ស្វែងរកពួកយើង:

Honor Magic V2 RSR Porsche Design ត្រូវបានគេប្រទះឃើញបង្ហាញខ្លួននៅលើបញ្ចីស្ថាប័ន IMDA

ដោយ

Koun Jab Luffy

27 មករា 2024 09:59 ព្រឹក

អាន 2 នាទី

Article image
ក្រោយពីបានប្រកាសចេញស្មាតហ្វូនអេក្រង់បត់ Honor Magic V2 នៅក្នុងទីផ្សារអឺរ៉ុបកាលពីថ្ងៃម្សិលមិញនេះ ដែលជាដំណើរចាប់ផ្តើមដំបូងសម្រាប់ទីផ្សារស្មាតហ្វូនអេក្រង់បត់ Magic V2 នៅលើទីផ្សារសកល បន្ទាប់ពីការប្រកាសចេញនៅក្នុងប្រទេសចិនកាលពីឆ្នាំមុន។ បន្ថែមពីនេះ Honor ក៏នឹងមានការចេញលក់ម៉ូដែលពិសេសសម្រាប់ Magic V2 សម្រាប់ទីផ្សារសកលឆាប់ៗខាងមុខនេះ ជាមួយម៉ូដែល Honor Magic V2 RSR Porsche Design ក្រោយពីការប្រទះឃើញនៅលើការចុះបញ្ចីដោយស្ថាប័ន IMDA រួចមក។
ផ្អែកទៅលើការចុះបញ្ចីដែលបានបង្ហាញនៅលើញគេហទំព័ររបស់ IMDA បានឲ្យដឹងថា  Honor Magic V2 RSR Porsche Design គឺមាននូវលេខកូដសំគាល់ម៉ូដែល VER-N49DP។ ស្មាតហ្វូនអេក្រង់បត់ម៉ូដែលពិសេស Special Edition មួយនេះ គឺនឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 2 គាំទ្រការដំឡើងមកជាមួយ Android 13 និងស្រោបផ្ទៃមុខកម្មវិធីប្រើប្រាស់ដោយ MagicOS7.2។  Honor Magic V2 RSR Porsche Design ក៏នឹងមានភ្ជាប់ដោយរ៉េមធំបំផុតដល់ 16GB និងមានអង្គផ្ទុកទិន្ននន័យទំហំធំបំផុតដល់ 1TB ផងដែរ។
Article image
សម្រាប់បន្ទះអេក្រង់វិញ Honor Magic V2 RSR Porsche Design គឺដូចគ្នាទៅនឹងម៉ូដែលស្តង់ដារដែរ គឺអេក្រង់បត់ខាងក្នុងមានទំហំ 7.92-inch ជាប្រភេទបច្ចេកវិទ្យាអេក្រង់ LTPO-OLED Fold Display ល្បឿន 120Hz refresh rate និងគាំទ្រកម្រិតបង្ហាញបានដល់ 2156 x 2344 ភិចសែល។ ចំនែកអេក្រង់ខាងក្រៅ គឺមានទំហំ 6.43-inch ជាប្រភេទបន្ទះអេក្រង់ LTPO-OLED Display ល្បឿន 120Hz ដូចគ្នា និងគាំទ្រកម្រិតបង្ហាញចេញបានដល់ 1060 x 2376 ភិចសែល។ ស្មាតហ្វូនអេក្រង់បត់ Special Edition នេះ មានដំឡើងមកជាមួយប្រព័ន្ធកាមេរ៉ាក្រោយបីគ្រាប់ទំហំ 50MP  Main+ 20MP Telephoto + 50MP Ultrawide ព្រមទាំងមានកាមេរ៉ាសែលហ្វីទំហំ 16MP។
Article image
Honor Magic V2 Foldable មានថ្មទំហំ 5,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 66W Wired Fast Charging និងគាំទ្រមុខងារ reverse wireless charging កំលាំង 5W សម្រាប់សាកភ្លើងបន្តទៅឲ្យឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀតបានដូចជា កាស TWS Earbuds ជាដើម។ យ៉ាងណាមិញសម្រាប់តម្លៃ និងកាលបរិច្ឆេទប្រកាសចេញផ្លូវការណ៍ក្រុមហ៊ុនមិនទាន់បានបង្ហើបចេញនៅឡើយទេ៕