ស្វែងរកពួកយើង:

Honor Magic 8 Ultra នឹងបំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 120W charging

ដោយ

Koun Jab Luffy

27 វិច្ឆិកា 2025 10:02 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Honor បានបញ្ជាក់ថា ស្មាតហ្វូនលំដាប់ Flagship ជំនាន់ថ្មីម៉ូដែល Magic 8 Ultra នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 120W charging រួមជាមួយនឹងមានលក្ខណៈសម្បត្តិកម្រិតខ្ពស់ជាច្រើនថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេប្រទេះឃើញថា បានបែកធ្លាយនៅក្នុងព័ត៌មានជាច្រើនមួយរយៈចុងក្រោយនេះ។ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏បានបង្ហើបអំពីពេលវេលានៃការប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនថ្មីនេះផងដែរ។
យោងតាមអ្នកទម្លាយ @DigitalChatStation ដែលបានបង្ហោះនៅលើ Weibo បានទម្លាយថា ស្មាតហ្វូន Honor ថ្មីនេះ នឹងមានការបង្ហាញខ្លួននៅលើ 3C certification database ហើយស្មាតហ្វូននេះ នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកកម្លាំង  120W charging។ នៅក្នុងបញ្ជីបានបង្ហាញទៀតថា ស្មាតហ្វូន Honor Magic 8 Ultra នេះ គឺមានលេខម៉ូឌែល BKQ-AN20 និងបច្ចេកវិទ្យាសាកកម្លាំង 120W charging។ ជាមួយគ្នានេះ នៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យាផ្កាយរណប Dual-satellite communication ផងដែរ។
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Magic 8 Ultra នេះ នឹងបង្ហាញខ្លួន ដើម្បីប្រជែងជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra ដែលនឹងមានការបំពាក់នូវលក្ខណៈសម្បត្តិខ្លាំងក្លា ហើយនិងបច្ចេកវិទ្យាជាច្រើនយ៉ាងសម្បូរបែប។ អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូន Magic 8 Ultra នឹងបង្ហាញខ្លួនក្រោយការប្រកាសចេញស្មាតហ្វូន Ultra Flagship របស់ក្រុមហ៊ុន Xiaomi នេះ។
Article image
ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Honor នេះ នឹងទ្រទ្រង់នូវ 120W charging, dual 3D biometric security, dual satellite, Iso-depth super-size display រួមនិងបន្ទះឈីបដែលមានកម្លាំងខ្លាំងផងដែរ។ ស្មាតហ្វូន Honor Magic 8 Ultra នេះនឹងបំពាក់នូវសេនស័រកាមេរ៉ា OV50R LOFIC និងការបង្កើនទៅលើមុខងារជាច្រើនសម្រាប់ការថតរូបភាពយ៉ាងសម្បូរបែប៕
Honor Magic 8 Ultra នឹងបំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 120W charging