ស្វែងរកពួកយើង:

Honor Magic Flip ទំនងជានឹងបង្ហាញវត្តមានបន្ទាប់ពីម៉ូដែល Honor 200 Series

ដោយ

Koun Jab Luffy

22 មេសា 2024 05:06 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Honor ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងធ្វើការលើសង្វាក់ផលិតស្មាតហ្វូនអេក្រង់បត់បែប Clamshellដែលត្រូវបានគេស្គាល់ថាជា Honor Magic Flip សម្រាប់ទីផ្សារប្រទេសចិន។ ទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់ផ្លូវការណ៍ណាមួយសម្រាប់ការបង្ហាញវត្តមានរបស់ស្មាតហ្វូនបត់ Clamshell ដំបូងរបស់ Honor នៅឡើយទេ។
បើតាមការបង្ហើបដោយគណនី Weibo របស់ចិនមួយបានិយាយថា Honor នឹងប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Honor 200 Series ជាមុនសិន បន្ទាប់នឹងមានការប្រកាសចេញស្មាតហ្វូនអេក្រង់បត់បែប Flip ដំបូងរបស់ខ្លួនតាមក្រោយ។ បើតាមប្រភពដែលបានចេញផ្សាយថ្មីៗនេះ បានបញ្ជាក់ថា Honor 200 Series គឺជាត្រកូលស្មាតហ្វូន Mid-range ដែលនឹងបង្ហាញវត្តមាននៅក្នុងខែមិថុនា ឆ្នាំនេះ នៅក្នុងប្រទេសចិន ស្របគ្នាជាមួយនឹងស្មាតហ្វូនម៉ូដែលថ្មីផ្សេងទៀតដូចជា Huawei Nova 13 Series, OPPO Reno 12 Series និង vivo S19 Series ជាដើម។
Article image
ប៉ុន្តែ គួរឲ្យស្តាយ ប្រភពមិនបានទម្លាយពីគុណសម្បត្តិរបស់ Honor Magic 200 Series នឹង Magic Flip នោះទេ។ ដោយឡែលបើប្រភពរបាយការណ៍មួយចំនួនបាននិយាយថា Honor Magic Flip អាចនឹងមានការឌីស្សាញអេក្រង់ខាងក្រៅទំហំធំដូច Motorola Razr 40 Ultra ដែរ។ Magic Flip ក៏នឹងមានកាមេរ៉ាក្រោយពីរគ្រាប់ និងមានផ្ទៃខ្នងក្រោយមួយផ្នែកពាសដោយស្បែកថែមទៀតផង។ សម្រាប់ថ្មអាចនឹងមានចំនួនពីរកូនទំហំសរុប 4,500mAh។ យោងតាមរបាយការណ៍លើកមុនបាននិយាយថា Honor Magic Flip នឹងបង្ហាញវត្តមានផ្លូវការណ៍នៅមុនដំណាច់ត្រីមាសទីពីរឆ្នាំ 2024 នេះ។ Honor 200 Series និង Magic Flip នឹងបង្ហាញទំនងជានឹងបង្ហាញវត្តមាននៅក្នុងខែមិថុនា ដោយក្នុងនោះ Honor Magic 200 Series នឹងបង្ហាញវត្តមានមុន ចំនែក Magic Flip នឹងបង្ហាញវត្តមាននៅពេលក្រោយអាចនៅចុងខែមិថុនា។
Article image
ក្រុមហ៊ុន Honor ត្រូវបានគេរាយការណ៍ថា ត្រៀមបញ្ចេញស្មាតហ្វូនអេក្រង់បត់ថ្មីចំនួនពីរស៊េរីនៅឆមាសទី 2 ក្នុងឆ្នាំ 2024 នេះ ដោយក្នុងនោះរួមមានម៉ូដេល Honor Magic V3 និង Magic V Purse 2 ដែលជាអ្នកស្នងដំណែងពី Magic V2 និង V Purse ដែលចេញនៅឆ្នាំ 2023។ ដោយស្មាតហ្វូនបត់ជំនាន់ថ្មីទាំងពីរបនៅរក្សាការឌីស្សាញជាមួយរបៀបបត់អេក្រង់ចូល និងបត់ចេញក្រៅដូចជំនាន់មុនដដែល៕
Honor Magic Flip ទំនងជានឹងបង្ហាញវត្តមានបន្ទាប់ពីម៉ូដែល Honor 200 Series