ស្វែងរកពួកយើង:

Honor Magic V Flip បង្ហាញខ្លួននៅលើបញ្ជី Geekbench ជាមួយឈីប Snapdragon 8+ Gen 1 និងរ៉េម 12GB

ដោយ

Koun Jab Luffy

12 មិថុនា 2024 10:36 ព្រឹក

អាន 2 នាទី

Article image
Magic V Flip ដែលជាស្មាតហ្វូនអេក្រង់បត់បានបែប Flip ម៉ូដែលដំបូងរបស់ Honor ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិននាថ្ងៃទី 13 ស្អែកេនះហើយ។ ខណៈពេលនេះ លក្ខណៈសម្បត្តិទូទៅរួមជាមួយនិងពណ៌ដែលប្រើប្រាស់នៅលើស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ច្បាស់ហើយ នៅឡើយតែបន្ទះឈីបប៉ុណ្ណោះដែលនៅមិនទាន់ច្បាស់។ នៅថ្ងៃនេះបានតាមការចែកចាយរូបភាពថ្មីមួយរបស់ Geekbench គឺមានការបង្ហាញពីព័ត៌មានរបស់ស្មាតហ្វូនអេក្រង់បត់ Magic V Flip ថែមទៀតហើយ។
សូមជំរាបថា កន្លងមកមានពាក្យចចាមអារ៉ាមធ្លាប់បាននិយាយថា Magic V Flip គឺមានលេខម៉ូដែល LRA-AN00។ ស្មាតហ្វូននេះក៏បានឆ្លងកាត់ការចុះបញ្ជីនៅលើ 3C កាលពីដើមខែនេះផងដែរ។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ ក៏នឹងមានការបំពាក់នូវកម្លាំងសាក 66W fast charging ថែមទៀតផង។ ជាមួយនិងវត្តមាននៅ Geekbench នោពេលនេះ បានបង្ហាញថា Magic V Flip គឺមានការប្រើប្រាស់ឈីបដែលមានលេខម៉ូដែល SM8475 របស់ក្រុមហ៊ុន Qualcomm។ នៅលើបញ្ជីនេះថែមទាំងបញ្ជាក់ថា គឺមានឈ្មោះថាបន្ទះឈីប Snapdragon 8+ Gen 1 ទៀតផង។
នៅលើបញ្ជី Geekbench ក៏បានបង្ហាញពីទំហំរ៉េម និងអង្គចងចាំននៅឡើ Magic V Flip ថ្មីនេះដែរ។ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានរ៉េមទំហំ 12GB និងដំណើរការនៅលើ Android។ ក្រុមហ៊ុននេះធ្លាប់បានបញ្ជាក់ថាមុននេះថា ស្មាតហ្វូនថ្មីនេះ នឹងមានអង្គចងចាំទំហំ 256GB, 512GB និងទំហំ 1TB។ ស្មាតហ្វូនអេក្រង់បត់បាន Magic V Flip គឺមានពិន្ទុ 1732 និង4431 ទៅលើការតេស្ត single-core និង multi-core។
Article image
Magic V Flip អាចនឹងមានថ្មទំហំ 4,800mAh គាំទ្រដោយកម្លាំងសាក 66W fast charging។ ជាមួយគ្នានេះក៏មានការបញ្ជាក់ថា អេក្រង់ខាងក្រៅរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានទំហំធំដល់ទៅ 4 អ៊ីង ថែមទៀតផង។ បន្ថែមពីនេះ ក៏មានរបាយការណ៌ថា អេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះ គឺមានកម្រិត 1.5K ផងដែរ។ ចំពោះការថតរូបវិញ នៅស្មាតហ្វូននេះ នឹងមានកាមេរ៉ា OIS ទំហំ 50-Megapixel។ ស្មាតហ្វូននេះនឹងមាន 3 ពណ៌ រួមមានដូចជា Iris Black, Champagne Pink និង Camellia White
Honor Magic V Flip បង្ហាញខ្លួននៅលើបញ្ជី Geekbench ជាមួយឈីប Snapdragon 8+ Gen 1 និងរ៉េម 12GB