ស្វែងរកពួកយើង:

Loading Ad...

Honor Magic 9 មានថាមពលថ្មទំហំ 8,000mAh តែមិនមានប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 Series នោះទេ

ដោយ

ជុំ ប៉េងលីន

28 ឧសភា 2026 12:54 ថ្ងៃត្រង់

អាន 2 នាទី

Article image
Honor Magic 9 មានថាមពលថ្មទំហំ 8,000mAh តែមិនមានប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 Series នោះទេ
ក្រុមហ៊ុន Honor ត្រូវបានគេរាយការណ៍ថា នឹងធ្វើការនៅលើស្មាតហ្វូនត្រកូលជំនាន់ថ្មី Magic 9 Series ដែលឆ្នាំនេះ នឹងមានច្រើនម៉ូដែលក្នុងការជ្រើសរើស។ យោងតាមការបែកធ្លាយថ្មីមួយចេញពីអ្នកទម្លាយ Digital Chat Station កាលពីខែមករាកន្លងទៅនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 9 នេះ មានអេក្រង់ទំហំ 6.36 អ៊ីង ខណៈដែលស្មាតហ្វូន Magic 9 Pro/Pro Max នេះ មានអេក្រង់ទំហំ 6.85 អ៊ីង។ នៅថ្ងៃនេះ អ្នកទម្លាយរូបនេះ បានចែករំលែកនៅលើ Weibo ដែលមានការទម្លាយអំពីព័ត៌មានជាច្រើនរបស់ស្មាតហ្វូន Magic 9 ។

តាមការបែកធ្លាយនេះ ស្មាតហ្វូនជំនាន់ថ្មី Honor Magic 9 នេះ មានអេក្រង់ទំហំ 6.36-អ៊ីង OLED LTPS display ហើយស្មាតហ្វូននេះ ក៏តេស្តទៅលើបន្ទះឈីប 3nm Snapdragon 8 Elite Gen 5 របស់ក្រុមហ៊ុន Qualcomm មិនមែនជាបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite Gen 6 Series ដូចការរំពឹងទុកពីមុននោះទេ។ ស្មាតហ្វូន Magic 9 នឹងបំពាក់នូវថាមពលថ្មធំដែលចាប់ពី 8,000mAh ដែលទំហំថ្មធំនេះ គឺប្រើប្រាស់នៅលើស្មាតហ្វូន Flagship ប៉ុណ្ណោះ។ ខណៈពេលដែលស្មាតហ្វូននេះ នឹងទ្រទ្រង់នូវបច្ចេកវិទ្យា Wireless Charging នៅមិនទាន់មានព័ត៌មានអំពីល្បឿននៃបច្ចេកវិទ្យាសាកថ្មនេះទេ។

Article image
របាយការណ៍ខាងលើបានទម្លាយទៀតថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 9 នេះ នឹងបំពាក់នូវសិនស័រ Ultrasonic Fingerprint ផងដែរ។ នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបំពាក់នូវកាមេរ៉ា 64MP Periscope Telephoto ដែលប្រើប្រាស់នូវ OmniVision OV64D។ សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូននេះ រួមមានសិនស័រ Ultrasonic 3D Fingerprint Scanner និងបច្ចេកវិទ្យា IP68 / IP69 សម្រាប់ការពារការជ្រាបទឹក និងធូលីថែមទៀតផង។ ការប៉ាន់ស្មានជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Honor Magic 9 Series នេះ នឹងបង្ហាញខ្លួននៅក្នុងខែតុលាឆ្នាំនេះនៅក្នុងប្រទេសចិន៕