ស្វែងរកពួកយើង:

Honor Magic V2 បង្ហាញវត្តមាននៅលើទីផ្សារអឺរ៉ុប ជាមួយតម្លៃខ្ពស់ដល់ទៅ 1,999 យូរ៉ូ

ដោយ

Koun Jab Luffy

27 មករា 2024 12:49 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Honor បានបន្តប្រកាសចេនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនកាន់តែច្រើននៅលើទីផ្សារជុំវិញពិភពលោក ស្របពេលដែលចំណែកទីផ្សាររបស់ខ្លូនក៏កំពុងតែមានការកើនឡើងគួរអោយកត់សំគាល់សម្រាប់ទីផ្សារស្មាតហ្វូន។ យោងតាមការបញ្ជាក់នៅថ្ងៃនេះ គឺបង្ហាញថា ក្រុមហ៊ុន Honor បានប្រកាសចេញនូវស្មាតហ្វូន Honor Magic V2 នៅលើទីផ្សារតំបន់អឺរ៉ុបហើយ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះត្រូវបានគេមើលឃើញថា បានសម្ពោធជាផ្លូវការនៅលើទីផ្សារចិនកាលពីចុងឆ្នាំ 2023 កន្លងទៅ។
ជាមួយនិងការបង្ហាញវត្តមាននៅលើទីផ្សារអឺរ៉ុបនៅពេលនេះ គឺក្រុមហ៊ុននេះ មានការរៀបចំនូវព្រឹត្តិការណ៌ធំ ដែលមានការចូលរួមពីអ្នកសារព័ត៌មានជាង 400 ស្ថាប័ននៅក្នុងប្រទេសអាល្លឺម៉ង់។ ដូចអ្វីដែលបានរៀបរាប់បញ្ជាក់ខាងលើនេះអញ្ចឹង Honor Magic V2 មិនមែនជាស្មាតហ្វូនម៉ូដែលថ្មីដែលទើបនឹងចេញនោះទេ។ ស្មាតហ្វូននេះ បង្ហាញវត្តមាននៅលើទីផ្សារនៅពេលនេះ គឺមានជម្រើសពណ៌ស្វាយ និងពណ៌ខ្មៅ ហើយនិងមានតម្លៃ £1,699.99 ឬ €1,999។
Article image
សូមជំរាបថា សម្រាប់ទំហំ 256GB របស់ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V2 ដែលលក់នៅលើទីផ្សារប្រទេសចិន គឺមានតម្លៃត្រឹមតែ8,999 យ៉ន់ ដែលប្រហែលជា $1,250 ប៉ុណ្ណោះ។ ដូច្នេះផ្អែកលើតម្លៃនៃការដាក់លក់នៅលើទីផ្សារអឺរ៉ុបនៅពេលនេះ គឺពិតជាថ្លៃខ្ពស់មែនទែន។ តម្លៃថ្លៃនេះ អាចមកពីការដឹកជញ្ចូន រួមនិងពន្ទអាករ ក៏ដូចជាសេវាធានាផ្សេងៗក៏ថាបាន។