក់ថា នៅលើស្មាតហ្វូនស៊េរីថ្មី Honor Magic 8 Ultra គឺ នឹងបំពាក់នូវកាមេរ៉ា 200MP periscope ដែលមានសមត្ថភាពអាចផ្តិតរូបភាពបានច្បាស់កាន់តែប្រសើរ ផងដែរ។ តាមការបែកធ្លាយខាងលើនេះ និយាយថា ក្រុមហ៊ុននេះ គឺមានគោលដៅនាំមកនូវលក្ខណៈសម្បត្តិល្អបំផុត សម្រាប់ស្មាតហ្វូនត្រកូល Ultra នេះ។
ជាមួយគ្នានេះដែរ អ្នកទម្លាយ @SmartPikachu ក៏បង្ហោះនៅលើ Weibo របស់ខ្លួនដូចគ្នា ដោយមានការបញ្ជាក់ថា ស្មាតហ្វូន Honor Magic 8 Ultra នេះ នឹងមានកាមេរ៉ា 200MP periscope។ ស្មាតហ្វូននេះ នឹងបន្តប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់ដដែល ហើយទៅលើរូបរាងស្មាតហ្វូននេះ គឺនឹងមានអេក្រង់គែមកោង។ គួរបញ្ជាក់ថាបច្ចុប្បន្ននេះ កាមេរ៉ា 200MP បានក្លាយជានិន្នាការដ៏សំខាន់នៅក្នុងឧស្សាហកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung និង Honor ដោយក្រុមហ៊ុនទាំងនេះសុទ្ធតែខិតខំប្រឹងប្រែងក្នុងការបំពាក់នូវកាមេរ៉ាកម្រិតខ្ពស់សម្រាប់ស្មាតហ្វូនចាប់តាំងពី sub-flagship រហូតដល់ Flagship។

ប្រភពដដែលបន្តថា ក្រុមហ៊ុន Honor អាចនឹងបន្តដើរតាមនិន្នាការាខាងលើនេះ ប៉ុន្តែក៏អាចនឹងមានភាពខុសគ្នាផងដែរ។ សូមជំរាបថា បន្ទាប់ពីការបង្ហាញស្មាតហ្វូនMagic 7 Pro រួចមក ក្រុមហ៊ុននេះ ក៏បានប្រើប្រាស់នូវកាមេរ៉ា 200MP periscope នេះនៅលើស្មាតហ្វូន Magic 7 RSR Porsche Design ផងដែរ។ ក្រឡេកមកស្មាតហ្វូន Honor 400 series វិញ ក៏មានការបំពាក់នូវកាមេរ៉ាគោលទំហំ 200MP ជាមួយនឹងសមត្ថភាពខ្លាំង ដែលអាចថតរូបភាព និងតម្លៃសមរម្យផងដែរ។

សូមជំរាបថា ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុននេះ នឹងប្រើប្រាស់នូវកាមេរ៉ា 200MP ចំនួនពីរគ្រាប់នៅលើស្មាតហ្វូន Magic 8 Pro នេះដែរ គឺទៅលើកាមេរ៉ាគោល និងហ៊្សូម)។ ស្មាតហ្វូ Magic 8 Ultra គឺជាប្រភេទស្មាតហ្វូន “flagship Ultra” ដំបូងបំផុតដែលក្រុមហ៊ុន Honor មានគម្រោងក្នុងការពង្រឹងទៅលើបច្ចេកវិទ្យារូបភាពកាន់តែអស្ចារ្យ។ ក្រៅពីកាមេរ៉ា 200MP zoom lens នេះ ក្រុមហ៊ុននេះ ក៏បន្ថែមនូវ AI photo-editing toolsជាច្រើននៅលើស្មាតហ្វូននេះផងដែរ៕
