ស្វែងរកពួកយើង:

Honor Magic 8 បង្ហាញខ្លួនជម្រើសពណ៌ជាច្រើន នឹងការឌីស្សាញប្លែកស្រស់ស្អាតទៀតផង!

ដោយ

Koun Jab Luffy

13 តុលា 2025 09:13 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីមានការទម្លាយចេញនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូនស៊េរីថ្មី Magic 8 Pro រួចមក នៅថ្ងៃនេះ ក្រុមហ៊ុន Honor បានចាប់ផ្តើមទម្លាយចេញនូវព័ត៌មានថ្មីរបស់ស្មាតហ្វូនម៉ូដែល Standard វិញម្តងអ។ ស្មាតហ្វូនថ្មីនេះ នឹងមាន 2 ពណ៌ ហើយនិងមានការឌីស្សាញរូបរាបប្លែក មានភាពស្រស់ស្អាតជាងជំនាន់មុនថែមទៀតផង។ ជាមួយនិងវត្តមានរបស់ម៉ូដែលស្តង់ដារ Honor Magic 8  នេះ គឺមានភាពខុសប្លែកគ្នាពីស្មាតហ្វូនត្រកូលជាមួយគ្នា ដោយនៅលើកាមេរ៉ាខាងក្រោយ មានការឌីស្សាញប្លែក។
នៅថ្ងៃនេះ ក្រុមហ៊ុន Honor បានចែករំលែករូបភាពចំនួន 2 សន្លឹករបស់ស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 នេះ ដោយថែមទាំងមានបញ្ជាក់ពីជម្រើសពណ៌ ហើយនិងការឌីស្សាញរបស់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានពណ៌ Sun Gold និង Azure Blue ដ៏មានភាពទាក់ទាញបំផុត។ ហើយអ្វីដែលទាក់ទាញទៅលើស្មាតហ្វូនថ្មីនេះ គឺទៅលើរូបរាងរបស់ស្មាតហ្វូននេះ។ ខុសប្លែកពីម៉ូដែល Pro បន្តិចសម្រាប់ស្មាតហ្វូនម៉ូដែល Standard នេះមានការឌីស្សាញខុសគ្នាទៅលើ Lens កាមេរ៉ា ។
Article image
តាមរយៈរូបភាពរបស់ស្មាតហ្វូន Standard ដែលបានបង្ហាញចេញនេះ គឺមិនមានប៊ូតុង Special AI ដូចអ្វីដែលអ្នកបានឃើញនៅលើស្មាតហ្វូន Magic 8 Pro នោះទេ។ សម្រាប់ប៊ូតុងនេះ ប្រហែលជានឹងបង្ហាញខ្លួនផ្តាច់មុខតែនៅលើស្មាតហ្វូន Pro និង Magic 8 Ultra តែប៉ុណ្ណោះ។ នៅចំហៀងរបស់ស្មាតហ្វូនថ្មីនេះ មានប៊ុតុង Volume និង Power Button។ តាមដំណឹងចុងក្រោយនេះ អោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 Series នឹងបង្ហាញខ្លួននៅថ្ងៃទី 15 ខែតុលាខាងមុខនេះហើយ៕
Honor Magic 8 បង្ហាញខ្លួនជម្រើសពណ៌ជាច្រើន នឹងការឌីស្សាញប្លែកស្រស់ស្អាតទៀតផង!