ស្វែងរកពួកយើង:

Honor Magic V Flip 2 នឹងមានការឌីស្សាញថ្មី កាមេរ៉ាខ្លាំង និងផ្តល់នូវបទពិសោធន៍ការប្រើប្រាស់ដ៏អស្ចារ្យបំផុត!

ដោយ

Koun Jab Luffy

12 សីហា 2025 09:28 ព្រឹក

អាន 2 នាទី

Article image
និយាយពីការបង្ហាញខ្លួនជាផ្លូវការណ៌របស់ស្មាតហ្វូនបត់បានស៊េរីថ្មី Honor Magic V Flip 2 គឺកាន់តែខិតជិតចូលមកដល់ហើយ ដោយម៉ូដែលនេះ គឺមានភ្ជាប់ជាមួយនឹងការ upgrade ជាច្រើន ទាំងទៅលើការឌីស្សាញរូបរាង និងអាប់ដែតកាមេរ៉ាមានសមត្ថភាពអស្ចារ្យបំផុត។ បើទោះបីជាក្រុមហ៊ុនមិនទាន់ប្រកាសជាផ្លូវការណ៌ទៅលើស្មាតហ្វូនបត់បាននេះក៏ដោយ ក៏អ្នកតាមដាននានា មានការកត់សម្គាល់ថា ស្មាតហ្វូនអេក្រង់បត់នេះ នឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យ។
យោងតាមលោក Fang Fei ដែលជាប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Honor ក៏បានសរសើរទៅលើលក្ខណៈសម្បត្តិនៃស្មាតហ្វូនបត់បាន Honor Magic V Flip 2 ផងដែរ ដោយក្នុងនោះ លោកក៏បានបញ្ជាក់ពីកាមេរ៉ា ការឌីស្សាញ និងការផ្តល់បទពិសោធន៍ដ៏អស្ចារ្យបំផុត។ លោកនាយកប្រតិបត្តិរូបនេះ នៅមិនទាន់បានទម្លាយអំពីលក្ខណៈសម្បត្តិ ឬមុខងារជាច្រើនរបស់ស្មាតហ្វូននេះនៅឡើយទេ។ ប៉ុន្តែស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងផ្តល់នូវបទពិសោធន៍នៃការថតរូបភាព និងបច្ចេកវិទ្យាថ្មីៗជាច្រើន។
Article image
គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុន Honor ត្រូវបានគេមើលឃើញថា បានចេញនូវសារជាច្រើន នៅក្នុងការត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Galaxy Z Flip 7 ដោយសារតែស្មាតហ្វូនអេក្រង់បត់បានថ្មីរបស់ខ្លួននេះ មានរូបរាងតូចស្រស់ស្អាត កាមេរ៉ាដ៏ខ្លាំងក្លានិងមុខងារ AI ជាច្រើនទៀត។ ក្រៅពីរូបរាងដ៏ទាក់ទាញនេះ ស្មាតហ្វូនអេក្រង់បត់បាននេះ ក៏មានថាមពលថ្មធំផងដែរ។
Article image
ស្មាតហ្វូនអេក្រង់បត់បាន Magic V Flip 2 នេះ អាចនឹងមានថាមពលថ្មដល់ទៅ 5500mAh ដែលធំជាងស្មាតហ្វូន Galaxy Z Flip 7 ដែលមានទំហំត្រឹមតែ 4300mAh ប៉ុណ្ណោះ។ ស្មាតហ្វូនអេក្រង់បត់បាននេះ អាចនឹងប្រជែងជាមួយនឹងស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 7 ទៅលើអេក្រង់ខាងក្រៅ Cover Display ផងដែរ។ ស្មាតហ្វូន Magic V Flip 2 នេះអាចនឹងមានអេក្រង់ខាងក្រៅទំហំ 4+ អ៊ីង។ យើងនឹងទទួលបាននូវព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះក្នុងពេលឆាប់ៗនេះ៕
Honor Magic V Flip 2 នឹងមានការឌីស្សាញថ្មី កាមេរ៉ាខ្លាំង និងផ្តល់នូវបទពិសោធន៍ការប្រើប្រាស់ដ៏អស្ចារ្យបំផុត!