ស្វែងរកពួកយើង:

Honor Magic V Flip បង្ហាញខ្លួនជាមួយអេក្រង់ខាងក្រៅទំហំ 4 អ៊ីង និងប្រើបន្ទះឈីប Snapdragon 8+ Gen 1 ហើយនិងមានតម្លៃ $690

ដោយ

Koun Jab Luffy

14 មិថុនា 2024 09:00 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុន Honor  បានធ្វើការប្រកាសចេញស្មាតហ្វូនអេក្រង់បែប Clamshell ឬ Flip ដំបូងរបស់ខ្លួនជាផ្លូវការណ៍ដោយមានឈ្មោះថា Honor Magic V Flip។ ស្មាតហ្វូនអេក្រង់បត់ Clamshell ស៊េរីថ្មីនេះ បំពាក់មកជាមួយអេក្រង់ខាងក្រៅ ឬ Cover-Display ទំហំធំដល់ 4-inch ជាប្រភេទ LTPO-OLED Display។ អេក្រង់ខាងក្រៅរបស់ Honor Magic V Flip គាំទ្រកម្រិតបង្ហាញខ្ពស់ដល់ 1,092x1,200px នៅលើខ្នាត 16:9 aspect ratio ជាមួយកម្រិតភាពម៉ដ្ឋ 405ppi ល្បឿន 120Hz Adaptive refresh rate  ជាមួយកម្រិតពន្លឺខ្ពស់បំផុតដល់ 1,600nits និងកម្រិត 2,160Hz high-frequency PWM dimming។
បន្ថែមពីនេះ វាក៏គាំទ្រមុខងារបង្ហាញលើអេក្រង់ Always-on-display និងអាចដំណើរការកម្មវិធីបានពេញលិញដូចអេក្រង់ខាងក្នុងផងដែរ។ ចំនែកអេក្រង់ខាងក្នុងវិញ គឺមានទំហំ 6.8-inch នៅពេលពន្លាចេញ និងជាប្រភេទបន្ទះបង្ហាញ LTPO-OLED Display គាំទ្រកម្រិតបង្ហាញ Full-HD+ នៅលើខ្នាត 21:9 aspect ratio។ បន្ទះអេក្រង់បត់ខាងក្នុងគាំទ្រកម្រិតពន្លឺខ្ពស់បំផុតដល់ 3,000nits និងមានល្បឿន refresh rate 120Hz។ បន្ថែមពីនេះបន្ទះអេក្រង់របស់ Magic V Flip ក៏គាំទ្របច្ចេកវិទ្យាទឹកពណ៌កម្រិត 92% BT.2020 color space និង Dolby Vision ថែមទៀតផង។
Article image
Honor Magic V Flip មានកម្រាស់ 14.89mm នៅពេលបត់ និង 7.5mm នៅពេលពន្លា។ ស្មាតហ្វូននេះប្រើប្រាស់ត្រចៀកបត់ hinge mechanism ដែលអភិវឌ្ឍន៍ផលិតដោយក្រុមហ៊ុន Honor ផ្ទាល់តែម្តងជាមួយគ្រោងផលិតពីសារធាតុ steel foil ដែលមានទំងន់ស្រាល និងមានស៊ុមជាអាលុយមីញ៉ូម។ សម្រាប់ម៉ាស៊ីនរបស់ Honor Magic V Flip ត្រូវបានដាក់ឲ្យដំណើរការនៅលើបន្ទះឈីប Snapdragon 8+ Gen 1 ភ្ជាប់ដោយរ៉េមទំហំ 12GB ដល់ 16GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំធំបំផុតចាប់ពីទំហំ 256GB ដល់ 1TB។ ជាងនេះទៅទៀត Honor ក៏បានស្រោបបន្ថែមនេះប្រព័ន្ធសារធាតុត្រជាក់ កម្រិត 0.25mm ultra-thin liquid-cooled VC plate ដែលមានទំហំផ្ទៃ 2,300mm ដើម្បីជួយកាត់បន្ថយកម្តៅរបស់ម៉ាស៊ីនថែមទៀតផង។
Article image
សម្រាប់ប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូនៅលើ Honor Magic V Flip គឺមានទំហំ 50MP ខ្នាត 1/1.56” មាន aperture f/1.9 ជាសែនស័រ SONY IMX906 ភ្ជាប់ជាមួយ OIS ជា Main Sensor និង 12MP ជា Ultra-wide Sensor ហើយក៏ដើរតួរជា Macro Sensor ផងដែរ។ ចំនែកកាមេរ៉ាមុខវិញ មានទំហំ 50MP ជា IMX816 Sensor។ ស្មាតហ្វូន Clamshell ថ្មីនេះ ដំណើរការនៅលើប្រតិបត្តិការ MagicOS 8.0 គាំទ្រដោយ Android 14 ចេញពីប្រអប់ និងមានថ្មទំហំ4,800mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 66W Wired Fast Charging។
Article image
Honor Magic V Flip មានជម្រើសបីពណ៌ គឺខ្មៅ ហៅថា Iris Black, ពណ៌សហៅថា Camellia White, និងផ្កាឈូកហៅថា Champagne Pink ហើយក៏មានជម្រើសម៉ូដែលពិសេសមួយបន្ថែមទៀតហៅថា Jimmy Choo Version  ដែលស្រោបដោយពណ៌បៃតង green glitter រំលេចជាមួយគ្រាប់គ្រីស្តាល់តូចៗភ្លឺផ្លេក។ ចំពោះតម្លៃវិញ Honor Magic V Flip ដែលមានទំហំ 12GB RAM+256GB Storage មានតម្លៃខ្ទង់ប្រហែល $690 និងម៉ូដែល 16GB+1TB មានតម្លៃខ្ទង់ $827 នៅទីផ្សារប្រទេសចិន។ យ៉ាងណាមិញសម្រាប់តម្លៃ និងការនាំចេញទៅកាន់ទីផ្សារសកលរបស់ Honor Magic V Flip ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេ៕
Honor Magic V Flip បង្ហាញខ្លួនជាមួយអេក្រង់ខាងក្រៅទំហំ 4 អ៊ីង និងប្រើបន្ទះឈីប Snapdragon 8+ Gen 1 ហើយនិងមានតម្លៃ $690