
នៅទីបំផុត ក្រុមហ៊ុន Honor បានបង្ហាញចេញ Honor Magic V Flip 2 ជាផ្លូវការនៅក្នុងប្រទេសចិនហើយ ដែលនេះគឺស្មាតហ្វូនបត់បានស៊េរីថ្មីរបស់ក្រុមហ៊ុននេះ មានទម្រង់ដូចទៅនឹងស្មាតហ្វូន Samsung Galaxy Z Flip7 និងស្មាតហ្វូន Motorola Razr 60 Ultra អញ្ចឹង។ ប៉ុន្តែ អ្វីដែលពិសេសនោះ គឺស្មាតហ្វូនថ្មីនេះ មានការបំពាក់នូវកាមេរ៉ាគោលទំហំដល់ទៅ 200MP និងមានថាមពលថ្ម Silicon-Carbon។
ជាមួយនិងកាមេរ៉ាទំហំ 200MP នៅលើស្មាតហ្វូនបត់បាន Magic V Flip 2 នេះ គឺមានសិនស័រកម្រិត 1/1.4-អ៊ីងអមជាមួយនឹង F/1.9 aperture និងមានមុខងារ OIS ថែមទៀតផង។ បន្ថែមពីនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានកាមេរ៉ាគ្រាប់ទីពីរទំហំ 50MP ultrawide ដែលអាចថតជាមួយនឹងមុំ 120 degree FOV ផងដែរ។ ចំពោះកាមេរ៉ាខាងមុខ គឺមានទំហំ 50MP។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,500 mAh ជាប្រភេទ silicon-carbon គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង 50W wireless charging ផងដែរ។ ស្មាតហ្វូននេះក៏ទ្រទ្រង់ទៅលើ 7.5W reverse wireless charging ទៀតផង ។

បើមើលទៅលើអេក្រង់របស់ស្មាតហ្វូននេះ Magic V Flip 2 មានអេក្រង់ខាងក្នុងទំហំ 6.82-អ៊ីង LTPO OLED ជាមួយនឹងល្បឿនកម្រិត 120Hz refresh rate។ អេក្រង់នេះ មានកម្រិតភាពច្បាស់ 2868x1232 pixels និងពន្លឺ brightness 5,000nits ។ បើមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺមានអេក្រង់ទំហំ 4.0-អ៊ីង LTPO OLED ជាមួយនឹងកម្រិតល្បឿន 120Hz refresh rate បង្ហាញចេញបាន 1200x1092 pixel resolution និងមានកម្រិតពន្លឺ 3,600nits brightness។

ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V Flip ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 SoC រ៉េម 16GB និងអង្គចងចាំទំហំ 1TB ដំណើរការនូវ Android 15 ផ្អែកជាមួយនឹងស្បែក MagicOS 9.0.1 និងមានមុខងារ AI ជាច្រើនទៀតផងដែរ។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មានការទ្រទ្រង់នូវ IP58 និង IP59 វិញ្ញាបនបត្រ SGS , dual speakers, Wi-Fi 7, Bluetooth 5.3, dual SIM និង NFC ផងដែរ។ ស្មាតហ្វូន Magic V Flip 2 នេះមានពណ៌ស្វាយ ស ប្រផេះ និងខៀវ។

ស្មាតហ្វូនអេក្រង់បត់បាន Magic V Flip 2 នេះមានតម្លៃចាប់ពី $765 សម្រាប់ទំហំ 12GB/256GB និងទំហំ 12GB/512GB មានតម្លៃ $835, 12GB/1TB មានតម្លៃ $905 និង 16GB/1TB មានតម្លៃ $1045 ។ ស្មាតហ្វូននេះអាចរកទិញបាននៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី 28 ខែសីហានេះ៕
