ស្វែងរកពួកយើង:

Honor Magic V3 នឹងពង្រឹងកាមេរ៉ាខ្លាំងជាមួយនូវបច្ចេកវិទ្យា AI ក្រោយការអាប់ដេត Software ថ្មី

ដោយ

Koun Jab Luffy

20 កញ្ញា 2024 03:20 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor បានប្រកាសធ្វើការអាប់ដេតទៅលើកម្មវិធី Software លើដំបូងបំផុតរបស់ខ្លួនទៅលើស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Magic V3 សម្រាប់អ្នកប្រើប្រាស់នៅទីផ្សារសកលហើយ។ នៅក្នុង Firmware ចុងក្រោយបំផុតនេះ គឺនឹងមានការដាក់បន្ថែមនូវមុខងារថ្មីៗជាច្រើន។ នៅក្នុងនោះ ក៏មានការពង្រឹងទៅលើសមត្ថភាពនៃកាមេរ៉ាកាន់តែច្បាស់ជាងមុន និងថតរូបភាព portraits ដ៏អស្ចារ្យបំផុត។ ថ្មីៗនេះ ក្រុមហ៊ុននេះ ក៏បានធ្វើការពង្រឹងទៅលើសមត្ថភាពកាន់តែប្រសើរទៅលើ ស្មាតហ្វូនអេក្រង់បត់បាន Magic V3 នេះនៅក្នុងប្រទេសចិនផងដែរ។
សម្រាប់ពេលនេះ ក្រុមហ៊ុន Honor មានគោលដៅក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យដំបូងបំផុតសម្រាប់អ្នកប្រើប្រាស់នៅក្នុងទីផ្សារសកល តាមរយៈការអាប់ដេតទៅលើកម្មវិធី software នៅលើស្មាតហ្វូនបត់បាននេះ។ ស្មាតហ្វូនអេក្រង់បត់ Honor Magic V3 សម្រាប់ទីផ្សារសកលនេះ គឺមានការអាប់ដេតទៅកាន់ MagicOS 8.0.1.155។ ការអាប់ដេតនេះ គឺមានទំហំដល់ទៅ 16GB។ នៅលើ changelog នេះ ក៏មានការបង្ហាញនូវមុខងារ AI Eraser សម្រាប់លុបចោលទៅលើ Objects ណាមួយចេញពី Background រូបភាពផងដែរ។ សម្រាប់មុខងារបន្ថែមទៀតនោះគឺ “Face-to-face translation” ដែលពិតជាល្អខ្លាំងមែនទែនសម្រាប់ការងារបកប្រែភ្លាមៗ។
Article image
ក្រុមហ៊ុន Honor ក៏ធ្វើការអាប់ដេតទៅលើកាមេរ៉ា និងកម្មវិធី Apps ជាច្រើនទៀតផងដែរ។ អ្នកប្រើប្រាស់ជាច្រើន នឹងទទួលបាននូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែមានស្ថេរភាព និងរលូនជាមួយនឹងការប្រើប្រាស់នូវ Apps ដោយគ្មានការរំខាននោះទេ។ នៅក្នុងការអាប់ដេតចុងក្រោយបំផុតនេះ គឺមានដាក់អោយដំណើរការនៅក្នុងអ៊ឹរ៉ុប ហើយវានឹងបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនទៀតនៅជុំវិញពិភពលោក៕
Honor Magic V3 នឹងពង្រឹងកាមេរ៉ាខ្លាំងជាមួយនូវបច្ចេកវិទ្យា AI ក្រោយការអាប់ដេត Software ថ្មី