ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Honor Magic V ស្មាតហ្វូនអេក្រង់បត់ដំបូងគេក្នុងលោកដែលបំពាក់ឈីប Snapdragon 8 Gen 1 បានបង្ហាញខ្លួនផ្លូវការណ៍ហើយ

ដោយ

Koun Jab Luffy

11 មករា 2022 03:17 យប់ជ្រៅ

អាន 3 នាទី

Article image
នៅទីបំផុត យើងបានឃើញវត្តមានកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ដំបូងចេញពីក្រុមហ៊ុន Honor ហើយ ដោយវាពិតជាមានឈ្មោះផ្លូវការណ៍ថា Honor Magic V ដូចព័ត៌មានបែកធ្លាយនាពេលកន្លងមកមែន។ ហើយអ្វីដែលទាក់ទាញចំណាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់សមត្ថិផលស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ Honor គឺជាការបំពាក់នូវបន្ទះឈីបកំពូលជំនាន់ចុងក្រោយរបស់ Qualcomm ស៊េរី Snapdragon 8 Gen1 ដំបូងគេបង្អស់។
មកលើអេក្រង់វិញ Honor Magic V មានអេក្រង់បត់ខាងក្នុងទំហំ 7.9 អ៊ីញ និងអេក្រង់ខាងក្រៅទំហំ 6.45 អ៊ីញ។ ដែលអេក្រង់ខាងក្រៅនេះ គឺគាំទ្រកម្រិតល្បឿន refresh rate 120Hz លើខ្នាតទ្រវែងអេក្រង់ 21:9 និងគាំទ្រកម្រិតបង្ហាញ 2560x1080px។ អេក្រង់ខាងក្រៅរបស់ Magic V នេះ គឺប្រៀបបាននឹងអេក្រង់ស្មាតហ្វូនធម្មតាមួយដែរ ដោយសារតែវាមានផ្ទៃបង្ហាញធំទូលាយល្អ ហើយជាពិសេស គឺគាំទ្រកម្រិតពន្លឺខ្ពស់ដល់ទៅ 1000nits ជាមួយកម្រិតដង់ស៊ីតេភាពច្បាស់ 431ppi ប្រើបច្ចេកវិទ្យាចាក់ពណ៌ 100% DCI-P3 និងគាំទ្រនូវមាតិកាកម្សាន្ត HDR10+ ថែមទៀតផង។
Article image
ចូលមកអេក្រង់បត់ខាងក្នុងទំហំ 7.9 អ៊ីញដែលជាអេក្រង់ OLED វិញ គឺគាំទ្រល្បឿន refresh rate 90Hz គាំទ្រកម្រិតបង្ហាញចេញ 2272x1984px លើខ្នាតអេក្រង់ 10.3:9 ratio ហើយអេក្រង់បត់នេះក៏គាំទ្រកម្រិតទឹកពណ៌ 10-bit ជាមួយកម្រិតពន្លឺជះចេញអស់ដល់ 800nits និងគាំទ្រមាតិកាវីដេអូ HDR10+ ផងដែរ។ ជាពិសេសបំផុតអេក្រង់របស់ Magic V គឺជាអេក្រង់ស្មាតហ្វូនបត់ដំបូងគេដែលទទួលស្គាល់ពីស្ថាប័ន IMAX Enhanced certification ទៀងផងទៅលើគុណភាពបង្ហាញ។
Article image
មកលើប្រព័ន្ធកាមេរ៉ាវិញ Honor Magic V ទទួលបានកញ្ចប់លែនខាងក្រោយចំនួន 3 គ្រាប់ដែលត្រូវបានរចនាឡើងជារង្វង់ស៊ីគ្នាដូចទៅនឹងកុងទ័រឌីជីថលរបស់រថយន្តប្រណិតអីចឹងដែរ ហើយនៅលើកញ្ចប់លែនទាំងបីដែល Magic V ទទួលបាន រួមមានសែនស័រគោល + សែនស័រ Ultra-wide រួមនឹងសែនស័រ Spectrum ទំហំ 50MP ដូចៗគ្នា។ ហើយសម្រាប់សែនស័រសែលហ្វីវិញ គឺមានចំនួនពីរគ្រាប់ទំហំធំដល់ទៅ 42MP ដូចគ្នាដោយមួយស្ថិតនៅលើកញ្ចក់អេក្រង់ខាងក្រៅ និងមួយទៀតស្ថិតនៅលើកញ្ចក់អេក្រង់បត់ខាងក្នុង ហើយជាលែនទំលុះអេក្រង់ដូចគ្នា។
Article image
Honor Magic V បានដំឡើងនូវបន្ទះឈីប Qualcomm Snapdragon 8 Gen1 ភ្ជាប់ដោយរ៉េម LPDDR5 ទំហំ 12GB រួមជាមួយម៉េមូរីផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 256GB ដល់ 512GB UFS3.1។ Magic V  មានទំហំ 4,750mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនតាមរយះខ្សែ USB-C កំលាំង 66W ប្រតិបត្តិការដោយ Magic UI6.0 ដែលគាំទ្រដោយ Android 12 ចេញពីប្រអប់ស្រាប់។ Honor Magic V ប្រសូត្រចេញមកជាមួយជម្រើសពីរពណ៌ គឺពណ៌ទឹកប្រាក់ហៅថា Titanium  Silver និងទឹកក្រូចហៅថា Burnt Orange។
Article image
Honor នឹងប្រកាសចេញលក់ Magic V លើកដំបូងនៅទីផ្សារប្រទេសចិននៅថ្ងៃទី 18 ខែមករា ឆ្នាំ 2022 ខាងមុខនេះ ជាមួយតម្លៃខ្ទង់ប្រហែល $1,570 សម្រាប់ម៉ូដែល 256GB និងដល់ $1,725 សម្រាប់ម៉ូដែល 512GB។ យ៉ាងណាក៏ដោយ Honor មិនទាន់បង្ហើបពីការនាំយកសមត្ថិផលស្មាតហ្វូនអេក្រង់បត់ជំនាន់ដំបូងរបស់ខ្លួននេះ ទៅប្រកាសចេញលក់នៅទីផ្សារក្រៅពីប្រទេសចិននៅឡើយទេ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Honor Magic V ស្មាតហ្វូនអេក្រង់បត់ដំបូងគេក្នុងលោកដែលបំពាក់ឈីប Snapdragon 8 Gen 1 បានបង្ហាញខ្លួនផ្លូវការណ៍ហើយ