ស្វែងរកពួកយើង:

Honor Magic V2 Flip នឹងមានការអាប់ដែត Cover Screen ជាមួយកញ្ចក់លាតពេញតែម្តង

ដោយ

Koun Jab Luffy

09 សីហា 2025 11:50 ថ្ងៃត្រង់

អាន 2 នាទី

Article image
Honor ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ទី 2 របស់ខ្លួនម៉ូដែល Magic V2 Flip ឬ Magic V Flip 2 នៅលើទីផ្សារប្រទេសចិន នាខែនេះហើយ។ នៅពេលនេះ បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សិចិនមួយនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់ពីឈ្មោះ និងកាលបរិច្ឆេតនៃការបង្ហាញខ្លួនរបស់ស្មាតហ្វូនជំនាន់ថ្មីនេះក៏ដោយ អ្នកទម្លាយ Digital Chat Station បានធ្វើការចែករំលែកនូវព័ត៌មានថ្មីៗ និងទំហំអេក្រង់ខាងក្រៅរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះហើយ។
យោងតាមការបែកធ្លាយនៅពេលនេះ បានបង្ហាញថា អេក្រង់ខាងក្រៅរបស់ស្មាតហ្វូន Honor Magic V2 Flip គឺនឹងមានការអាប់ដែតលាតសន្ធឹងពេញលេញតែម្តង។ អេក្រង់ថ្មីនេះ គឺមានការគាំទ្រដោយបច្ចេកវិទ្យា LTPO រួមជាមួយនិងការបង្កើននូវទំហំ resolution ហើយនឹងកម្រិតពន្លឺខ្ពស់ជាងជំនាន់មុនផងដែរ។
Article image
នៅលើអេក្រង់ខាងក្រៅនេះ គឺនឹងមានការបំពាក់នូវរន្ធ Punch-Hole Camera ហើយនឹងមានការបង្ហាញចេញព័ត៌មានពេញលេញសម្រាប់មុខងារ Always-On Display Clocks, Live Information និង Dynamic notifications ជាដើម។ របាយការណ៌ខាងលើនេះបន្ថែមថា ក្រុមហ៊ុន Honor ក៏នឹងមានការឌីស្សាញកាមេរ៉ាប្លែកជាងជំនាន់មុនថែមទៀតផង។
Article image
សូមជំរាបថា កាលពីប៉ុន្មានថ្ងៃមុននេះ មានការទម្លាយថា អេក្រង់ខាងក្រៅរបស់ Honor Magic V2 Flip នឹងមានទំហំ 4 អ៊ីងខណៈដែលអេក្រង់ខាងក្នុងមានទំហំ 6.8 អ៊ីង ប្រភេទ OLED LTPO screen។ ចំពោះការថតរូបវិញ នៅលើស្មាតហ្វូននេះ មានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រទំហំ 1/1.5 អ៊ីង។ ហើយបើមើលទៅលើសមត្ថភាពនៃការប្រើប្រាស់វិញ ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8s Gen 4 ថ្មទំហំ 5,500mAh ហើយនឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកកម្លាំង 80W wired និង 50W wireless charging។ ស្មាតហ្វូននេះអាចរត់នៅលើ Android 15 ផ្អែកជាមួយ MagicOS 9.0។
Honor Magic V2 Flip នឹងមានការអាប់ដែត Cover Screen ជាមួយកញ្ចក់លាតពេញតែម្តង