ស្វែងរកពួកយើង:

Honor Magic 9 Pro Max នឹងបំពាក់នូវកាមេរ៉ា Dual 200MP និងកាមេរ៉ា Periscope ថតវីដេអូកាន់តែខ្លាំង

ដោយ

ជុំ ប៉េងលីន

15 ឧសភា 2026 09:36 ព្រឹក

អាន 3 នាទី

Article image
ស្មាតហ្វូន Flagship ថ្មីរបស់ក្រុមហ៊ុន Honor ដែលនឹងមានវត្តមាននាពេលខាងមុខនេះ ត្រូវបានគេរំពឺងថា នឹងមាន 3 ម៉ូដែល រួមានដូចជា Magic 9, Magic 9 Pro និង Magic 9 Pro Max។ យោងតាមការបែកធ្លាយជាច្រើនទើបតែចេញនៅលើអនឡាញនាពេលថ្មីៗនេះ គឺមានការភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិជាច្រើនអំពីស្មាតហ្វូន Magic 9 Pro Max រួមជាមួយនឹងស្មាតហ្វូន Magic 9 ហើយ។
 
តាមការបញ្ជាក់របស់អ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Honor Flagship នេះ នឹងប្រើប្រាស់នូវបន្ទះឈីប 2nm Snapdragon 8 Elite Gen 6 series ផ្តោតខ្លាំងក្លាទៅលើសមត្ថភាពនៃការថតរូបភាពកាន់តែប្រសើរ។ ស្មាតហ្វូនថ្មីនេះ ក៏នឹងមានការប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 200MP គាំទ្រដោយសិនស័រ 1/1.28-អ៊ីង និងមួយគ្រាប់ទៀត 200MP ដូចគ្នាតែគាំទ្រដោយសិនស័រ 1/1.12 អ៊ីង។ស្មាតហ្វូនថ្មីនេះ ក៏នឹងមានបំពាក់នូវកាមេរ៉ា 200MP Periscope Telephoto គាំទ្រដោយសិនស័រ 1/1.4 អ៊ីង។

Article image
គួរបញ្ជាក់ថា របាយការណ៍ជាច្រើនមុននេះ ធ្លាប់បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Magic 9 Series នេះ នឹងមានការពង្រឹងទៅលើបច្ចេកវិទ្យា ARRI នៅក្នុងការបង្កើនទៅលើសមត្ថភាពនៃការថតរូបភាពកាន់តែខ្លាំងក្លា និងល្អប្រសើរជាងមុនថែមទៀតផង។ ARRI គឺជាបច្ចេកវិទ្យាដ៏ល្បីល្បាញដែលប្រើប្រាស់នៅក្នុងការថតខ្សែភាពយន្ត Hollywood films ផលិតកម្មទូរទស្សន៍ និងកម្មវិធី commercials ។

ស្មាតហ្វូនជំនាន់ថ្មី Honor Magic 9 Pro Max នេះ ក៏នឹងបំពាក់នូវមុខងារថ្មីៗជាច្រើនទៀតផងដែរ ក្នុងនោះមានដូចជា ultrasonic in-screen fingerprint sensor, 3D facial recognition, flagship-grade stereo speakers និង high-level water resistance ក៏ដូចជា X-axis vibration motor ផងដែរ។ ស្មាតហ្វូន Magic 9 Pro Max នេះ អាចនឹងមានអេក្រង់ទំហំ 6.8x-អ៊ីង flat OLED panel ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និង LIPO technology ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 8,000mAh និងប្រព័ន្ធប្រតិបត្តិការ Android 11 ជាមួយនឹង MagicOS 11 ។

Article image
តាមការបញ្ជាក់របស់អ្នកទម្លាយ Smart Pikachu អោយដឹងថា ក្រុមហ៊ុន Honor នឹងបង្ហាញស្មាតហ្វូន Flagship ដែលមានរូបរាងតូចមួយទៀតប៉ុន្តែវាមិនមានឈ្មោះហៅថា “Air” ដូចទៅនឹងស្មាតហ្វូន Honor Magic 8 Pro Airដែលបង្ហាញខ្លួនកាលពីដើមឆ្នាំនេះ។ ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួនក្នុងឈ្មោះជា Honor Magic 9 ជាមួយនឹងអេក្រង់ទំហំ 6.3-អ៊ីង display។ ស្មាតហ្វូន Magic 9 នេះនឹងបំពាក់នូវ ultrasonic in-screen fingerprint sensor ប៉ុន្តែវាមិនមានបច្ចេកវិទ្យា 3D facial recognition នោះទេ។ ស្មាតហ្វូន Magic 9 series នេះ អាចនឹងបង្ហាញខ្លួននៅប្រទេសចិន នៅក្នុងខែតុលាខាងមុខនេះហើយ៕
Honor Magic 9 Pro Max នឹងបំពាក់នូវកាមេរ៉ា Dual 200MP និងកាមេរ៉ា Periscope ថតវីដេអូកាន់តែខ្លាំង